Him & I (ដើម្បីអូន)

Autorstwa taeash17

9.4K 1K 63

ជុងហ្គុកជាមនុស្សដែលឆាប់ខឹង ហិង្សា ប្រច័ណ្ឌហួងហែងច្រើន មិនចេះខុស ស្របពេលដែលថេយ៉ុងជាមនុស្សដែលស្រឡាញ់នាយខ្លាំង អ... Więcej

'' ភាគទី01 ''
'' ភាគទី02 ''
'' ភាគទី3 ''
'' ភាគទី04🔞 ''
'' ភាគទី05 "
'' ភាគទី6 ''
'' ភាគទី8 ''
" ភាគទី9 ''
'' ភាគទី10 ''
'' ភាគទី11 "
" ភាគទី12 ''
'' ភាគទី13 ''

" ភាគទី7 ''

732 75 9
Autorstwa taeash17


ល្ងាចបន្តិចបន្ទាប់ពីចេញពីរៀនថេយ៉ុងក៏ត្រឡប់មកផ្ទះរបស់គេវិញដោយមិនបានទៅរកជុងហ្គុកដូចមុន
ទេ រីឯជុងហ្គុកក៏ដូចគ្នា នាយទៅបាត់ស្រមោលឈឹង
ពេញមួយថ្ងៃ មិនសូម្បីតែមកតាមមើលរាងតូចដូច
រាល់ដង សូម្បីតែស្រមោលក៏មិនឃើញដែរ

« ប៉ាម៉ាក់ កូនមានរឿងចង់ប្រាប់...» មកដល់ក្នុង
ផ្ទះថេយ៉ុងឈរសម្លឹងមើលឪពុកម្ដាយដែលកំពុងតែ
អង្គុយក្នុងបន្ទប់ទទួលភ្ញៀវ នាយតូចក្ដាប់ដៃនឹងជាយ
អាវខាំមាត់បំបាត់អារម្មណ៍ភ័យ មុននិងដកដង្ហើមធំ
មួយហឿករួចដើរចូលទៅរកពួកគាត់

« កូនមកវិញហើយឬ? មានរឿងអីមែនទេ? អង្គុយចុះសិនមក »លោកស្រីគីមចូលទៅទាញដៃថេយ៉ុង
ឲ្យអង្គុយសិន

« បាទ »

« មានរឿងអី និយាយមកមើលកូន» លោកគីម

« គឺរឿងរបស់...ធីរ៉ិចនិងកូន កូនដឹងថាប៉ាចង់ចាប់គូ
ឲ្យកូនជាមួយគេ ប៉ាមិនបាច់ធ្វើបែបនេះទៀតទេណា
គឺកូនមាន...សង្សាររួចហើយ» ថេយ៉ុងសម្រេចចិត្ត
មកប្រាប់ពួកគាត់ឲ្យហើយ ដើម្បីកុំឲ្យមានភាពល្អក់
កករនៅថ្ងៃក្រោយៗទៀត

« សង្សារ? កូននិយាយពីអីថេយ៍?» លោកជំទាវ
បើកភ្នែកធំៗសម្លឹងមើលកូនប្រុសតែម្នាក់របស់ខ្លួន
នេះគេទៅទាក់ទងជាមួយអ្នកណា? តាំងពីពេលណា
ទៅព្រះអើយ

« ខ្ញុំ...និងជុងហ្គុក ពួកយើងទាក់ទងគ្នាជិត2ឆ្នាំ
ហើយ...» នាយតូចខាំមាត់និយាយបន្ត តាមពិតទៅ
ប៉ាម៉ាក់របស់គេក៏ស្គាល់ជុងហ្គុកដែរ កាលនោះគេនឹង
នាយគ្រាន់តែជាអ្នកស្គាល់គ្នាធម្មតាប៉ុណ្ណោះ របៀប
រាប់អានគ្នា តែប៉ារបស់គេគាត់និយាយថាមិនចូលចិត្ត
ជុងហ្គុកព្រោះមើលទៅគេចរឹកមិនល្អនោះទេហើយ
ក៏មិនឲ្យរាប់អាននាយដែរ ជុងហ្គុកថែមទាំងធ្លាប់តមាត់ជាមួយប៉ាគេទៀត, មនុស្សពាល បង្ករតែរឿងហើយជម្លើយនេះជាហេតុផលដែលគាត់មិនចូលចិត្តជុងហ្គុក តែមើលចុះ...ចុងក្រោយពួកគេក៏ទាក់ទងគ្នាបែបនេះទៅវិញ

« ហា៎ស? ថេយ៍កូននិយាយអី?» អ្នកជាម្ដាយដើរមកចាប់ដៃថេយ៉ុងរួចនិយាយទៅកាន់គេ នេះគេបានធ្វើអីទៅ? ដឹងស្រាប់ហើយថាលោកប៉ារបស់គេហាមដាច់ខាតមិនឲ្យទាក់ទងជាមួយនាយទេ តែមើលកូនរបស់គាត់ធ្វើចុះ អ្នកណាទៅដឹងទៅថានឹងមានរឿងអ្វីកើតឡើងត.ទៀតនោះ?

