Him & I (ដើម្បីអូន)

By taeash17

7.8K 700 33

ជុងហ្គុកជាមនុស្សដែលឆាប់ខឹង ហិង្សា ប្រច័ណ្ឌហួងហែងច្រើន មិនចេះខុស ស្របពេលដែលថេយ៉ុងជាមនុស្សដែលស្រឡាញ់នាយខ្លាំង អ... More

'' ភាគទី01 ''
'' ភាគទី02 ''
'' ភាគទី04🔞 ''
'' ភាគទី05 "
'' ភាគទី6 ''
" ភាគទី7 ''
'' ភាគទី8 ''
" ភាគទី9 ''

'' ភាគទី3 ''

495 50 0
By taeash17


      ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ ប៉ុន្តែថ្ងៃនេះថេយ៉ុងមិនបានទៅសាលារៀនជាមួយជុងហ្គុកទៀត
ទេព្រោះនាយស្រាប់តែខលមកថារវល់។

« ថេយ៍!! ថេយ៉ុង វីវរហើយ!» ជីមីនរត់មកពីក្រៅ
ទាំងត្រហេបត្រហបរត់មកទាញដៃថេយ៉ុងដែលអង្គុយក្នុងថ្នាក់តែឯងនោះ រួចរត់ចេញទៅខាងក្រៅ

« យ៉ាងម៉េចហ្នឹងជីមីន?» ថេយ៉ុងរត់តាមគេបណ្ដើរ
សួរបណ្ដើរ

« សង្សាររបស់ឯងជាមួយអាធីរ៉ិចនោះកំពុងតែវាយគ្នា
ផ្អើលពេញសាលាហើយ មិនដឹងអ្នកណារស់អ្នកណា
ងាប់ទេវ៉ើយ» ជីមីននិយាយមិនទាន់ចប់ផង រាងតូចក៏
ប្រលែងដៃគេចោលរួចរត់ទៅមុនបាត់

      មនុស្សធំទាំងពីរកំពុងតែវាយគ្នាទៅវិញទៅមក
គ្មានអ្នកណាចាញ់អ្នកណា ខណៈពេលដែលសិស្សដទៃទៀតនាំគ្នាឈរមើល គ្មានអ្នកណាហ៊ានចូលទៅ
ឃាត់នោះទេ ព្រោះដឹងស្រាប់ហើយថាពីរនាក់នេះ
ពាលបែបនេះ សាកតែហ៊ានទៅមើល បើមិនត្រូវគេវាយដែរទេ ភ្នាល់!!

ឌឹប!!
«អាចង្រៃយ៍ឯងមិនខ្លាំងទៀតទៅ?» ជុងហ្គុកក្របួច
ក.អាវរបស់ធីរ៉ិចមុននិងវាយនាយមួយដៃទៅលើមុខ
និយាយទៅបែកមុខសងខាងទាំងពីរនាក់ហ្នឹង

«ធ្វើយ!! អ្នកណាទៅពាលដូចឯងទៅ!» ធីរ៉ិចស្ដោះ
ឈាមចេញពីមាត់ទៅម្ខាង រួចងាកមកសម្លឹងមើលមុខ
រាងក្រាស់ទាំងញញឹមឌឺ

« អាថោកឯងនេះ!!» នាយកម្លោះពោលឡើងដោយកំហឹង រួចវាត់មួយដៃទៅលើមុខនាយសារជាថ្មី

« ជុង!! ជុងបានហើយណា» ស្របពេលដែលជុងហ្គុកប្រុងនឹងដាល់ធីរ៉ិចម្ដងទៀត ថេយ៉ុងរត់មកពី
ណាមិនដឹងមកចាប់ដៃនាយជាប់

« ថេយ៍!! » ធីរ៉ិចញញឹមដាក់រាងតូច ជុងហ្គុករឹងតែ
ខឹងលើសដើម នេះវាយវាជិតងាប់ទៅហើយនៅមិនរៀងមក ចង់ដណ្ដើមមនុស្សរបស់គេទៀតទេ?

