🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទ...

By ParkKyuwin

34.9K 1.3K 37

គេជាបុរសទន់ភ្លន់ សុភាពរាបសារ ម៉ត់ចត់ និងមឺងម៉ាត់គ្រប់រឿង មិនថាជារឿងតូចឬរឿងធំឡើយ ហើយមនុស្សស្រីម្នាក់ដែរនៅក្បែរ... More

ភាគទី2
ភាគទី3
ភាគទី4
ភាគទី5
ភាគទី6
ភាគទី7
ភាគទី8
ភាគទី9
ភាគទី10
ភាគទី11
ភាគទី12
ភាគទី13
ភាគទី14
ភាគទី15
ភាគទី16
ភាគទី17
ភាគទី18
ភាគទី19
ភាគទី20
ភាគទី21
ភាគទី22
ភាគទី23
ភាគទី24
ភាគទី25
ភាគទី26
ភាគទី27
ភាគទី28
ភាគទី29
ភាគទី30
ភាគទី31
ភាគទី32
ភាគទី33
ភាគទី34
ភាគទី35
ភាគទី36
ភាគទី37
ភាគទី38
ភាគបញ្ចប់

ភាគទី1

2.9K 69 0
By ParkKyuwin

       បែកគ្នាប៉ុន្មានថ្ងៃមាននឹកអ្នកសរសេរដែរទេ??ម៉ោះចូលសាច់រឿងយើងវិញ><
      យប់ថ្មារនេះហើយ ក្រឡេកទៅមើលក្នុងភូមិគ្រិះរបស់កម្លោះទាំង7ថ្ងៃនេះមើលទៅដូចជាអធឹកអធមខុសធម្មតា ។ មានទាំងអ្នកសារព័ត៏មាននិងភ្ញៀវអ៊ូអរ កកកុញដូចជាកំពុងប្រារព្ធពិធីធំដុំអ្វីមួយ បរិយាកាស និងអាកាសធាតុត្រជាក់ស្រស់ថ្លាល្អខ្លាំងណាស់ ។ថ្វីបើផ្ទៃមេឃត្រូវស្បៃរាត្រីងងឹតគ្របដណ្ដប់ជិតក៏អស់ក៏ពិតមែន ប៉ុន្តែភូមិគ្រិះធំវិសេសវិសាលមួយខ្នងនេះបែរជាលាតត្រដាងកណ្ដាលទីក្រុងយ៉ាងស្រស់ស្អាតចម្លែកទៅវិញក៏ព្រោះតែ.......

«អបអរសាទរផង ទីបំផុតអ្នកទាំងពីរក៏បានបញ្ចប់អាពាហ៍ពីពាហ៍នេះដោយរលូនហើយ» ហូស៊ុកដែរអង្គុយនៅក្នុងតុរួមបងប្អូនរបស់គេក៏បន្លឺឡើងពេលឃើញកូនកម្លោះកូនក្រមុំដើរមកដល់ ព្រោះថ្ងៃនេះជាថ្ងៃរៀបអាពាហ៍ពីពាហ៍របស់ថេយ៉ុងនិងយូរី គេពិតជារៀបចំពិធីអាធិកអធមអោយសមបំណងរបស់ភរិយាគេពិតមែន។ ផ្អើលអស់មួយទីក្រុងព្រោះតែគេជះលុយរាប់លានដុល្លារទៅលើរោងការនិងឈុតកូនកម្លោះកូនក្រមុំរបស់ពួកគេ ចំណែកឯយូរីក៏ញញឹមបិទមាត់មិនជិតតាំងពីព្រឹកព្រលឹមមកទល់ព្រលប់តែម្ដង ។

