🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទ...

By ParkKyuwin

34.9K 1.3K 37

គេជាបុរសទន់ភ្លន់ សុភាពរាបសារ ម៉ត់ចត់ និងមឺងម៉ាត់គ្រប់រឿង មិនថាជារឿងតូចឬរឿងធំឡើយ ហើយមនុស្សស្រីម្នាក់ដែរនៅក្បែរ... More

ភាគទី1
ភាគទី2
ភាគទី3
ភាគទី4
ភាគទី5
ភាគទី7
ភាគទី8
ភាគទី9
ភាគទី10
ភាគទី11
ភាគទី12
ភាគទី13
ភាគទី14
ភាគទី15
ភាគទី16
ភាគទី17
ភាគទី18
ភាគទី19
ភាគទី20
ភាគទី21
ភាគទី22
ភាគទី23
ភាគទី24
ភាគទី25
ភាគទី26
ភាគទី27
ភាគទី28
ភាគទី29
ភាគទី30
ភាគទី31
ភាគទី32
ភាគទី33
ភាគទី34
ភាគទី35
ភាគទី36
ភាគទី37
ភាគទី38
ភាគបញ្ចប់

ភាគទី6

831 29 5
By ParkKyuwin

ឡានទំនើបពណ៍ខ្មៅរលើបរលោងពណ៍ខ្មៅនិលពេលនេះបានបើកលូនចូលមកក្នុងផ្ទះចាស់មួយខ្នងដែរធ្វើឡើងសម្រាប់អ្វីក៏មិនដឹង ដឹងត្រឹមថាវាមានសភាពចាស់មិនប្រក្រតីដូចផ្ទះដែរមានមនុស្សរស់នៅឡើយ។ ហូស៊ុកបើកទ្វារនិងចុះពីលើឡានដើរសម្ដៅចូលទៅខាងក្នុងដែរមានបន្ទប់មិនប៉ុន្មាន មិនរង់ចាំបង្អាក់ដំណើរសូម្បីតែកូនចៅដែរមកជាមួយ ព្រោះកំហឹងហែកហួរក្នុងចិត្តរបស់គេ គេខំទប់មកយូរណាស់ហើយ ពេលនេះអោយរងចាំមិនបានទៀតទេ។

ក្រាកកក~~~~

សម្លេងទ្វារបើកឡើងទាំងប្រញ៉ាប់ប្រញ៉ាល់ ទោះមិនបាច់ទាយក៏កូនចៅរបស់គេអាចស្មានដឹងថាជាអ្នកណាដែរចូលមកដែល ទើបពេលលេចចេញវត្តមានរបស់គេមកភ្លាម គ្រប់គ្នាក៏នាំគ្នាឱនគោរពកោតខ្លាចភ្លែត។

«ចាហ្វាយវាកំពុងដេកនៅលើគ្រែទាន» ឌីលដែរទទួលបញ្ជារជាអ្នកមើលការខុសត្រូវក៏បន្លឺឡើង ព្រោះហូស៊ុកអោយគេនាំអាម្សៀតនេះមកផឹកស៊ី និងលេងស្រីនៅទីនេះមួយយប់ទៅហើយ មើលទៅដូចជាមានក្ដីសុខខ្លាំងណាស់ ក្រសែភ្នែកស្ងប់ស្ងាត់របស់អ្នកកម្លោះក៏ងាកទៅសម្លឹងអ្នកដែរដេកនៅលើគ្រែភ្លែត គេញញឹមចុងមាត់ឡើងមកបន្តិចមុននិងងាកទៅមើលមុខរបស់កូនចៅ ៖

«ចាប់វាមក»

«បាទទាន» កូនចៅរបស់គេមិនប៉ុន្មានអ្នកដែរឈរក្បែរនេះក៏ដើរទៅចាប់លើកអ្នកដែរកំពុងដេកឡើងមកទាំងកម្រោល ធ្វើអោយAlex ដែរមិនទាន់អស់ងងុយចាប់ផ្ដើមជ្រួញចញ្ចើមនិងក្ដៅក្រហាយមកភ្លាមព្រោះមិនធ្លាប់មានអ្នកណាមករំខានដំណេកខ្លួនបែបនេះពីមុនមកទេ។