« ធីចេញសិនទៅ សូមអង្វរណា» ថេយ៉ុងអោបរាងក្រាស់ជាប់មិនឲ្យនាយចូលទៅរកធីរ៉ិចបាន ទើបងាក
ទៅប្រាប់អ្នកម្ខាងទៀតឲ្យរត់សិន បើមិនអញ្ចឹងទេ
ដឹងតែមិនរស់ហើយ ក្រោយពីនាយទៅបាត់ទើប
រាងតូចប្រញាប់អូសដៃជុងហ្គុកចេញពីកន្លែងនោះ។

« យ៉ាងម៉េច? ឯងខំការពារវាហ្នឹង ខ្លាចគ្មានអ្នកតាមស្រឡាញ់ទៀតហ្ហេ៎ស?» នាយកម្លោះដែលមានមុខមាត់បែកជាំនោះ ស្រែកដាក់ថេយ៉ុងខ្លាំង ខណៈនាយកំពុងតែខឹង ខឹងនឹងអាម្នាក់នោះផង ខឹងដោយទាំងថេយ៉ុងថែមទៀត

« អូ-អូនអត់មានទេជុង... អូនគ្រាន់តែមិនចង់ឲ្យបងបង្កររឿងតែប៉ុណ្ណោះ» ថេយ៉ុងប្រញាប់ចាប់កាន់ដៃរបស់នាយ រួចបកស្រាយកុំឲ្យនាយខឹងគេ ធីរ៉ិច
មិនមែនមកពីគ្រួសារធម្មតាៗទេ បើម្នាក់នោះ

« ឯងចង់បានន័យថាម៉េច? បង្កររឿងអញ្ចឹងហ្ហេ៎ស? ចង់ថាយើងពាលដើររករឿងគេមែនទេ? ឆ្លើយមកគីម ថេយ៉ុង!!» ជុងហ្គុករុញរាងតូចផ្ទប់និងជញ្ជាំងទាំងខឹងញ័រដៃអស់ទៅហើយ

ឌឹប!!
ជុងហ្គុកវាយទៅជញ្ជាំងក្បែរមុខរបស់រាងតូចមួយ
ទំហឹង រីឯថេយ៉ុងវិញមិនភ្នែក ញ័រដៃអស់ទៅហើយ
ខ្លាចថានាយនឹងវាយគេ រាងតូចចាប់ផ្ដើមបើកភ្នែកមក
ព្រឹមៗរួចសម្លឹងមើលទៅដៃរបស់ជុងហ្គុកដែលហូរ
ឈាមចេញមក ព្រោះនាយប្រើកម្លាំងខ្លាំង ថែមទាំង
នេះជាជញ្ជាំងថែមទៀត

   < SKIP >

   នៅកន្លែងស្ងប់ស្ងាត់ ក្រោយដើមឈើត្រជាក់មួយ
មានមនុស្សពីរនាក់កំពុងតែអង្គុយជាមួយគ្នា ជុងហ្គុក
នាយអង្គុយស្ងៀមឲ្យថេយ៉ុងលាបរបួសឲ្យទាំងមិនមើលមុខគេ ចំណែកថេយ៉ុងវិញយំផងស្អីផង

« ឲ្យអូនសូមទោសណា» ម្រាមដៃស្រឡូនចាក់
អាល់កុលលាងរបួស ព្រមទាំងលាបថ្នាំឲ្យនាយជា
សង្សារថ្នមៗបំផុត ក្នុងចិត្តក៏បន្ទោសខ្លួនឯងជារឿយៗ
មុននេះបើគេមិននិយាយអីឲ្យនាយខឹងទេ នាយក៏មិនបាច់វាយជញ្ជាំងដល់បែកដៃបែបនេះដែរ

« យំធ្វើស្អី? ឈប់យំទៅ!!» ជុងហ្គុក

« កុំខឹងអូនអីណា មុននេះអូនគ្រាន់តែមិនចង់ឲ្យបងមានរឿងតែប៉ុណ្ណោះ អូនមិនមែនចង់ស្ដី—»
និយាយមិនទាន់ចប់ផង ជុងហ្គុកក៏ទាញរាងតូចយកមក
ឱបដោយអង្អែលក្បាលគេថ្នមៗ

« បានហើយ!បងមិនខឹងទេ ឈប់យំទៅ!!»ជុងហ្គុក

« អឹមម »

« លោកនាយកឲ្យមកហៅ!!» សិស្សប្រុសស្រីពីរ
នាក់ចូលមកប្រាប់រួចក៏ដើរទៅវិញ ជុងហ្គុកក៏មិនខ្វល់
នាយមិនខ្លាចស្រាប់ហើយ!!