«អរគុណហ្យុងហើយ» ថេយ៉ុង

«ខ្ញុំថាក្មួយខ្ញុំទាំងអស់ មានតែថេឃ្យូទេដែរសំណាងជាងគេព្រោះបានមកស៊ីការម៉ាក់ប៉ាខ្លួនឯងជាមួយនិងខ្ញុំ»ជុងហ្គុកដែរកំពុងត្រកងក្មួយពៅក្នុងដៃក៏បន្លឺឡើង ព្រោះថ្ងៃនេះម៉ាក់ប៉ារវល់ទើបត្រូវអោយគេមើលថែជំនួស មើលចុះដូចជាសប្បាយអរនិងភ្លើងពណ៍ក្នុងកម្មវិធីណាស់ សង្ស័យតែធំឡើងទៅរកភ្លើងពណ៍រាល់ថ្ងៃទេ យ៉ាងណាក៏បានស្គាល់ជាតិស៊ីការម៉ែឳម្ដងដែរ🥲

«ចង់អោយកូនឯងសំណាង ឯងធ្វើអញ្ចឹងដែរទៅ»ថេយ៉ុង

«មិនដឹងជាតិណាទេ ខ្ញុំនៅសប្បាយមិនទាន់អស់»ជុងហ្គុក

«ចាំតែមើលទៅ ពេលឯងជួបស្រីដែរវាស្រឡាញ់ពិតប្រាកដហើយ ពាក្យទាំងនេះប្រាកដជាលែងមាននៅក្នុងវចនានុក្រមរបស់ឯងទៀតហើយ » ជីមីន

«ខ្ញុំក៏និងចាំមើលដូចគ្នា ។ ព្រោះពួកបងបានមនុស្សស្រីល្អពិតប្រាកដអស់ហើយ តែតាំងពីខ្ញុំកើតមកខ្ញុំមិនដែរជួបមនុស្សស្រីត្រូវចិត្តនោះទេ»ជុងហ្គុក

«ប្រុសព្រាន ស្រីរាប់មិនអស់ដូចឯង ប្រហែលស្លាប់ដោយសាររឿងលើគ្រែមុនពេលបានប្រពន្ធកាតមានកូនទៅទៀត»ជីន និយាយបង្អាប់រឿងពិតរបស់គេឡើង ព្រោះនេះជាការពិត កាលថេយ៉ុងនិងជីមីនខូចរឿងស្រីក៏មិនល្បីដល់ជុនជុងហ្គុកយើងនេះដែរ ។ ប្រាប់អោយដឹងទៅថាគេនេះគ្មានចារិកចាស់ទុំអីបន្តិចទេ ។

«ម៉ោះៗកុំទាន់ប្រកែកគ្នា លើកកែវមួយទៅថ្ងៃនេះជាថ្ងៃសិរីសួស្ដីផង» ណាមជុនងើបឈរដោយកាន់កែវសម្ប៉ាញលើកឡើងមកមុនគេ ឯអ្នកឯទៀតក៏មិនរងចាំយូរទើបរហ័សយកកែវមកជល់បានជាសម្លេងកែវប៉ះទង្គិចគ្នាបន្លឺឡើងមកកាត់ហ្វូងភ្ញៀវទាំងពួងក្នុងកម្មវិធី។

«យេហ៍🥂✨»

