🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទ...

By ParkKyuwin

37.7K 1.4K 40

គេជាបុរសទន់ភ្លន់ សុភាពរាបសារ ម៉ត់ចត់ និងមឺងម៉ាត់គ្រប់រឿង មិនថាជារឿងតូចឬរឿងធំឡើយ ហើយមនុស្សស្រីម្នាក់ដែរនៅក្បែរ... More

ភាគទី1
ភាគទី2
ភាគទី4
ភាគទី5
ភាគទី6
ភាគទី7
ភាគទី8
ភាគទី9
ភាគទី10
ភាគទី11
ភាគទី12
ភាគទី13
ភាគទី14
ភាគទី15
ភាគទី16
ភាគទី17
ភាគទី18
ភាគទី19
ភាគទី20
ភាគទី21
ភាគទី22
ភាគទី23
ភាគទី24
ភាគទី25
ភាគទី26
ភាគទី27
ភាគទី28
ភាគទី29
ភាគទី30
ភាគទី31
ភាគទី32
ភាគទី33
ភាគទី34
ភាគទី35
ភាគទី36
ភាគទី37
ភាគទី38
ភាគបញ្ចប់

ភាគទី3

1K 44 1
By ParkKyuwin

       ក្រោយពីមកដល់ផ្ទះហើយ ពួកគេក៏ចម្អិនគ្រឿងសមុទ្យដែរហូស៊ុកបានទិញមកនោះដើម្បីញ៉ំាជាមួយគ្នា ។ ណាអស់ការងារធ្វើផងទើបអ្នកកម្លោះម្នាក់នេះនៅអង្គុយលេងដល់យប់ជ្រៅព្រោះខានជួបគ្នាមកយូរផង ណាខ្លាចនាងអប្សុកផងក៏ចេះតែនៅកំដរទៅ ថ្មារនេះមិនទាន់បានស្គាល់ជាតិទឹកប៉ះខ្លួនអីបន្តិចទេ។

«និយាយអញ្ចឹងអ៊ីលមានគិតចង់ប្ដូរការងារដែរទេ? គឺប្ដូរទៅSeoul ណាក្រែងស្រួលបាននៅជាមួយប៉ាម៉ាក់នោះអី»ហូស៊ុកនឹកគិតឃើញយ៉ាងមិចក៏បបួលនាងនិយាយរឿងនេះឡើង គ្នាធ្វើការសុខៗក៏បបួលអោយប្ដូរ ក៏ធ្វើអោយនាងអត់មិនបាននិងសួរត្រឡប់ទៅវិញ។

«ហេតុអី? » ហេប៊្យុល

«ខ្ញុំខ្លាចថាអ៊ីលនៅទីនេះអប្សុកម្នាក់ឯង នឹកប៉ាម៉ាក់អីបែបនេះ បើនៅទីនោះខ្ញុំក៏ស្រួលទៅលេងអីបែបនេះ» ហូស៊ុក

«ឆឹសស ទោះរើទៅនៅដល់ផ្ទះ ក៏ជុងរវល់ចេញចូលក្រៅប្រទេសមិនជួបមុខគ្នាដដែរនិង មិនបាច់យកលេសនេះមកនិយាយក៏បាន តែបើរឿងនឹកប៉ាម៉ាក់ខ្ញុំប្រាកដជានឹកហើយ »ហេប៊្យុល

«រួចគិតយ៉ាងមិច?» ហូស៊ុក

«គ្មានអីទេ នៅធ្វើការទីនេះល្អបំផុតហើយ ខ្ញុំក៏ទម្លាប់ស្រាប់ ការងារក៏ដើរមកដល់ត្រឹមនេះហើយមិនចង់ប្ដូរទេ»ហេប៊្យុល

«មានហេតុផលផ្សេងដែរទេ? មើលតែទឹកមុខក៏ដឹងថាហេតុផលមិនមែនត្រឹមតែការងារនេះ»ហូស៊ុកលើកចញ្ចើមសួរបណ្ដើរ ឯដៃក៏កំពុងបកក្ដាមឆ្កិះយកសាច់ទៅដាក់នៅក្នុងចានរបស់នាងខ្លះបណ្ដើរ គេសម្លឹងមុខនាងបន្តិចក៏ដឹងទៅហើយតែនៅឡើងចង់សួរបន្ថែម។

