Him & I (ដើម្បីអូន)

By taeash17

7.8K 700 33

ជុងហ្គុកជាមនុស្សដែលឆាប់ខឹង ហិង្សា ប្រច័ណ្ឌហួងហែងច្រើន មិនចេះខុស ស្របពេលដែលថេយ៉ុងជាមនុស្សដែលស្រឡាញ់នាយខ្លាំង អ... More

'' ភាគទី01 ''
'' ភាគទី02 ''
'' ភាគទី3 ''
'' ភាគទី04🔞 ''
'' ភាគទី05 "
" ភាគទី7 ''
'' ភាគទី8 ''
" ភាគទី9 ''

'' ភាគទី6 ''

493 57 1
By taeash17


ក្រោយពីកម្មវិធីចប់ គ្រួសារថេយ៉ុងក៏ត្រឡប់ទៅ
វិមានរបស់គេវិញ មកដល់បន្ទប់រាងតូចទម្លាក់ខ្លួនគេង
លើពូកទាំងទឹកមុខមិនល្អ នាយតូចដកដង្ហើមធំជាច្រើនដងនឹកឃើញពាក្យសម្ដីដែលប៉ាម៉ាក់របស់គេ
បាននិយាយប្រាប់ពេលនៅតាមផ្លូវ។

<< flashback >>

« កូនគិតយ៉ាងម៉េចដែរ?» លោកស្រីគីមងាកទៅនិយាយជាមួយកូនប្រុសទាំងញញឹម

« បាទ? » រាងតូចឧទានឡើងមិនយល់ពីសំណួរ

« គឺរឿងធីរ៉ិចនោះអីកូន ស្និតស្នាលជាមួយបងសិនទៅក៏ល្អដែរកូន មើលទៅគេជាមនុស្សល្អ ប្រវត្តិគ្រួសារក៏ល្អថែមទៀត ប៉ាម៉ាក់ក៏ពេញចិត្តគេណាស់ដែរ» លោកស្រីគីម

« តែ...កូនមិនបានស្រឡាញ់គាត់ទេ»ថេយ៉ុង

« សាកបើកចិត្តមើលគេសិនទៅកូន វាមិនទាស់ខុសនោះទេ កូនក៏គ្មានអ្នកណាដែរមិនអញ្ចឹងឬ? ប៉ាមិនបង្ខំ
ទេ គ្រាន់តែចង់ឲ្យកូនបើកចិត្តមើលគេសិន»លោកគីមចូលមកនិយាយជាមួយ បើថាមិនស្រឡាញ់ក៏មិនថ្វីដែរ មនុស្សល្អៗក៏នៅមានច្រើនទៀត

« បាទប៉ា » មិនដឹងថាគួរប្រកែកបែបណា រាងតូច
បានត្រឹមងក់ក្បាលយល់ស្រមតាមឪពុកម្ដាយ

<< ព្រឹកថ្ងៃថ្មី >>

ថេយ៉ុងដើរចូលមកក្នុងសាលារៀនដូចសព្វដង
ងាកមើលចុះឡើងរកអ្នកជាសង្សារ ព្រោះថ្ងៃនេះ
ជុងហ្គុកមិនទៅទទួលគេដូចមុនទេ ខលក៏មិនចូលទៀត មិនដឹងជាមានរឿងស្អីទេ។

« ថេយ៍!! » សម្លេងហៅរបស់ធីរ៉ិចបន្លឺឡើង ស្របពេលដែលនាយកម្លោះកំពុងរត់សម្ដៅមករកថេយ៉ុង

« អ៎ សួស្ដីធីរ៉ិច »

« អូន...គឺថេយ៍ញ៊ាំបាយហើយឬនៅ? ទៅជាមួយគ្នាទេ? ថ្ងៃនេះបងគ្មានគ្នាទៅជាមួយសោះចំណែករឿងអាហ្គុកនោះបងនិយាយជាមួយគ្រូរួចហើយ»
ធីរ៉ិច និយាយរំឮកដល់រឿងដែលជុងហ្គុកវាយនាយនោះ ហាក់ដូចជាគម្រាម ព្រោះមិនចង់ឲ្យថេយ៍បដិ-សេធ

« គឺ....ហ្ហឹម អញ្ចឹងក៏បានដែរ» ថេយ៉ុងងក់ក្បាលរួច
ដើរព្រមទៅជាមួយនាយ ខណៈពេលដែលធីរ៉ិច
ញញឹមស្ទើររហែកមាត់ទៅហើយ

ថេយ៉ុង និងធីរ៉ិចដើរបណ្ដើរគ្នាមកអាហារដ្ឋានក្នុង
សាលារៀន រួចបម្រុងនឹងអង្គុយជាមួយគ្នាទៅហើយ
តែ...