ម្នាក់ៗពាក់ខោអាវសង្ហារៗ ឈរជ្រែងហោរប៉ៅនិងជល់កែវផឹកជុំគ្នាជាការអបអរសាទរ 4នាក់ក៏មានភរិយានៅឈរក្បែរ ឯបីនាក់ទៀតជាកម្លោះនៅលីវដែរជានុយនិងសង្ឃឹមចុងក្រោយរបស់ស្រីៗគ្រប់រូប។ ឆ្លងកាត់មកប៉ុន្មានឆ្នាំនេះអគ្គនាយកក្រុមហ៊ុន ម្ចាស់ក្លឹប ម្ចាស់មន្ទីរពេទ្យក៏មានកូនប្រុសស្រីម្នាក់មួយរៀងៗខ្លួន និងពេញរូបពេញរាងអស់ទៅហើយធ្វើអោយគ្រួសារកាន់តែកក់ក្ដៅនិងអ៊ូអរជាងមុន ។ ម្នាក់ក្នុងចំណោមពួកគេក៏កំពុងបន់អោយខ្លួនឯងអាចមានសុភមង្គលនិងគ្រួសារពេញលេញដូចគេបែបនេះដូចគ្នា ។ អ្នកផ្សេងមិនដឹងទេ តែសម្រាប់គេមានតែលុយមួយមុខមិនគ្រប់គ្រាន់ទេ គេក៏ចង់អោយមានអ្នកមកមើលលថែគេ មានអ្នកសួរនាំពេលពិបាកចិត្ត និងចាំផ្លូវ
នៅផ្ទះពេលគេចេញពីធ្វើការឬធ្វើដំណើរកម្សាន្តទៅមើលសណ្ឋាគាររបស់គេតាមខេត្តនិងក្រៅប្រទេសជាមួយគ្នាអីបែបនេះ ព្រោះពេលបានដើរកន្លែងស្អាតៗតែដើរម្នាក់ឯង គេយល់ថាខ្លួនឯងគួរអោយអាណិតខ្លាំងណាស់។ ដំបូងឡើយគិតថានៅម្នាក់ឯងសុខស្រួលនិងមានសេរីភាពជាង តែពេលឃើញហ្យុង និងប្អូនដែររៀបការរួចមានកូន មានប្រពន្ធគេបែរជាផ្លាស់ប្ដូរចិត្តឡើងមួយរំពេច ហើយកម្លោះម្នាក់នោះក៏គ្មានអ្នកណាក្រៅពីជុង ហូស៊ុកយើងនេះឯង។

« យប់ដែរហើយ អូនអោយគេមកយកក្មេងៗទៅគេងទៅ» ជីនងាកទៅប្រាប់ភរិយាដែរនៅអង្គុយតុមួយទៀតបន្ទាប់ពីវង់ស្រាចាប់ផ្ដើមបើកឡើង ព្រោះខាងបុរសគេផឹកស្រាខ្លាំងជាង ឯខាងស្រីៗក៏ផឹកស្រាក្រហមធម្មតា បើនិយាយពីកូនរត់លេងទៅណាអស់ហើយក៏មិនដឹង ។

«អូនប្រាប់អោយគេនាំទៅគេងអស់ហើយ» ស៊ូឈីនក៏ងាកមកតបនិងស្វាមីវិញព្រោះជីនស្មានថាក្មេងៗនៅរត់លេង តែនាងអោយគេយកទៅបាត់តាំងពីចាប់ផ្ដើមផឹកជួបជុំគ្នាមកម្ល៉េះ។

«ហឹមម » ជីនងក់ក្បាលហើយក៏ងាកមកផឹកស្រាជាមួយនិងបងប្អូនរបស់គេបន្តរ ។ យប់នេះក៏កន្លងហួសទៅយ៉ាងរលូន ម្នាក់ៗស្រវឹងជោគជាំនិងទៅរកផ្ទះរបស់ខ្លួនឯងរាងខ្លួន ឯជីន ជុងហ្គុន ហូស៊ុកនិងណាមជុនក៏គេងនៅភូមិគ្រិះរបស់ខ្លួនតាមទម្លាប់ ។

  ✨✨
[ ថ្ងៃថ្មី...]