«ហាសហា ខ្ញុំលាក់មិនជិតពិតមែន ។ កុំប្រាប់ម៉ាក់ប៉ាខ្ញុំអោយសោះដឹងទេ? តាមពិតទៅខ្ញុំនឹកពួកគាត់ខ្លាំងណាស់ តែពេលមកធ្វើការដាច់ឆ្ងាយនៅទីនេះយល់ថាខ្លួនឯងមានសេរីភាពច្រើនជាងនៅជាមួយពួកគាត់ ខ្ញុំគ្មានគំនាប ចង់ធ្វើអ្វីក៏បានតាមចិត្ត ហើយប្រាក់ខែនៅទីនេះខ្ពស់ល្អល្មមអោយខ្ញុំចាយគ្រប់ សល់ដល់ម៉ាក់ប៉ានៅឯសេអ៊ូលបានច្រើនថែមទៀត ។តើគិតថាខ្ញុំចង់ប្ដូរដែរទេ?» ហេប៊្យុល

«អញ្ចឹងក៏ចង់បានន័យថាស្ដាយប្រាក់ខែនៅទីនេះ? ហើយចង់រស់នៅម្នាក់ឯង?»ហូស៊ុក

«មែនហើយ ។ សាកស្រមៃទៅប្រសិនពេលនេះខ្ញុំនៅជាមួយពួកគាត់ គិតថាពេលនេះជុងបានមកអង្គុយក្បែរខ្ញុំទេ?»ហេប្យុល កាន់ស្លាបព្រានិងដួសបាយមកដាក់ក្នុងមាត់ណែនក្រោយពេលនិយាយចប់ ។ មិនមែននាងមិនចង់នៅជាមួុយប៉ាម៉ាក់ តែឆ្លៀតឱកាសបានរកលុយហើយនាងចង់នៅទីនេះច្រើនជាង មានទេសភាពស្អាត ស្ងប់ស្ងាត់ល្អ និងមានការងារសមរម្យដែរគេអោយតម្លៃថែមទៀត។

«មែនហើយ ឯងនិយាយក៏ត្រូវ។ តែដឹងថានៅម្នាក់ឯងបែបនេះគ្រោះថ្នាក់ប៉ុណ្ណាទេ? ទីនេះស្រស់ស្អាតតែចិត្តមនុស្សមិនស្រស់ស្អាតទាំងអស់នោះទេ» ហូស៊ុក

«ខ្ញុំក៏នៅមកជិត2ឆ្នាំហើយ មិនឃើញកើតអីទេ» ហេប្យុល

(ហេតិផលនេះព្រោះតែខ្ញុំដាក់កូនចៅអោយយាមតំបន់នេះ និងការពារនាងពីចម្ងាយទេស្រីល្ងង់) ហូស៊ុកគិតនៅក្នុងចិត្ត តែមិននិយាយចេញមកព្រោះខ្លាចប៉ះពាល់អារម្មណ៍នាង តែបើគេមិនធ្វើបែបនោះ មិនដឹងជានាងចប់របស់ពួកអន្ធពាលទាំងនោះតាំងពីពេលណាទៅហើយទេ ។

«ស្រេចតែចិត្ត ខ្ញុំគ្រាន់តែផ្ដល់យោបល់» ហូស៊ុក

«និយាយរឿងការរបស់ប្អូនលោក សុំទោសណាដែរមិនបានចូលរួម ខ្ញុំពិតជារវល់ពិតមែន ជុងក៏ដឹងហើយថាថ្ងៃនោះនៅសណ្ឋាគារបុគ្គលិកឈប់ច្រើន ខ្ញុំចាត់ចែងម្នាក់ឯងស្ទើរឆ្កួតទៅហើយ» ហេប៊្យុល

«ដឹងហើយ រឿងតែប៉ុណ្ណឹងគ្មានបញ្ហាទេ។ ពួកគេក៏ជិតមកលេងទីនេះហើយចាំរាក់ទាក់ពេលនិងក៏បាន» ហូស៊ុកនិយាយឡើងព្រោះមិនចង់អោយនាងរអៀសចិត្តកាលបើគេក៏ដឹងថាបញ្ហាបន្ទាន់នាងដកខ្លួនមកមិនរួចពិតមែន ។

«បែបនេះក៏បាន ខ្ញុំគ្រាន់តែខ្លាចពួកគេប្រកាន់»ហេប៊្យុល

«ឈប់សិន!! ខ្ញុំដូចជាធំក្លិនឈ្ងាម អ៊ីលមានធ្វើអីចោលនៅផ្ទះបាយឬអត់?»ហូស៊ុកជ្រួញចុងចញ្ចើមពេលក្លិនខ្លោចអ្វីម្យ៉ាងហោះរសាត់មកកាត់ច្រមុះរបស់ខ្លួន ឯនាក់ដែេត្រូវគេរំលឹកក៏ភ្ញាក់បាសក្រញ៉ាងមុននិងរត់ទៅផ្ទះបាយយ៉ាងលឿន ព្រោះកម្ដៅសម្លរចោល ពេលនេះវាពុះឡើងហ៊ៀរឆ្នាំងចេញមកប្រឡាល់លើចង្ក្រានហ្គាសទៅហើយ។