«យកទឹកជះវាអោយស្វាងបន្តិចទៅ»សម្លេងរបស់រាងក្រាស់ពេលនេះមានឥទ្ធិពលជាងអ្វីៗទាំងអស់ អោយជះក៏ជះ អោយចាប់ក៏ចាប់ ចង់ស្លាប់ពេលណាក៏ស្រេចតែលើមាត់គេនេះឯង ។

«ឯងធ្វើស្អីអាចង្រៃយ៍????»Alex ដែរត្រូវគេជះទឹកដាក់ក៏ចាប់ផ្ដើមស្វាងកញ្ច្រោលឡើងមកភ្លាម តែដៃជើងត្រូវកូនចៅរបស់គេចាប់ជាប់ កាលបើត្រូវបែបនេះហើយនៅមិនដឹងខ្លួនទៀត។

«ឯងគិតថាយើងអង្គុយមើលឯងសប្បាយឬ? មុននេះជាសេចក្ដីសុខដែរយើងផ្ដល់អោយឯងចុងក្រោយ ពេលនេះក៏ដល់ម៉ោងដែរយើងមកទារវិញហើយ»ហូស៊ុក

«ឯងដឹងថាបើប៉ាយើងដឹងនិងមានរឿងអ្វីកើតឡើងទេ? ឯងគ្មានសិទ្ធមកធ្វើដាក់យើងបែបនេះនោះទេ លែងងង ..លែងងងងងភ្លាម»ទោះAlex ប្រឹងរើយ៉ាងណាក៏ដោយក៏មិនអាចរួចផុតពីកម្លាំងកូនចៅរបស់គេបានដែរ ពេលជួបបែបនេះក៏យកឳពុកមកអាង មិនដឹងថាវាដាច់ទឹកដោះម្ដាយវាឬនៅទេនៀក។

«លោកOh? ហឹសស សម្បត្តិត្រឹមឳពុកឯងធ្វើអ្វីយើងបានខ្លះឯងមិនគួរប្រហើនដល់ថ្នាក់ហួសបន្ទាត់ខណ្ឌយ៉ាងនេះទេ ម៉្យាងស្រីដែរឯងប៉ះ ជាមនុស្សសំខាន់របស់យើង ឯងចាប់បង្ខំមនុស្សដែរយើងថែទាំកន្លងមក បើមិនពិការក៏ស្លាប់នៅទីនេះដែរ »ហូស៊ុកនិយាយទាំងរក្សាកែវភ្នែកស្ងប់ស្ងាត់ ត្រជាក់ស្រេបដូចទឹកសមុទ្យដែរមិនចេះបោះបោក វានិងបែបនេះទៅរហូតបើគ្មានអ្នកណាមកបង្កររឿងនាំទុកដាក់ខ្លួនអោយឈឺទទេរ បើបង្កររបួសហើយទៅប៉ះវាវានិងឈឺក្រហល់ក្រហាយនាំតែទុកដាក់ខ្លួនឯងគិតមើលទៅថាអ្នកណាដែរទៅប៉ះអ្នកណាមុន !

«សម្បត្តិត្រឹមស្រីតូចតាចដែរអាចយកលុយទៅទិញបាននេះហេហដែរជាមនុស្សសំខាន់របស់ឯង? តែថានាងក៏perfect ណាមិនចម្លែកទេដែរឯងហួងហែងដល់ថ្នាក់នេះ យើងគិតស្មានថានាងនៅក្រមុំតើ តែប្រហែលឯងស៊ីសឹករិចរិលអស់ទៅហើយ ទើបសម្ដែងរឹកហួងហែងបែបនេះ អ្នកមានដូចជាពួកយើងនៅចរណាចែកគ្នាបានណា កុំលេងប្រើអំពើហិង្សារបែបនេះ មិនសប្បាយទេ» Alex ប្រហែលមើលឃើញហូស៊ុកជាកូនទន្សាយតូចដូចកាលនៅសណ្ឋាគារហើយ ទើបសម្ដីនៅហ៊ានប្រហ៊ើនដល់ថ្នាក់នេះ។