    ព្រះអាទិត្យចាប់ផ្ដើមរះខ្លួនឡើងនិងបញ្ចេញពន្លឺមកជំនួសដោយភាពងងឹតស្រាងៗ ក៏ដូចជាដាស់តឿនអោយមនុស្សម្នាស្រវេស្រវាទ ក្រោកពីដំណេកដើម្បីចេញទៅធ្វើការរកស៊ី រកលុយដើម្បីយកមកចិញ្ចឹមក្រពះ ចម្លែកអីតែអ្នកដែរមានលុយចាយស្រាប់ ចង់ថ្ងៃរះដល់ចាំងគូទទៀតក៏មិនទាន់ក្រោកដែរ ព្រោះសល់ចំហាយកាលពីយប់ធ្វើអោយគេងើបទៅណាមិនរួចឡើយ គ្មានកម្លាំងសូម្បីតែបើកភ្នែក ។

រីងងងង រីងងងងង~~

     ទូរស័ព្ទដៃរបស់ហូស៊ុករោទិ៍ឡើងបញ្ចេញសម្លេងរំខានឥតឈប់ គេមិនចង់លើកទើបទុកចោលបែបនេះ តែវាដូចជារំខានត្រចៀករបស់គេខ្លាំងណាស់ ទើបចុងក្រោយក៏ត្រូវឈោងដៃយកមកចុចទទួលដដែរ។

«ស្អីណាស់ណារបស់ឯង?»

«ចាហ្វាយរីសតរបស់យើងនៅកោះជីជូរមានគេលួចដុត ពេលនេះកំពុងពន្លត់បឋម រងចាំឡានទឹកតែមិនទាន់ទៅដល់ទេទានព្រោះកន្លែងយើងដាច់ស្រយ៉ាលពីទីប្រជុំជនពេក» ឌីល ដូចត្រូវគេយកបន្លាដកចេញពីទ្រូងពេលគេព្រមទទួលទូរស័ព្ទក្រោយពេលព្យាយាមទាក់ទងយ៉ាងយូរតែមិនទទួល ឯអ្នកដែរឭហើយក៏ស្វាងចែស ស្វាងដូចគេទះ10កំប្លៀងយ៉ាងអញ្ចឹង។

«តាំងពីពេលណា? ចាប់អ្នកដុតបានឬអត់?»ហូស៊ុកនិយាយបណ្ដើរក៏ក្រោកទៅដុះធ្មេញបណ្ដើរព្រោះមិនចង់អោយខាតពេលយូរ និងប្រញ៉ាប់បានចេញទៅភ្លាមៗ។

«គឺពេលព្រលឹមស្រាងៗនេះឯង ។ ដោយសារសន្តិសុខ2,3 នាក់នៅយាមក្បែរនោះស្រាប់ទើបចាប់បានភ្លាមៗ ពេលនេះយកទៅទុកនៅឃ្លាំងចាស់បាត់ហើយទាន»ឌីល

«រៀបចំឡាន 10នាទីទៀតយើងចុះទៅ»ហូស៊ុកផ្ដាច់ប្រព័ន្ធទូរស័ព្ទ ហើយចាប់ផ្ដើមសម្អាតខ្លួននិងស្លៀកពាក់ចុះមកខាងក្រោមយ៉ាងលឿន ធ្វើអោយអ្នកអង្គុយនៅក្នុងតុបាយរងចាំគេជ្រួញចញ្ចើមឆ្ងល់។

«យើងបម្រុងនិងអោយអ្នកបម្រើឡើងទៅតាមហើយ ប្រញ៉ាប់ទៅណា?មិនញ៉ំាបាយព្រឹកសិនទេហេហ?»ជីន

«អត់ទេ រីសតនៅជីជូរមានបញ្ហា ប្រហែលប៉ុន្មានថ្ងៃទើបខ្ញុំមកវិញ » ហូស៊ុកប្រាប់តែប៉ុណ្ណឹងហើយក៏ឡើងឡានដែរជំនិតគេត្រៀមចាំ ជិះទៅបាត់ព្រោះប្រញ៉ាប់ទៅមើលនិងភ្នែកថាកើតអ្វីឡើងខ្លះ មិនបាននៅរៀបរាប់ប្រាប់ក្បោះក្បាយនោះទេ។