« ជុង... » ថេយ៉ុងបន្លឺឈ្មោះអ្នកជាសង្សារតិចៗ
ពេលដែលឃើញនាយកំពុងតែដើរចូលមកដូចគ្នា

« មកនេះឲ្យលឿន!!» ជុងហ្គុកដើរមកកញ្ឆក់ទាញ
ដៃរាងតូចចេញទៅទាំងកម្រោល រីឯធីរ៉ិចនាយក៏មិន
តាមដូចគ្នា ឃើញពួកគេឈ្លោះគ្នាបែបនេះក៏ល្អណាស់ទៅហើយ

« អួ៎យជុង លែងបានទេ? អូនឈឺណាស់»ថេយ៉ុង

« ម៉េចក៏ទៅអង្គុយជាមួយវា?» នាយកម្លោះគ្រវែង
រាងតូចទៅបុកនឹងជញ្ជាំងមួយទំហឹង មុននិងលែងដៃ
គេរួចច្រត់ចង្កេះសួរទាំងកំហឹង

« គឺគេបបួលអូន- » និយាយមិនទាន់ចប់ផងអ្នកខាង
ណោះក៏និយាយកាត់

« អឺ!! គេបបួលក៏ព្រមតាមគេអញ្ចឹងហ្ហេ៎ស? បើគេបបួលទៅដេកជាមួយនោះ ព្រមដែរមែនទេ?»
ជុងហ្គុកតបទៅវិញ

« មិនមែនបែបនោះទេជុង បងក៏ដឹងថាម្សិលមិញមាន
រឿងជាមួយគ្នា...ធីរ៉ិចគេមិនបានរករឿងបងទៀតទេ
គេក៏បបួលអូនញ៊ាំបាយ អូនក៏មិនហ៊ានប្រកែក ខ្លាចគេប្ដូរចិត្តរករឿងបងវិញ...» ថេយ៉ុងក្ដាប់បបូរមាត់
តបទៅវិញតាមសម្រួល ទោះបីជាក្នុងចិត្តកំពុងតែ
ធ្លុះធ្លាយដោយសារពាក្យសម្ដីនាយទៅហើយ

« អូ? អញ្ចឹងយើងជាអ្នកខុសឬ? អ្នកណាប្រើឯងឲ្យទៅអង្វរវា?» ជុងហ្គុក

« មិនមែនបែបនេះទេ...ជុងហ្គុកអូនគ្រាន់តែបក
ស្រាយ មិនមែនចង់បន្ទោសបងទេ»ថេយ៉ុង

« ចុះអានេះជាស្អីទៅវិញ?» នាយប្រើអណ្ដាតទល់នឹងសាច់ថ្ពាល់ រួចទាញទូរស័ព្ទចេញមក ចុចបង្ងាញពីរូបភាពរបស់ធីរ៉ិច និងថេយ៉ុងដែលឈរកាន់ដៃគ្នាយប់មិញនេះឲ្យគេមើល

ចង់ថានាយរករឿងច្រើនក៏បាន! តែអ្នកណាទៅ
ទ្រាំបានពេលឃើញច្បាស់ៗបែបនេះ?

«យើងប្រាប់ប៉ុន្មានថាកុំទៅពាក់ព័ន្ធជាមួយវាទៀត?
នៅសុខៗក៏លួចទៅបណ្ដើរគ្នាក្នុងកម្មវិធី កាន់ដៃគ្នា
ថែមទៀត មានអីសមគ្នាតើ!» ជុងហ្គុក

« អ...អូនគ្មានចេតនាទេ តែពេលនោះលោកប៉ា
អ្នកម៉ាក់ក៏នៅដែរ ទើបអូនមិនចង់បដិសេ—»

« ត្រូវហើយ! គ្រួសារឯងក៏ពេញចិត្តនឹងវាសឹងស្លាប់
ចាប់គូឲ្យគ្នាទៀត » ជុងហ្គុក

« ជុង...!! បើបងមិនពេញចិត្តបែបនេះ ហេតុអីបងមិនទៅនិយាយជាមួយប៉ាម៉ាក់អូនទៅ? ទំនាក់ទំនងយើងអាចបើកចំហរបាន អូនក៏មិនបាច់ត្រូវចាប់គូជាមួយអ្នកណាទៀតដែរ» រាងតូចស្ទុះទៅ
ចាប់ដៃនាយមកកាន់ដោយនិយាយអង្វរ បើជុងហ្គុក
កែខ្លួនឲ្យល្អជាងនេះបន្តិច បើនាយព្រមទៅនិយាយជាមួយប៉ាម៉ាក់គេ រួចបើកចំហរទំនាក់ទំនងមួយនេះអ្វីៗនឹងល្អ

« គិតថាប៉ាម៉ាក់ឯងនឹងព្រមឬ?» ជុងហ្គុក

« បងក៏ដឹងថាគាត់មិនព្រមដោយសារអី!! ហេតុអី
បងមិនកែ? តែបន្តិចទេ ពួកយើងប្រាកដជាបាននៅជាមួយគ្នា សូមអង្វរណាជុង....» ថេយ៉ុងយំសម្លឹងមើលមុខនាយ

« កែខ្លួន? ហេតុអីយើងត្រូវធ្វើតាម? ចរឹកយើងបែបនេះ បើមិនពេញចិត្តក៏ហីចុះ កុំមកតាំងខ្លួនគ្រប់គ្រងជីវិតយើង!! គិតថាខ្លួនឯងជាស្អីហ្ហឹមម??
បើមិនពេញចិត្តទេ ក៏មិនបាច់នៅជាមួយគ្នាទៀតដែរ» នាយក៏រួចក៏ក្រវាសដៃថេយ៉ុងចេញរួច
ដើរចេញទៅបាត់ នៅសល់ត្រឹមតែរាងតូចដែលអង្គុយឱបជើងយំស្ងាត់តែឯង

TO BE CONTINUED

.

Continue Reading

You'll Also Like

87.2K 2.4K 13
"Jirou shrunk and I don't know what to do." please don't take this seriously. i was high on depression so idk what i was doing Disclaimer: I do not...
3.5M 148K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.8M 115K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
76.7K 4.1K 26
គេជាangel តែនៅក្នុងនរក