«បិទមាត់ឯងទៅអាចង្រៃយ៍»

ឌឹបបបបប ឌឹបបបបប ឌឹបបបបបវ

អត់ទ្រាំមិនបានរាងក្រាស់ក៏ស្ទុះទៅដាល់អ្នកម្ខាងទៀតទាំងមិនផ្ដល់សញ្ញាអោយត្រៀមខ្លួនទុកមុនអីបន្តិចសោះ ។ គេដាល់មិនដកដៃ ដូចអ្នកនៅក្រោមខ្លួនមិនមែនជាមនុស្ស ព្រោះកំហឹងដែរមានកប់ទប់មកយូរហើយ ក្រៅពីខាងក្រៅមើលទៅដូចជាទន្សាយរបស់គេ តែខាងក្នុងសង្គ្រប់គ្រប់គ្រងជាប់ដោយជាតិមិនមែនជាមនុស្ស ព្រោះបើគេខឹងហើយ កុំថាឡើយទេវតាទោះបីយមរាជក៏មកឃាត់គេមិនបានដែរ។

«ឯងគ្មានសិទ្ធមកនិយាយពីមនុស្សយើងបែបនេះទេ» ហូស៊ុក ប្រលែងវាអោយមានសេរីភាពវិញ ទាំងឈាមនៅហូរហៀរដាបពាសពេញផ្ទៃឥដ្ឋដូចជាទឹកធុង នេះត្រឹមគេវៃធម្មតាទេជិតស្លាប់ជិតរស់ទៅហើយ ចុះទម្រាំធ្វើអ្វីផ្សេងទៀតនៅទ្រាំបានដល់ដំណាក់កាលចុងក្រោយដែរទេ?

«ខឹក.ខឹក ឯងគិតថាធ្វើបែបនេះហើយ..រួចខ្លួនមែនទេ?» Alex ដែរពេលនេះធ្លាក់ក្នុងសភាពដូចជាសត្វឆ្កែអង្កែស៊ីក៏បន្លឺឡើង ព្រោះគេក៏អស់ភាពតស៊ូដូចគ្នា ពេលនេះគ្មានកូនចៅ គ្មានអ្នកណាមកជួយគេឡើយ គេស្ទើរផុតដង្ហើមពេលរាងក្រាស់ដាល់គេយកតែកន្លែងសំខាន់ គឺកន្លែងដែរងាយនិងឆាប់ស្លាប់អីបែបនេះ។

«ហើយឯងគិតថាឯងរួចខ្លួនដែរមែនទេ? សម្បត្តិត្រឹមឳពុកឯងមកប៉ះចុងក្រចកយើងមិនបានទេ»ហូស៊ុកក៏និយាយទាំងចម្អកអោយគេចុងមាត់ អ្នកណាមិនផ្អើលកាលពីលើកមុន? ថ្នាក់ច្បាប់មករករឿងជីមីនថារកស៊ីខុសច្បាប់ បងប្អូនគេក៏ធ្វើអោយប្រទេសរាំងស្ទះសេដ្ឋកិច្ចបាន ហេតុអីត្រឹមតាកញ្ចាស់ផ្កាយ3នោះគេធ្វើអ្វីមិនបាន?

«ឯងតណ្ហាក្រាស់ណាស់មែនទេ?យើងនិងធ្វើអោយដឹងណាថាតណ្ហាក្រាស់ដូចជាឯងនិងជួបអារម្មណ៍បែបណា»ហូស៊ុកដើរទៅដាក់គូទអង្គុយលើកៅអីវិញ ឯឌីលដែរដឹងសាច់ការក៏រហ័សធ្វើតួនាទីខ្លួន ។ ម្នាក់ៗចាប់វាយកទៅចងជាប់នៅនិងគ្រែ ហើយឌីលក៏បញ្រ្ចកថ្នាំអ្វីមិនដឹងចូលទៅក្នុងមាត់របស់គេមិនអោយសល់សូម្បីមួយដំណត់ ហូស៊ុកញញឹមចុងមាត់បែបត្រៀមលក្ខណៈដើម្បីមើលសកម្មភាពនៅពេលបន្តិចទៀតនេះរួចបាត់ទៅហើយ។

