🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទ...

By ParkKyuwin

34.9K 1.3K 37

គេជាបុរសទន់ភ្លន់ សុភាពរាបសារ ម៉ត់ចត់ និងមឺងម៉ាត់គ្រប់រឿង មិនថាជារឿងតូចឬរឿងធំឡើយ ហើយមនុស្សស្រីម្នាក់ដែរនៅក្បែរ... More

ភាគទី1
ភាគទី2
ភាគទី3
ភាគទី4
ភាគទី5
ភាគទី6
ភាគទី7
ភាគទី8
ភាគទី9
ភាគទី10
ភាគទី11
ភាគទី12
ភាគទី14
ភាគទី15
ភាគទី16
ភាគទី17
ភាគទី18
ភាគទី19
ភាគទី20
ភាគទី21
ភាគទី22
ភាគទី23
ភាគទី24
ភាគទី25
ភាគទី26
ភាគទី27
ភាគទី28
ភាគទី29
ភាគទី30
ភាគទី31
ភាគទី32
ភាគទី33
ភាគទី34
ភាគទី35
ភាគទី36
ភាគទី37
ភាគទី38
ភាគបញ្ចប់

ភាគទី13

774 26 0
By ParkKyuwin

     ប៉ុន្មានថ្ងៃកន្លងផុតទៅ ហេប្យុលធ្វើដំណើរត្រឡប់ទៅកោះជីរជូរវិញតាំងពីថ្ងៃខួបកំណើតនាងកន្លងផុតទៅម្ល៉េះ ដោយមានហូស៊ុកជាអ្នកជូនទៅផ្ទាល់ ។ អ្នកកម្លោះរវល់និងការងារវីវក់រហូតពេលខ្លះភ្លេចបាយភ្លេចទឹកអស់ទៅហើយ បើនិយាយពីទំនាក់ទំនងរវាងពួកគេវិញគឺធម្មតា មិនទៅមុខ ហើយក៏មិនទៅក្រោយ គ្មានអ្វីដែរអាចរុញច្រានអោយពួកគេមកលើសពីនេះឡើយ។

«អាកាសធាតុប្រែប្រួលឬ ?ទើបហ្យុងមកញ៉ំាបាយល្ងាចនៅផ្ទះ?»ជុងហ្គុកដែរអង្គុយនៅតុបាយក៏សួរឡើងធ្វើដូចជាភ្ញាក់ផ្អើល ព្រោះហូស៊ុកមិនងាយនិងត្រឡប់មកផ្ទះវិញទាន់បាយល្ងាចនោះទេ។

«និយាយតែយើង មិនមែនជាឯងទេឬ ដែរទើបតែមកបាយនៅផ្ទះថ្ងៃនេះ? ដើរលេងស្រីញីអូនបងរហូតភ្លេចមកដេកនៅផ្ទះហើយ នៅមកថាយើងទៀត»ហូស៊ុកដើរមកអង្គុយនៅលើកៅអីក្នុងផ្ទះបាយ ទល់មុខនិងជុងហ្គុកធ្វើអោយអ្នកដែរនិយាយរាក់ទាក់អម្បិញមិញចុកឆ្អល់ក្នុងខួរអស់។

«អោយតែនិយាយរឿងពិត បកសម្ដីមកស្ដីអោយគេវិញរហូត»ជុងហ្គុក

«ក៏ស្ដីនិងហើយ ប្ដូរស្រីដូចប្ដូរខោអាវប្រយ៍ត្នកើតអេដន៍ខានបានការប្រពន្ធទៅឯង»ហូស៊ុក

«ដាក់ទំនាយគ្នាស្រស់ៗនេះ ខ្ញុំមិនភ្លើអោយខ្លួនឯងកើតអីនោះទេ ។ ក៏ប្ដូរមុខញឹកញាប់តែខ្ញុំជ្រើសយកអាGreat A បំផុតហើយ»ជុងហ្គុកញាក់ស្មាររបស់ខ្លួនបន្តិចមុននិងកាន់ស្លាបព្រាយកមកដួសបាយដាក់ចូលទៅក្នុងមាត់ ឯអ្នកដែររួមតុជាមួយពីរអ្នកទៀតក៏ស្ងាត់មាត់ជ្រាបតែម្ដងព្រោះមិនបានចាប់អារម្មណ៍និងជម្លោះនេះស្រាប់ទៅហើយ។