«មានអ្នករបួសឬអត់? »ហូស៊ុក

«ពេលនេះមិនទាន់ដឹងទេចាហ្វាយ ព្រោះកន្លែងដែរឆេះនៅមិនឆ្ងាយពីកន្លែងភ្ញៀវស្នាក់នៅប៉ុន្មានទេ បុគ្គលិកយើងក៏នៅពាសពេញនិងទាំងអស់» ឌីល

«ប្រញ៉ាប់ឡើងទៅអញ្ចឹង» ហូស៊ុកតឿនអ្នកដែរបើកឡានអោយបន្ថែមល្បឿន ព្រោះគេកាន់តែនៅមិនសុខពេលឮបែបនេះហើយ អ្នកណាកើតអីក៏បានតែកុំអោយនារីម្នាក់នោះទៅបានហើយ។

      ....

កោះជីជូរ🍃

     ទេសភាពនៅទីនេះស្រស់ស្អាតខ្លាំងណាស់ ។ មនុស្សម្នាជាច្រើនក៏មកទីនេះដើម្បីដើរកម្សាន្ត មើលតែមុខក៏ដឹងថាស្រស់ស្រាយនិងរីករាយប៉ុណ្ណា លើកលែងតែអ្នកដែរអង្គុយក្នុងឡានដែរក្នុងចិត្តកំពុងអន្ទះសារ ជ្រួលច្របល់បន់អោយតែដល់ឆាប់ៗ ព្រោះជិះមកយូរដែរហើយ បើដឹងថាយូរអញ្ចឹងគេប្រើយន្តហោះផ្ទាល់ខ្លួនមកមិនខាន ប្រញ៉ាប់ពេកមិនបានគិតដល់ ។

«ចាហ្វាយទៅមើលរីសតមុន ឬទៅរកអាចង្រៃយ៍នោះមុនទាន?»ឌីល

«ទៅរីសតមុនទៅ» ហូស៊ុកបញ្ចប់ប្រយោគភ្លាម ឡានក៏បង្វែរចង្កូតទៅរកផ្លូវចូលទៅរីសតភ្លែត ។

     សម្លេងកង់ឡានជាន់ហ្រ្វាំងបន្លឺឡើងធ្វើអោយបុគ្គលិកប្រុសដែរយាមការនៅទីនោះប្រញ៉ាប់រត់មកអោយការចាហ្វាយខ្លួនភ្លាមៗ មិនរងចាំអោយគេចុះផុតពីលើឡានសិនឡើយ ។ និយាយបណ្ដើរ ជើងក៏បោះជំហ៊ានដើរទៅរកកន្លែងកើតហេតុបណ្ដើរ ក៏ឃើញថាឡានពន្លត់អគ្គីភ័យបានមកដល់រួចទៅហើយ ។

«មានអ្នកណារងរបួសទេ?»ហូស៊ុក

«សំណាងដែរភ្ញៀវនៅក្បែរនេះរើចេញកាលពីយប់មិញ តែបុគ្គលិកម្នាក់ដែរគេងយាមនៅក្នុងនោះមិនដឹងអី ទើបធ្វើអោយរងរបួសពេលនេះយកទៅមន្ទីរពេទ្យហើយ អ្វីដែរខាតបង់ជាងគេគឺរបស់ទាន»

«បង់ថ្លៃខូតខាតអោយបុគ្គលិកដែររងរបួសទៅ មើលថែគេនិងគ្រួសារអោយបានល្អ នេះគឺការប៉ះពូវ» ហូស៊ុក ប្រាកដប្រជានិងរឿងនេះខ្លាំងបំផុត ព្រោះគេមិនចង់អោយបុគ្គលិកគេរងទុកដោយគ្មានសំណងឡើយ អ្វីដែរអោយបានគេនិងអោយ។

«បាទ»បុគ្គលិក

«ឌីល ចាត់គេអោយមើលទីនេះអោយស្រួលបួល។ហើយរបស់ចាំបាច់ណាដែរត្រូវភ្លើងឆេះអស់ ប្រញ៉ាប់ដាក់កម្មង់ទិញយកមកវិញអោយគ្រប់ជំនួស ជៀសវាងកង្វះតម្រូវការរបស់ភ្ញៀវ» ហូស៊ុក