«ខឹកក ខឹកក ឯងបញ្ច្រកអីយើង?»Alex ស្ទើរក្អកស្លាប់ពេលត្រូវគេចាប់បង្ខំបែបនេះ គេកាន់តែភ័យខ្លួនឡើង ភាពរឹងមាំទាំងប៉ុន្មានក៏ចាប់ផ្ដើមរលាយទៅម្ដងបន្តិចៗ ពេលនេះក្នុងខ្លួនគេក៏ចាប់ផ្ដើមមិនស្រួល គេក្រហល់ក្រហាយ ឈឺមុខរបួសផង ភាពរឹងមាំនៅចន្លោះផ្លូវក៏ចាាប់ផ្ដើមធ្វើទុក បញ្ជាក់យ៉ាងច្បាស់ថាមុននេះជាថ្នាំសម្រើបកម្រិតធ្ងន់ តើគេអោយវាលេបធ្វើអី? គេគិតអី ? គេចង់គិតអី? អ្នកណាទៅស្មានដឹងទៅហាសហា ហាសហា ៖

«ឯងចង់យកមនុស្សមិនដឹងអីមកបំពេញចំណង់តណ្ហា ពេលនេះមើលទៅមើស ថាពេលចំណង់តណ្ហាមកគ្របដណ្ដប់ខ្លួនឯង ឯងធ្វើអ្វីបានខ្លះ?»

«វាយយើងវិញទៅ យើងអោយវាយ។ឯងកុំមកលេងអីបែបនេះយើងទ្រាំមិនបានទេវ៊ើយ» Alex

«......»

«ក្ដៅណាស់យើងទ្រាំមិនបានទេ ឆាប់យកស្រីមកអោយយើងមក» រាងកាយមាំទាំរបស់កម្លោះម្នាក់នេះពេលនេះ ប្រែមកជាចាប់លែងឈ្នះ គេប្រឹងរើពីចំណង ធ្វើយ៉ាងមិចក៏បានអោយតែអាចជួយខ្លួនឯងបាន ទោះមុខមាត់ប្រឡាក់ជោគជាំដោយឈាម តែកម្លាំងថ្នាំធ្វើអោយគេស្ទើរផ្ទុះសរសៃរឈាមចេញមក ក្ដៅខ្លួន ឈឺក្បាល រងារស្រៀវស្រាញ រិតតែមានចំណង់រិតតែមិនអាចធ្វើអ្វីបាន គេស្បថថានេះជាទារុណកម្មរបស់នារកដែរជួបផ្ទាល់នៅឋានមនុស្សហើយ ព្រោះមានតែវាទេដែរពិបាកទ្រាំបំផុត។

«នៅមានទៀត កុំប្រញ៉ាប់ស្លាប់ព្រោះតែប៉ុណ្ណឹងអី។ ឯងមិនស្លាប់ដោយសារចំណង់តណ្ហាទេអាចង្រៃយ៍» ហូស៊ុក

[ព្រោះវាធ្វើអោយបណ្ដូលចិត្តរបស់គេភ័យខ្លាច]

To be continued 🌷🔥✨

Continue Reading

You'll Also Like

72.2K 2.9K 32
Kumagawa Misogi has alwais wondered what would it be to go through all that isekai reincarnation thing...Then he got it in a game that managed the im...
148K 5.2K 110
នាងគ្រាន់តែចង់ដឹងប៉ុណ្ណោះថាប៉ារបស់ខ្លួនកំពុងតែលាក់បាំងអ្វីនៅពីក្រោយខ្នង តែអ្នកណាទៅដឹងថាភាពចេះចង់ដឹងខុសរឿងរបស់នាងធ្វើអោយនាងបានទៅដឹងឮរឿងដែលខ្លួនមិនគួរដ...
47K 1.9K 25
" នាងធ្លាប់ជាមនុស្សដែលយើងស្រលាញ់ ធ្លាប់ជាកូនបំណុលសំណព្វរបស់យើង តែនាងល្ងង់មិនក្តោបក្តាប់ឪកាសនោះអោយជាប់! ធ្វើអោយយើងស្អប់នាងទាល់តែបាន! ព្យាយាមទាញចិត្តស្...