         អាហារពេលល្ងាចនេះក៏កន្លងផុតទៅដោយរលូន ទីបំផុតហូស៊ុកអាចត្រឡប់មកបន្ទប់របស់ខ្លួនវិញហើយ ក្រោយពីក្រោកតាំងពីព្រលឹមមិនទាន់មានថ្ងៃរះរហូតដល់ព្រលប់រកពពកនៅលើមេឃមិនឃើញ។

«ទុកចោលល្អដែរទេ?»ហូស៊ុកឈរជ្រែងចង្កេះពិចារណាឯកសារដែរសល់នៅលើតុក្នុងបន្ទប់ ប្រសិនបើគេទុកចោលយប់នេះគេអាចមានពេលធ្វើនៅថ្ងៃស្អែក តែគេជាមនុស្សមិនចូលចិត្តធ្វើការអោយនៅសល់ បើជ្រុលជាហត់ហើយ ហត់តែមួយថ្ងៃនេះបានហើយល្អទេ?

«ហ៊ើយយ» គេដកដង្ហើមធំចោល មុននិងទាញកន្សែងពណ៍សរស្កុះដើរចូលទៅក្នុងបន្ទប់ទឹក។ ក្រោយសម្អាតខ្លួនជម្រះកាយអោយមានអារម្មណ៍ស្រស់ស្រាយហើយ គេក៏ដើរទៅដាក់គូទលើកៅអីដើម្បីធ្វើការបន្តរ គឺបង្ហើយអោយហើយនៅយប់នេះតែម្ដង ។

—————-
     ថ្ងៃថ្មី✨🌷

         ក្រឡេកមកមើលកម្លោះជុន(ណាមជុន)បុរសមានស្នេហាថ្មីថ្មោងឯណេះវិញ ពេលព្រឹកមិនទាន់ទេក៏នាំគូរស្នេហ៍មកញ៉ំាអាហារពេលព្រឹកភ្លាម ព្រោះថ្ងៃស្អែកគេត្រូវមានការទៅបរទេសប៉ុន្មានថ្ងៃ ថ្ងៃនេះនិងចំណាយពេលនៅជាមួយមនុស្សស្រីដែរខ្លួនស្រឡាញ់ពេញមួយថ្ងៃតែម្ដង ។

«មាត់ប្រឡាក់ហើយ » ណាមជុនញញឹមចេញថ្ពាល់ខួចមុននិងឈោងដៃទៅជូតទឹកជ្រលក់ដែរប្រឡាក់ចេញពីគែមមាត់របស់លីយ៉ា (នែល លីយ៉ា) ។

      ទោះស្នេហានេះទើបតែចាប់ផ្ដើមពិតមែនតែទំនាក់ទំនងពួកគេចុះសម្រុងគ្នាល្អខ្លាំងណាស់ នែលលីយ៉ាជាមនុស្សស្រីគួរអោយស្រឡាញ់ ទន់ភ្លន់ ស្លូតបូតថែមទាំងពូកែយល់ចិត្ត គេជាមនុស្សប្រុសដែរមិនសូវមានពេលទំនេរនោះទេ មួយខែនៅកូរ៉ែបាន10ថ្ងៃយ៉ាងច្រើន តែនាងបែរជានៅទ្រាំនិងស្រឡាញ់គ្នាជាមួយគេបាន គេពេញចិត្តណាស់ទៅហើយ។ នេះជាស្នេហាដំបូង ដំបូងផុតដែរគេមាន។