«បាទ»ឌីល

«យើងទៅបន្ទប់ធ្វើការ រៀបចំរួចទៅទីនោះទៅ» ហូស៊ុក ងាកទៅសម្លឹងមើលបន្ទប់ដាក់ឥវ៉ាន់ដែរត្រូវភ្លើងឆេះទាំងក្រសែភ្នែករាបស្មើរស្ងប់ស្ងាត់ដូចផ្ទៃទឹកសមុទ្រ។ គេបោះជំហ៊ានដើរចេញទៅជាមួយនិងរឿងក្នុងចិត្តដែរត្រូវដោះស្រាយអោយបានសប្បាយចិត្តបន្តិច បើមិនអញ្ចឹងទេគេនិងស្ទះខ្យល់ស្លាប់មិនខាន។

    ដោយសារទីនេះមានរីសតនៅក្បែរមាត់សមុទ្យផងនិងមានសណ្ឋាគារនៅជាប់ជាមួយផង ទើបគេត្រូវដើរទៅរកសណ្ឋាគារដែរនៅមិនឆ្ងាយពីទីនេះប៉ុន្មានម៉ែត្រទេ ដែរគេធ្វើឡើងសម្រាប់តម្រូវការសេវាកម្មរបស់ភ្ញៀវ ដែរអ្នកមកលេងទីនេះចង់គេងជាបន្ទប់ក៏បាន ឬជារីសតដាច់ដោយឡែកនៅក្បែរមាត់សមុទ្យក៏បាន គេជាអ្នកគ្រប់គ្រងសណ្ឋាគារលំដាប់ផ្កាយប្រាំ និងជាប់ឈ្មោះជាអ្នករកចំណូលបានច្រើនជាងគេបំផុតក្នុងវិស័យនេះ សូម្បីភ្ញៀវលំដាប់អន្តរជាតិដែរចូលមកហើយ ក៏សរសើរមិនដាច់ពីមាត់ដែរ។ ចាហ្វាយល្អ បុគ្គលិកល្អ វិន័យតឹងរឹង និងផាសុខភាពជាឃ្លាដែរយើងនិងឮចេញពីមាត់មនុស្សគ្រប់គ្នាដែរមកស្នាក់កម្សាន្តនៅទីនេះ ។

« អ្នកគ្រប់គ្រងនៅឯណា?» ហូស៊ុកដើរចូលមកដល់កន្លែងCashier ដែរមានបុគ្គលិកប៉ុន្មានអ្នកចាំទទួលភ្ញៀវនៅទីនោះមុននិងសួរឡើង តែអ្នកដែរត្រូវគេរកក៏ដើរមកក្បែរទីនេះល្មម ។

«រកខ្ញុំមានការអីមែនទេ អគ្គនាយក?» ហេប៊្យុល សួរនាំឡើងនៅពេលឮថាគេសួររកខ្លួនបែបនេះ ព្រោះជាប់ធុរៈ ទើបដើរមកឃើញដោយចៃចន្យ ណាក៏មិនបានអោយបុគ្គលិកត្រៀមចាំទទួលអោយត្រឹមត្រូវ ព្រោះមិនបានដឹងថាគេមកតាំងពីពេលណា។

«ចប់ធុរៈ ហើយទៅជួបខ្ញុំនៅក្នុងofficeផង »ហូស៊ុកក៏ប្រាប់នាងតែប៉ុណ្ណឹង មុននិងដើរចូលទៅក្នុងofficeរបស់ខ្លួនបាត់ ឯអ្នកដែរឮបែបនេះហើយក៏ប្រញ៉ាប់ទៅបង្ហើយការងាររបស់ខ្លួន ព្រោះក្រែងល៎គេមាន
ការសំខាន់អ្វី ណារឿងឆេះឃ្លាំងផ្ទុកឥវ៉ាន់ទៀត។