« ឯងចង់យ៉ាងម៉េច?» សម្លេងរបស់លោកនាយក
សាលាស្រែកដាក់នាយកន្លោះខ្លាំងៗ ខណៈពេលដែលនាយអង្គុយផ្អែកនិងកៅអី គោះជើងធ្វើព្រងើយ

« លោកនាយកជាអ្នកហៅខ្ញុំមក ហើយមកសួរបែបហ្នឹង ចង់មានន័យថាម៉េច?» ជុងហ្គុក

« ឆាប់សុំទោសធីរ៉ិចវិញភ្លាម!» លោកនាយក
និយាយរួចចង្អុលទៅធីរ៉ិចដែលអង្គុយក្បែរនោះ

« ... » នាយធ្វើមិនឮ

« ឯងមិនឮទេហ្ហេ៎ស?» លោកនាយក

« .... » ជុងហ្គុកមិនតប រីឯថេយ៉ុងដែលឈរក្បែរ
នោះដែរ តឹងទ្រូងសឹងស្លាប់ទៅហើយតែមិនហ៊ាន
និយាយអីខ្លាចនាយខឹងគេទៀត

« ឬមួយចង់ឲ្យយើងដកឈ្មោះឯងចេញពីការប្រឡង?» លោកនាយកនិយាយឡើងមកធ្វើឲ្យធីរ៉ិចញញឹមឡើងមក

«ធ្វើទៅ បើគិតថាសម!» ជុងហ្គុកមិនខ្វល់ នាយក្រោកឈររួចដើរចេញទៅបាត់

« លោកនាយក... លើកលែងឲ្យជុងម្ដងបានទេ?
ទុកថាខ្ញុំសុំទៅណា កុំដកឈ្មោះគេចេញពីការប្រឡងអីណា៎» ក្រោយពីជុងហ្គុកចេញទៅបាត់ ថេយ៉ុងក៏ចូលមកនិយាយម្ដង

« ណាធីរ៉ិច...កុំរករឿងគេអីណា ទុកថាខ្ញុំសុំចុះ»
ថេយ៉ុងចូលមកចាប់ដៃធីរ៉ិចរួចអង្វរនាយ នេះឆ្នាំចុងក្រោយហើយ បើដកឈ្មោះចេញពីការប្រឡង
មិនបានទេ ចប់មិនខានឡើយ

« ក៏បានដែរ!! នេះទុកថាថេយ៍សុំទេ» ធីរ៉ិច
ដកដង្ហើមធំ ប្រកែកមិនបានពេលថេយ៉ុងមកអង្វរ
បែបនេះ នេះគេមិនឃើញសោះថាចន ជុងហ្គុកម្នាក់
នោះគួរឲ្យចាប់អារម្មណ៍ត្រង់ណា ហេតុអីមនុស្សល្អ
ឥតខ្ចោះដូចថេយ៍នេះទៅស្រឡាញ់មនុស្សដូចជា
ជុងហ្គុកកើតនោះ!! លោកនាយកក៏មិនហ៊ានមាត់ដែរ បើកូនលោករដ្ឋមន្រ្តីមកសុំទៅហើយនោះ

«...អរគុណហើយណាធី » ថេយ៉ុងញញឹមទើបឱនគំនាបដាក់លោកនាយករួចប្រញាប់រត់ទៅតាម
ជុងហ្គុក

« បងចង់ទៅណា?» ថេយ៉ុងរត់មកឱបដៃរាងក្រាស់

«ទៅផ្ទះ!» នាយសម្ដៅដល់កន្លែងរបស់នាយនោះ

« អូនទៅដែរណា» ថេយ៉ុងញញឹមដាក់នាយរួចទើបបណ្ដើរគ្នាចេញទៅ

TO BE CONTINUED

Continue Reading

You'll Also Like

16.7K 655 24
Jeon Jungkook X Kim taehyung Jk top Tae Btt Write by: 🌼ជុងហ្គី៚ហ័ង៚
1.7M 103K 40
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.2M 28.5K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
6.4K 188 9
Ella Jackson is Percy Jackson's younger sister by adoption. Sally and Percy took her in when she was young and later found out she was a daughter of...