« មិនបាច់និយាយច្រើនទេ! ប៉ាដឹងរួចហើយ ហើយវាក៏ល្អដែលឯងឈប់លាក់បាំងនឹងប៉ា.តទៀត» លោកគីមនិយាយដោយធ្វើធម្មតាៗ មិនភ្ញាក់ផ្អើលព្រោះគាត់ក៏បានដឹងរឿងនេះដែរ តែទើបតែដឹងថ្មីៗនេះនោះទេ

« លោកប៉ានឹងមិនឃាត់ពិតមែនទេ?» ថេយ៉ុង
ញញឹមឡើងដាក់អ្នកជាឪពុក គាត់ដឹងរួចហើយតែក៏
មិននិយាយអ្វី មានន័យថាគាត់មិនជំទាស់ត្រូវទេ?

« 3ថ្ងៃទៀត ត្រៀមខ្លួនភ្ជាប់ពាក្យទៅ....» លោកគីមមិនតបទៅវិញ តែគាត់ក៏និយាយរឿងផ្សេងឡើងមកថេយ៉ុងក៏រៀងសប្បាយចិត្តបន្តិច រំភើបបន្តិចភ្ជាប់ពាក្យឬ? ជាមួយជុងហ្គុកមែនទេ? ពិតទេ?

« លោកបង... » លោកស្រីហ្សេស៊ីនងាកមើលមុខ
អ្នកជាប្ដីហាក់មិនយល់ពីគាត់ដូចគ្នា ក្រែងមិនចូល
ចិត្តជុងហ្គុកឬ? ម៉េចក៏ព្រមលើកកូនឲ្យក្មេងនោះងាយៗបែបនេះ?

« ភ្ជាប់ពាក្យជាមួយលី ធីរ៉ិច » គាត់បន្តប្រយោគរួច
ឡើងទៅខាងលើបាត់ សល់ត្រឹមតែថេយ៉ុងដែលឈរធ្មឹងតែឯង ស្នាមញញឹមមុននេះក៏រលាយអស់ទៅវិញ

« ថេយ៍..» លោកស្រីហ្សេស៊ីស

« ម៉ាក់...!! ធ្វើយ៉ាងម៉េចទៅ?» រាងតូចងាកមក
និយាយជាមួយម្ដាយទាំងចិត្តមិននឹង

« ហ្ហឹមម៉ាក់ក៏មិនដឹងដែរកូន លោកប៉ាសម្រេចចិត្តរួច
ហើយ កូនគួរតែស្របតាមប៉ាវិញល្អជាង គាត់ធ្វើព្រោះចង់ឲ្យកូនជួបតែមនុស្សល្អប៉ុណ្ណោះ»

« ម៉ាក់ តែកូនមិនចង់ភ្ជាប់ពាក្យអ្វីទេ កូនមិនបាន
ស្រឡាញ់គេនោះទេម៉ាក់» ថេយ៉ុង

« កូនគួរតែបែកគ្នាជាមួយគេទៅ បញ្ចប់អ្វីៗនៅពេល
នេះ វានឹងល្អនៅពេលក្រោយណាកូន ជឿតាមប៉ាម៉ាក់ចុះ លោកប៉ាកូនមិនមានបំណងអាក្រក់ឡើយ គាត់ចង់ឲ្យកូនជួបតែមនុស្សល្អៗ» លោកស្រីហ្សេស៊ីន
ក៏មិនដឹងជួយយ៉ាងម៉េចដែរម្យ៉ាងគាត់ក៏គិតថាបែបនេះ
វាល្អសម្រាប់ថេយ៍ជាង វាល្អណាស់ហើយដែលប៉ា
របស់គេមិនខឹងរឿងដែលថេយ៍ទៅទាក់ទងជាមួយ
ជុងហ្គុកនោះ

« ម៉ាក់មិនយល់នោះទេ» នាយតូចនិយាយរួចក៏រត់
ឡើងទៅខាងលើបាត់ទាំងយំសស្រេកសស្រាក់

« ហ៊ឺ...ធ្វើយ៉ាងម៉េចទៅ...! » មាឌតូចអង្គុយឱប
ជើងខ្លួនឯងក្បែរគ្រែ និយាយតិចៗតែម្នាក់ឯងជារឿយៗ មុននិងចាប់កាន់ទូរស័ព្ទឡើងរួចចុចខល
ទៅនរណាម្នាក់