[Hoseok office]

        ក្រាកកកក~~~

  សម្លេងបើកទ្វារបន្លឺឡើង រាងកាយមនុស្សស្រីវ័យត្របាលអ្នកកម្លោះក៏បង្ហាញខ្លួនឡើងក្នុងឈុតឯកសណ្ឋាននិងស្លាកគោទនាមដែរជាអ្នកគ្រប់គ្រងនៅក្នុងសណ្ឋាគារមួយនេះ ។

«មានការអីមែនទេ លោកអគ្គនាយក?» អ៊ីល ហេប៊្យុល នារីរូបស្រស់មុខមាត់ស្រគត់ស្រគុំ សក់រលាស់វែងដល់គល់ចង្កេះក៏សួរឡើង ពេលឃើញអ្នក
ម្ខាងទៀតនៅអង្គុយរងចាំនៅតុធ្វើការ ក្នុងទឹកមុខមិនស្រស់បោះ។

«អ៊ីលមានកើតអីឬអត់? ទីនេះប្រហែលមិនចលាចលទេ តែនាងមានទៅក្បែរនោះឬអត់?» ហូស៊ុកសួរឡើងទៅនាងក្រមុំដែរឈរនៅនិងមុខគេ ព្រោះដែរមកនេះគឺបារម្ភពីនាងនិងឯង ហេតុផលគឺនាងជាអ្នកគ្រប់គ្រង នាងអាចទៅឃ្លាំងនោះពិនិត្យរបស់បានគ្រប់ពេល សំណាងហើយមកឃើញនាងធម្មតាបែបនេះតែយ៉ាងណាគេក៏ត្រូវសួរនាំអោយច្បាស់នៅក្នុងចិត្តដូចគ្នា ចម្លើយចេញពីមាត់នាងធ្វើអោយស្ងប់ចិត្តភ្លាម។

«មិនបានកើតអីទេ លោកដោះស្រាយរឿងនៅឃ្លាំងហើយឬទើបមកអង្គុយបានបែបនេះ?ហេតុអីមកបារម្ភពីអ្នកខាងនេះទៅវិញ?» ហេប៊្យុលប្ដូរសព្វនាមពីអគ្គនាយកមកជាលោកធម្មតាវិញ ព្រោះគ្មានអ្នកណាដឹងទេថាពីរនាក់នេះត្រូវជាអីនិងគ្នា><

     ពេលធ្វើការនិងនៅមុខគេឯង នាងនិងគេក៏ធ្វើខ្លួនទៅតាមតួរនាទីរបស់ខ្លួន ម្នាក់ជាបុគ្គលិកផ្នែកគ្រប់គ្រងឯម្នាក់ទៀតជាម្ចាស់រីសតនិងសណ្ឋាគារនៅទីនេះ តែពេលនៅតែពីរនាក់ក៏ប្ដូរមកនិយាយគ្នាបែបធម្មតា ព្រោះរៀនមកជាមួយគ្នាយូរហើយ ណាហេប៊្យុលក៏ត្រូវការ ការងារចាំបាច់ទើបនាងធ្វើការនៅទីនេះបានមកដល់សព្វថ្ងៃដោយសារហូស៊ុក។ ពីដំបូងឡើយជាបុគ្គលិកផ្នែកសម្អាតបន្ទប់ធម្មតានោះទេ តែនាងធ្វើការនៅទីនេះ3ឆ្នាំហើយ ស្នាដៃដែរនាងកសាងក៏សាកសមនិងគោលការដែរតម្លើងដំណែងនាងអោយក្លាយជាអ្នកគ្រប់គ្រងនៅទីនេះ ទើបគ្រប់យ៉ាងមើលទៅធម្មតា គ្មានអ្នកណាចាប់អារម្មណ៍និងមិត្តភាពពួកគេឡើយ។

