'' ភាគទី02 ''

723 96 2
                                    


ក្រឹប!!!
ជុងហ្គុកអូសដៃថេយ៉ុងមកបន្ទប់ទឹកក្រោយសាលារួច
ទើបចាប់សោរជាប់

" អូយ! ជុង បងយ៉ាងម៉េចហ្នឹង? "នាយតូចបន្លឺឡើង
សម្លេងទាំងកំពុងមើលមុខរាងក្រាស់ មើលទៅនាយ
ខឹងគេរឿងអីទៀតហើយ?

'' ទៅភ្ជាប់សាច់ភ្ជាប់ឈាមជាមួយវាពីពេលណា?
យ៉ាងម៉េចចង់ទាត់ក្បាលយើងចោលហើយហ្ហេ៎ស?'' នាយស្រែកដាក់គេរួចអង្រួនខ្លួនថេយ៉ុងខ្លាំងៗ

'' ប-បងនិយាយអី? អូនមិនយល់ទេ ''

'' នៅធ្វើមុខភ្លើៗទៀត? គិតថាយើងមិនដឹងឬដែលឯងទៅលួចជួបគ្នាជាមួយអាធីរិចនោះ? អ៎ បានប្រុសថ្មីជាអ្នកមានគ្រួសារឯងប្រាកដជាពេញចិត្តណាស់ហើយ មិនបាច់លួចលាក់ដូចយើងទេ!! '' ជុងហ្គុក
សម្លក់មុខថេយ៉ុងរួចបម្រុងនឹងដើរចេញ តែរាងតូចក៏ប្រញាប់រត់ទៅឱបចង្កេះនាយរួចគ្រវីក្បាល

'' អត់ទេជុង អូនមិនដឹងអីទេ បងក៏ដឹងថាអូន..អូនស្រឡាញ់តែបងម្នាក់ទេ អូនមិនដែលមានគំនិតចោលបងទេណាជុង បងកុំគិតបែបនេះអី '' ថេយ៉ុង

'' ចុះអាធីរិចវានិយាយប្រាប់មិត្តភក្តិវានោះ? ថាប៉ារបស់ឯងចង់ភ្ជាប់សាច់ឈាមស្អីជាមួយវា? ''

'' ប៉ាមិនធ្វើបែបនោះទេ..អូនមិនព្រមទេ បែបនោះ
ហើយបងកុំខ្វល់អី ព្រោះជីវិតអូន អូនសន្យា
ស្រឡាញ់តែបងទេ កុំធ្វើមុខបែបនេះអី '' ថេយ៉ុងញញឹមអង្អែលថ្ពាល់នាយមុននឹងជន្ទើតជើងឡើងទៅថើបថ្ពាល់នាយទើបជុងហ្គុកដកដង្ហើមធំ
រួចទាញរាងតូចយកមកឱប

'' អូនសន្យាណា? ''

'' អឹម អូនសន្យា '' 
     ជុងហ្គុកគឺបែបនេះ ឲ្យតែពេលខឹងនាយគឺសម្ដីអាក្រក់ ឆាប់ខឹង ប្រច័ណ្ឌច្រើនបន្តិច(ច្រើនខ្លាំង) ហើយថេយ៉ុងតែងតែជាអ្នកលួង ជាអ្នកសុំទោសនាយ

« ល្ងាចនេះអូនមានចេញទៅណាទេ?» ជុងហ្គុក

" ហ្ហឺម...លោកប៉ាប្រាប់ថាគាត់ល្ងាចនេះនឹងទៅកម្មវិធីជួបជុំមួយហើយចង់ឲ្យអូនទៅដែរ " ថេយ៉ុង

" មិនបាច់ទៅទេ ឮទេ? " ជុងហ្គុក

" តែជុង..." រាងតូចធ្វើមុខបែបមិនចង់បដិសេធ
លោកប៉ាព្រោះគាត់បានសុំទុកជាមុនហើយ

Him & I (ដើម្បីអូន)Nơi câu chuyện tồn tại. Hãy khám phá bây giờ