« ហ្ហឹក លើកទៅជុង...!! » ថេយ៉ុងក្ដាប់ទូរស័ព្ទ
ដែលខំចុចខលទៅជុងហ្គុកជាច្រើនលើក តែមើល
ទៅនាយមិនលើកសោះ ប្រហែលជានៅខឹងរឿងដែលកើតឡើងកាលពីព្រឹកមិញនោះហើយ

   ក្រោយពីខលទៅជុងហ្គុកជាច្រើនលើកតែនាយមិនលើកតែសោះ នាយតូចមិនចាំយូរទើបក្រោកទៅទាញអាវក្រៅយកមកពាក់រួចរត់ចេញទៅខាងក្រៅបាត់ មិនប្រាប់ក៏ដឹងថាទៅណាដែរ ខណៈ
ពេលដែលក្រសែភ្នែកអ្នកជាឪពុកសម្លឹងមើលមកពីខាងលើមក គាត់មិនមែនមិនឃាត់ គ្រាន់តែទុកពេលឲ្យគេដោះស្រាយរឿងខ្លួនឯងសិនប៉ុណ្ណោះ។

« ជុង!! បងនៅទេ??» ថេយ៉ុងនៅស្រែកពីក្រៅ
អគារដែលជុងហ្គុករស់នៅ ព្រោះមើលទៅទ្វារក៏បិទ
ហើយគ្នីគ្នានាយក៏មិននៅដែរ

« មករកស្អី? » សម្លេងតបបន្លឺឡើងមករាងតូចរេភ្នែករកមើលប្រភពសម្លេងទើបឃើញជុងហ្គុកដែលកំពុង
តែឈរឱបដៃសម្លឹងមើលគេតាមបង្អួចពីខាងលើមក

« អូន...មានរឿងចង់និយាយជាមួយបង»ថេយ៉ុង

« .... » ជុងហ្គុកមិនតប នាយសម្លឹងមើលគេយូរ
បន្តិចទើបដកដង្ហើមធំរួចបិទបង្អួចធ្វើមិនដឹង មិនខ្វល់
ពីអ្នកខាងក្រោមដែលឈរហាលថ្ងៃក្ដៅសោះ

« ជុងហ្គុក!! បងឮទេ? អូនមានរឿងចង់និយាយជាមួយបង» ថេយ៉ុងនៅតែឈរស្រែកហៅនាយដដែល ទោះបីជានាយមិនតបដដែល គេមកនេះគ្រាន់តែចង់ដោះស្រាយរឿងដែលឈ្លោះជាមួយគ្នាកាលពីព្រឹកមិញ មិនចង់មើលមុខគ្នាមិនចំបែបនេះឡើយ គេតែងតែជាអ្នកដែលមកលួងនិងអង្វរនាយជានិច្ច មិនថាគេខុសឬត្រូវ ប៉ុន្តែគេមិនដែលមើលឃើញថានាយជាអ្នកខុសឡើយ នោះទើបជាបញ្ហា

« ជុង!!! ចន ជុងហ្គុកកក!!»

« នែ៎! មកស្រែកជំទាលស្អីនៅមុខផ្ទះប្រុសហ្នឹង?
ចេញឲ្យឆ្ងាយទៅ ថ្លង់ណាស់» ជុងហ្គុកស្រែកខ្លាំងមក
ពីខាងក្នុងទាំងចិត្តខឹងមោឃៈ រួចទើបបិតបង្អួចម្ដងទៀត លើកនេះថេយ៉ុងឈប់ស្រែកហៅតែគេបែរជាដាក់ខ្លួនអង្គុយហាលថ្ងៃនៅមុខផ្ទះរបស់នាយទៅវិញ

« ក្មេងនេះចំមែនហើយ!!» ជុងហ្គុកគ្រវីក្បាលតិចៗ
មើលកូនប្រុសលោករដ្ឋមន្រ្តីដែលមកអង្គុយឱបជើង
នៅកន្លែងគេទៅវិញ

នាយអង្គុយក្នុងផ្ទះជិតមួយម៉ោង ស្របពេលដែលថេយ៉ុងនៅឈរកណ្ដាលថ្ងៃជិតមួយម៉ោងដូចគ្នា រាងតូចឈរទាំងបែកញើសជោគពេញខ្លួន កម្ដៅក្ដៅខ្លះប៉ះគេជាក្មេងដែលរស់នៅសុខស្រួលតាំងពីតូចផង គេស្ទើរតែសន្លប់កណ្ដាលថ្ងៃទៅហើយតែ ថេយ៉ុងដឹងថាបើគេទ្រាំឈរបែបនេះជាការដឹងពីំហុស ទើបនាយព្រមអត់ឱនឲ្យគេ
ស្របពេលដែលជុងហ្គុកដែលនៅខាងក្នុងលួចញញឹមចុងមាត់នៅពេលដែលឃើញគេធ្វើបែបនេះ ព្រោះបែបនេះបញ្ជាក់ថាថេយ៉ុងស្រឡាញ់នាយខ្លាំង រស់ខ្វះនាយមិនបាននោះអី