«ដោះស្រាយរួចហើយ តែខូចខាតរបស់ច្រើន អ៊ីលជួយចាត់ចែងជំនួសផង ខ្ញុំមានធុរៈមួយទៀតត្រូវធ្វើបន្តរ ក៏ឆៀងមកមើលអ្នកនៅទីនេះតែប៉ុណ្ណោះ»ហូស៊ុកហៅនាងថាអ៊ីល ដែរជាត្រកូលជំនួសដោយឈ្មោះហេប៊្យុលរបស់នាង ឯនាងក៏ដូចគ្នាព្រោះវាជាឈ្មោះដែរគ្មានអ្នកណាហៅពួកគេក្រៅពីពួកគេឡើយ ។

«ខ្ញុំដឹងហើយ ចុះលោក?មកទីនេះប៉ុន្មានថ្ងៃ»ហេប៊្យុល

«បាត់នឹកឯងពេលណា ខ្ញុំទៅវិញពេលនិង»ហូស៊ុកនិយាយទាំងបង្ហាញស្នាមញញឹមនៅលើមុខឡើង ធ្វើអោយនាងសើចឡើងមក គេតែងតែនិយាយពាក្យទាំងនេះឡើងនាងទម្លាប់អស់ទៅហើយ។

«ពាក្យមនុស្សប្រុសជឿមិនបានទេ»

«មិនបាច់ជឿអ្នកណាទេ ជឿតែយើងទៅបានហើយ»ហូស៊ុកថាហើយឌីលក៏គោះទ្វារចូលមកល្មម ទើបគេត្រូវរៀបខ្លួនចេញទៅធ្វើធុរៈដែរមិនទាន់ធ្វើហើយនៅឡើយ។

«ចាហ្វាយ ឡានចាំនៅខាងមុខ»ឌីល

«ទៅធ្វើធុរៈនៅឯណា?»ហេប្រ៊ុល

«ជិតនេះទេ ទៅធ្វើការបន្តរទៅ ល្ងាចខ្ញុំជូនទៅ
ផ្ទះ សុំបាយមួយពេលផង»ហូស៊ុកញាក់ចញ្ចើមដាក់នាងបន្តិចមុននិងដើរ
ចេញទៅ កាត់បុគ្គលិករាប់សិបនាក់។ អ្នកណាក៏ឱនគោរពព្រោះគេជាចាហ្វាយដែរគ្រប់គ្នាប្រាថ្នា គិតថាស្លូតបូត សុភាពបុរស ចិត្តល្អបរិសុទ្ធអីបែបនេះ មើលតែរូបសម្បត្តិ រឹកពារ ទឹកមុខញញឹមស្រស់ក៏ដឹងដែរពិតទេ?

«ចេញឡានទៅ» ហូស៊ុកដាក់គូទមកអង្គុយនៅលើឡានមុននិងបញ្ជារកូនចៅអោយបើកចេញទៅរកឃ្លាំងចាស់ដែរនៅក្បែរនេះ ។

Short part for next ep~~~~~

«អាយយយយយយ»

សម្លេងស្រែកដូចមនុស្សត្រូវគេសម្លាប់ទាំងរស់ក៏បន្លឺឡើងគងរំពង សំណាងហើយក្បែរនេះគ្មានមនុស្សនៅ តែគួរអោយអាណោច រាងកាយបុរសម្នាក់ក្នុងសភាពទទឹកជោគ និងមានស្នាមគ្រប់កន្លែងព្រោះត្រូវទារុណកម្មយ៉ាង [ឃោរឃៅ]។

To be continued 🌷✨

Continue Reading

You'll Also Like

962K 22K 49
In wich a one night stand turns out to be a lot more than that.
611K 9.5K 88
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
19K 946 72
ស្នេហាគឺអាត្មានិយម.. បងអាត្មានិយម ព្រោះបងស្រឡាញ់អូនពេក
1.1M 38.1K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...