«ហាសហា អរគុណបងហើយ » នាងតូចសើចក្អាកក្អាយពេលឃើញកាយវិការផ្អែមល្ហែមរបស់ដៃគូរ។

«ចេញពីទីនេះយើងទៅសួនកម្សាន្តល្អទេ?»ណាមជុន

«បងចូលចិត្តឬ?អូនមិនដែរទៅទីនោះទេតាំងពីធំដឹងក្ដីមក»លីយ៉ា

«បងមិនដែរទៅទេ តែឃើញគូរស្នេហ៍ភាគច្រើនគេទៅ ទើបបបួលអូន» ណាមជុន

«ល្អខ្លាំងណាស់»លីយ៉ានិងគេក៏រហ័សជិះទៅសួនកម្សាន្ត ក្រោយពីញ៉ំាអាហារពេលព្រឹកជាមួុយគ្នាហើយ។

[ហូស៊ុក scene ]

       ក្រឡេកមកមើលជុង ហូស៊ុកឯណេះវិញពេលនេះក៏នៅវីវក់និងការងារដូចដើម គេកំពុងរៀបចំគម្រោងសាងសង់សណ្ឋាគារផ្កាយប្រាំនៅដែនដីថ្មី ជាគម្រោងដែរគេប្រៀងទុកមកយូរហើយ តែពេលនេះទើបនិងចាប់ផ្ដើមពិតប្រាកដ ។

រីងងងង រីងងងងង ~~~~~📲

«អាឡូ»ហូស៊ុក

«ចាហ្វាយ មនុស្សរបស់យើងដែរនៅមើលសុវត្ថិភាពអ្នកនាងអ៊ីល អោយដំណឹងមកថាព្រឹកមិញមានមនុស្សប្រុសម្នាក់រងចាំនិងជួបអ្នកនាងអ៊ីលនៅឯមុខសណ្ឋាគារ»ឌីល

«វាជាអ្នកណា?»ហូស៊ុក

«ជាមិត្តកាលរៀនមហាវិទ្យាល័យ គឺឆាម ហ៊ីវ៉ា»ឌីល

«អាចង្រៃយ៍នោះ...»ហូស៊ុកសង្ក្រៀតធ្មេញក្រឺតក្រតធ្មេញស្ទើរប្រេះបែកជាពីរពេលឮឈ្មោះរបស់អាម្នាក់នោះហើយ គេគុំមកយូរហើយ ពេលនេះត្រឡប់បកក្បាលមកពីណា?

«គិតយ៉ាងមិចបន្តរទាន?»ឌីល

«តាមមើលនាងអោយជាប់ ចាត់មនុស្សទៅបន្ថែម ហើយបណ្ដោយអោយបែបនោះទៅ ។ មានរឿងអ្វីមិនប្រក្រតី ត្រូវខលប្រាប់យើងភ្លាម។»ហូស៊ុក

«បាទចាហ្វាយ»ឌីល

«បើឯងធ្វើអោយនាងជ្រុះមួយសរសៃរសក់ ឯងស្លាប់មិនសល់សូម្បីតែលលារខួរ អាហ៊ីវ៉ា»ហូស៊ុកបិទទូរស័ព្ទនិងក្ដាប់ដៃយ៉ាងណែន មុននិងបន្លឺប្រយោគនេះឡើង  ។ បើឆ្ងល់ថាហេតុអីទើបគេគុំគួនស្អប់ដល់ថ្នាក់នេះ? បន្តិចទៀតនិងដឹងហើយ។

To be continued 🌷

Continue Reading

You'll Also Like

19K 946 72
ស្នេហាគឺអាត្មានិយម.. បងអាត្មានិយម ព្រោះបងស្រឡាញ់អូនពេក
47.1K 1.9K 25
" នាងធ្លាប់ជាមនុស្សដែលយើងស្រលាញ់ ធ្លាប់ជាកូនបំណុលសំណព្វរបស់យើង តែនាងល្ងង់មិនក្តោបក្តាប់ឪកាសនោះអោយជាប់! ធ្វើអោយយើងស្អប់នាងទាល់តែបាន! ព្យាយាមទាញចិត្តស្...
613K 9.6K 88
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
222K 4.6K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...