«ស្លាប់ហើយ តិចខូចចង្ក្រានបាត់ទៅ» ហេប៊្យុលស្លេស្លន់និងភ័យខ្លាំងពេក ទើបរត់ទៅក្បែរដើម្បីលើកឆ្នាំងដែរពុះកខុលនោះចេញ ពីចង្ក្រានកុំអោយហៀរប្រឡាក់។

«អាយយយយ» សម្លេងស្រែករបស់នាងធ្វើអោយរាងក្រាស់ដែរនៅបន្ទប់ទទួលភ្ញៀវរហ័សរត់មកមើលស្ទើរបាក់ករស្លាប់ ដោយសារភ្លេចគិតថាឆ្នាំងក្ដៅទើបលូកទៅកាន់ដោយមិនបានយកអីមកទ្រាប់ ពេលនេះមិនត្រឹមក្ដៅទេនៅរលាកទឹកដែរហ៊ារចេញពីឆ្នាំងនោះមកប៉ះដៃទៀត ។

«កើតអី អ៊ីល?»ហូស៊ុកចូលមកត្រកងដៃរបស់នាងឡើងមកមើលពេលដឹងថាមកពីអីហើយក៏ស្ទុះទៅបិទហ្គាសយ៉ាងលឿន តែមិនចាំចម្លើយយូរទេក៏អូសនាងទៅរកកន្លែងក្បាលរ៉ូមីនេទឹក និងត្រដុះសើរៗលើដៃនាងតិចៗទាំងបារម្ភ ព្រោះខ្លាចថារលាកធ្វើអោយពងដៃដ៏ទន់រលោងរបស់នាង។

«មិនអីទេ ខ្ញុំគ្រាន់តែភ្លេចថាឆ្នាំងក្ដៅទើបលូកទៅកាន់ដោយមិនបានមើល»ហេប្យ៊ល

«មិនប្រយ័ត្នឃើញទេ ដៃក្រហមអស់ហើយ។ ទៅអង្គុយទៅ ប្រអប់ថ្នាំនៅឯណា?» ហូស៊ុកនាំនាងមកអង្គុយនៅកន្លែងដើមវិញ មុននិងសួររកកន្លែងដាក់ប្រអប់ថ្នាំ ហើយពេលនាងចង្អុលប្រាប់ក៏រហ័សយកមកកាន់និងដៃដើរចូលមកអង្គុយទន្ទឹមនាងលើឥដ្ឋក្បែរតុទាបរាបស្មើរយ៉ាងលឿន។

«ឈឺខ្លាំងឬអត់?» ហូស៊ុកលើកទីបថ្នាំមកកាន់និងដៃ ហើយមូលគម្របនិងច្របាច់តិចៗយកមកលាបនៅលើដៃរបស់នាងយ៉ាងថ្នមបំផុត គេភ័យឡើងប្រលឹងស្ទើរហោះបុកចូលដំបូលផ្ទះទៅហើយពេលដែរឮនាងស្រែកមុននេះ សំណាងហើយមិនត្រូវស្រោចលើខ្លួន។

«មិនខ្លាំងទេ» ហេប៊្យុលសង្ងំនៅស្ងៀមៗអោយគេលាបថ្នាំអោយ ព្រោះទោះលាបខ្លួនឯងក៏មិនកើតបើរលាកទាំងពីរបែបនេះ មាត់ថាមិនខ្លាំងតែទាំងក្រហាយ ទាំងផ្សារ ទាំងក្ដៅ នាងចង់ចេញយំមកទៅហើយតែព្រោះនាងមិនចូលចិត្តប្រាប់អោយគេបារម្ភទើបនិយាយប្រាប់បែបនេះ។

«ធ្វើអ្វីកើតឬអត់នេះ បើដៃបែបនេះ?» ហូស៊ុកក៏សួរឡើងក្រោយរុំបង់អោយនាងហើយ មើលទៅសូម្បីតែមូជទឹកក៏មូជមិនកើតដែរ។

