" ភាគទី7 ''

655 72 9
                                    


ល្ងាចបន្តិចបន្ទាប់ពីចេញពីរៀនថេយ៉ុងក៏ត្រឡប់មកផ្ទះរបស់គេវិញដោយមិនបានទៅរកជុងហ្គុកដូចមុន
ទេ រីឯជុងហ្គុកក៏ដូចគ្នា នាយទៅបាត់ស្រមោលឈឹង
ពេញមួយថ្ងៃ មិនសូម្បីតែមកតាមមើលរាងតូចដូច
រាល់ដង សូម្បីតែស្រមោលក៏មិនឃើញដែរ

« ប៉ាម៉ាក់ កូនមានរឿងចង់ប្រាប់...» មកដល់ក្នុង
ផ្ទះថេយ៉ុងឈរសម្លឹងមើលឪពុកម្ដាយដែលកំពុងតែ
អង្គុយក្នុងបន្ទប់ទទួលភ្ញៀវ នាយតូចក្ដាប់ដៃនឹងជាយ
អាវខាំមាត់បំបាត់អារម្មណ៍ភ័យ មុននិងដកដង្ហើមធំ
មួយហឿករួចដើរចូលទៅរកពួកគាត់

« កូនមកវិញហើយឬ? មានរឿងអីមែនទេ? អង្គុយចុះសិនមក »លោកស្រីគីមចូលទៅទាញដៃថេយ៉ុង
ឲ្យអង្គុយសិន

« បាទ »

« មានរឿងអី និយាយមកមើលកូន» លោកគីម

« គឺរឿងរបស់...ធីរ៉ិចនិងកូន កូនដឹងថាប៉ាចង់ចាប់គូ
ឲ្យកូនជាមួយគេ ប៉ាមិនបាច់ធ្វើបែបនេះទៀតទេណា
គឺកូនមាន...សង្សាររួចហើយ» ថេយ៉ុងសម្រេចចិត្ត
មកប្រាប់ពួកគាត់ឲ្យហើយ ដើម្បីកុំឲ្យមានភាពល្អក់
កករនៅថ្ងៃក្រោយៗទៀត

« សង្សារ? កូននិយាយពីអីថេយ៍?» លោកជំទាវ
បើកភ្នែកធំៗសម្លឹងមើលកូនប្រុសតែម្នាក់របស់ខ្លួន
នេះគេទៅទាក់ទងជាមួយអ្នកណា? តាំងពីពេលណា
ទៅព្រះអើយ

« ខ្ញុំ...និងជុងហ្គុក ពួកយើងទាក់ទងគ្នាជិត2ឆ្នាំ
ហើយ...» នាយតូចខាំមាត់និយាយបន្ត តាមពិតទៅ
ប៉ាម៉ាក់របស់គេក៏ស្គាល់ជុងហ្គុកដែរ កាលនោះគេនឹង
នាយគ្រាន់តែជាអ្នកស្គាល់គ្នាធម្មតាប៉ុណ្ណោះ របៀប
រាប់អានគ្នា តែប៉ារបស់គេគាត់និយាយថាមិនចូលចិត្ត
ជុងហ្គុកព្រោះមើលទៅគេចរឹកមិនល្អនោះទេហើយ
ក៏មិនឲ្យរាប់អាននាយដែរ ជុងហ្គុកថែមទាំងធ្លាប់តមាត់ជាមួយប៉ាគេទៀត, មនុស្សពាល បង្ករតែរឿងហើយជម្លើយនេះជាហេតុផលដែលគាត់មិនចូលចិត្តជុងហ្គុក តែមើលចុះ...ចុងក្រោយពួកគេក៏ទាក់ទងគ្នាបែបនេះទៅវិញ

« ហា៎ស? ថេយ៍កូននិយាយអី?» អ្នកជាម្ដាយដើរមកចាប់ដៃថេយ៉ុងរួចនិយាយទៅកាន់គេ នេះគេបានធ្វើអីទៅ? ដឹងស្រាប់ហើយថាលោកប៉ារបស់គេហាមដាច់ខាតមិនឲ្យទាក់ទងជាមួយនាយទេ តែមើលកូនរបស់គាត់ធ្វើចុះ អ្នកណាទៅដឹងទៅថានឹងមានរឿងអ្វីកើតឡើងត.ទៀតនោះ?

Him & I (ដើម្បីអូន)Where stories live. Discover now