« ចូលមក!! »

« ជុង!! » រាងតូចប្រញាប់ក្រោកឡើងរួចដើរទៅរក
ជុងហ្គុកពេលដែលនាយព្រមបើកទ្វារដើរចេញមក

« យ៉ាងម៉េច!?» ជុងហ្គុកសួរទាំងមុខស្មើរ

« អូនមានរឿងចង់និយាយជាមួយបង គឺរឿងព្រឹកមិញ គឺអូនសូមទោសបង អូនសូមទោសពិតមែនណា បងកុំខឹងទៀតអី- » មិនទាន់និយាយចប់ផង ជុងហ្គុក
ក៏ទាញកាយតូចយកមកឱបនៅក្នុងទ្រូងរឹងមាំរបស់
នាយ រួចទើបលើកដៃអង្អែលក្បាលថេយ៉ុងតិចៗ

« មិនបាច់និយាយទេ » ជុងហ្គុក

« ជុង...បងយ៉ាងម៉េចហ្នឹង?» រាងតូចសួរបកទៅវិញ
ជុងហ្គុកក៏រឹងបន្តឹងរង្វង់ដៃ មុននឹងតប

« បងសូមទោស...រឿងកាលពីព្រឹកមិញនេះ បងមិនគួរឆេវឆាវ ស្រែកឲ្យអូនឬ សុំអូនបែកគ្នាទេ មកពីបងខឹងពេក បងមិនធ្លាប់ចង់បែកគ្នាជាមួយអូនទេណា បងស្រឡាញ់អូនបំផុត» នាយនិយាយដោយសម្លេងស្រាលៗបង្កប់ជាមួយភាពទន់ភ្លន់ វាជាលើកដំបូងបំផុតនៅក្នុងរយៈពេលជាង2ឆ្នាំដែលពួកគេទាក់ទងគ្នា ជាលើកដំបូងបំផុតដែលជុងហ្គុកនិយាយថាសូមទោសចេញមក 

« ជុងហ្គុក » ថេយ៉ុងសម្លឹងមើលមុខនាយពេលនាយ
ព្រលែងគេចេញពីការឱប

« ចូលខាងក្នុងមក » ជុងហ្គុកទាញនាយតូចចូលក្នុងមុននឹងបិទទ្វារ

« បងធ្វើអី? » ថេយ៉ុងសួរ តែនាយមិនតប ញញឹមរួចទើបអូសដៃរាងតូចទៅជាមួយចូលទៅក្នុងបន្ទប់គេងរបស់នាយ រួចលើកដោះអាវយឺតរបស់គ្រវាត់ទៅម្ខាងធ្វើឲ្យថេយ៉ុងដឹងពីបំណងរបស់នាយ ដៃរបស់គេញ័រអស់ទៅហើយដោយសារតែឈរក្រោមថ្ងៃក្ដៅយូរព្រមទាំងមិនទាន់បានញ៊ាំអីទេ គេគ្មានកម្លាំងស្ទើរសន្លប់ ទោះបីជាបែបនោះក៏គេមិនហ៊ានប្រកែកដែរ ព្រោះជុងហ្គុកស្រឡាញ់គេនោះអី? គេមិនចង់ឲ្យនាយខឹង សម្ដីមិនពិរោះដាក់ទៀតទេ

TO BE CONTINUED 💗

ជួយខមមិនឲ្យច្រើនៗមក ដើម្បីឲ្យអ្នកសរសេរផុសរាល់ថ្ងៃឲ្យអាន😞😞

Czytaj Dalej

To Też Polubisz

1.3K 199 5
«មិនថា១០ឆ្នាំមានប៉ុន្មានដង បងនៅតែវិលត្រឡប់មកស្រឡាញ់អូនម្ដងទៀត!» សាច់រឿងកែសម្រួលថ្មី។ ចំណងជើងថ្មីអាចហៅថា «សន្យាស្នេហ៍និទាឃរដូវ - Your promise in sprin...
81.4K 4.3K 26
គេជាangel តែនៅក្នុងនរក
6.2K 382 5
នៅពេលដែលខ្ញុំសម្លឹងមើលគំនូរមួយផ្ទាំងនោះលើកដំបូង អារម្មណ៍នៃភាពសោកសៅបានចូលមកគ្របដណ្ដប់បេះដូងដែលឯកោរបស់ខ្ញុំឈឺចាប់លើលពីអារម្មណ៍ឈឺចាប់ដែលខ្ញុំឆ្លងកាត់កន្...
4.7M 298K 108
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...