«មិនអីទេ ធ្វើបានតើហ»ហេប៊្យុល

«ចាំ ខ្ញុំជួយរៀបនៅត្រង់នេះ ។ យល់ល្អទៅផ្លាស់ខោអាវសម្អាតខ្លួនចេញទៅ ទាន់ខ្ញុំនៅអាចជួយរៀបចំនៅត្រង់នេះបាន ខ្លាចក្រែងត្រូវការជំនួសក៏មានអ្នកជួយ» ហូស៊ុកមិននិយាយតែមាត់ តែក៏ងើបខ្លួនប្រមូលចាននៅលើតុដែរប្រឡាក់យកទៅដាក់នៅឡាបូ លាងចាន ហើយនាងក៏ងក់ក្បាលយល់ស្របទើបការងារទាំងប៉ុន្មានហូស៊ុកក៏ធ្វើជំនួសទាំងអស់។ ទទួលស្គាល់ថាគេមិនដែរធ្វើពីមុនមក ក៏មិនធ្លាប់គិតថានិងធ្វើដែរ តែនេះគឺតាំងចិត្តថាធ្វើហើយទើបលាងចាន ទុកដាក់របស់មើលទៅត្រឹមត្រូវដូចជាអ្នកចំណាប់ខាងរៀបចង្ក្រានតែម្ដង។

«រួចហើយ» ហូស៊ុកយកកន្សែងស្អាតមកជូតដៃដែរសើមចេញ មុននិងដកទូរស័ព្ទយកមកចុចនិងដើរទៅអង្គុយលើសាឡុង ឯអ្នកខាងក្នុងដែរទើបមូជទឹកហើយក៏ចេញមកល្មម។

ក្រាកកកកក—-

«រួចអស់ហើយ????»ហេប្យុលអត់ភ្ញាក់ផ្អើលមិនតិចដែរពេលចេញមកផ្ទះក៏រៀបរយបែបនេះ ស្មានថាគេមិនចេញធ្វើអ្វីហើយតើ។

«ក៏ឃើញថាស្អាតបាត  មានអ្វីនៅធ្វើបន្តរទៀតទេ?»ហូស៊ុក

«អត់ទេ អស់ហើយ។ ជុងប្រហែលជាហត់ហើយឆាប់ទៅសម្រាកទៅ ។ អរគុណខ្លាំងណាស់ ហើយក៏រំខានលោកណាស់ដែរ » ហេប៊្យុលបន្លឺឡើងទាំងសើចបែបរអៀសចិត្ត ព្រោះថ្ងៃនេះគេហត់និងរឿងនៅរីសតហើយក៏ត្រូវហត់និងនាងមួយតង់ទៀត។

«មិនរំខានទេ ត្រូវការអីក៏ខលមក ។ អញ្ចឹងខ្ញុំទៅសិនហើយចូលគេង ហើយបិទទ្វារចាក់គន្លិះអោយស្រួលបួលផង អ្នកនាងអ៊ីល»ហូស៊ុក

«ចាស លោកប្រុសជុង សុវត្ថិភាពតាមផ្លូវ» ហេប៊្យុលសើចនិងសព្វនាមដែរគេហៅខ្លួន ហើយក៏ជូនដំណើរគេមកក្រៅនិងមើលគេបើកឡានចេញទៅដល់ផុតកន្ទុយភ្នែកទើបនាំខ្លួនចូលមកក្និងផ្ទះវិញ ។ នាងបិទគន្លិះទ្វារ បិទភ្លើងត្រឹមត្រូវទើបចូលទៅក្នុងបន្ទប់ដើម្បីសង្ងំគេងខ្លាចក្រែងព្រឹកឡើងទៅធ្វើការមិនទាន់។

To be continued ✨😭🌷

Continue Reading

You'll Also Like

1M 33.8K 80
"𝙾𝚑, 𝚕𝚘𝚘𝚔 𝚊𝚝 𝚝𝚑𝚎𝚖! 𝚃𝚠𝚘 𝚕𝚒𝚝𝚝𝚕𝚎 𝚗𝚞𝚖𝚋𝚎𝚛 𝚏𝚒𝚟𝚎𝚜! 𝙸𝚝'𝚜 𝚕𝚒𝚔𝚎 𝚝𝚑𝚎𝚢'𝚛𝚎...𝚍𝚘𝚙𝚙𝚎𝚕𝚐ä𝚗𝚐𝚎𝚛𝚜 𝚘𝚏 𝚎𝚊𝚌𝚑...
3.9K 118 12
នាងតែងតែបដិសេធស្នេហាគេ នាងមិនបើកឱកាសឲ្យគេសូម្បីតែម្ដង គ្រាតែមួយដែលគេអាចចូលជិតនាង យកចិត្តនាង គឺពេលដែលនាងមកបង្ហាត់បង្រៀនការងារនៅសេតវិមានដល់គេ តើនាយអាច...
165K 11.7K 61
BOOK #2 They say love heals scars, but Seokmin's scars were lessons-bitter reminders that twisted him into a creature of darkness. His life was a ser...
2.1M 57.7K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...