_២៤ឆ្នាំកន្លងផុតទៅ
ខិ ខិ ខិ
សម្លេងក្អកលាន់លឺចេញពីចង្ក្រានបាយទាក់ទាញអារម្មណ៏រាងតូចច្រឡឹងអាយុ២៤ឆ្នាំស្ទុះរត់ទៅមើល ។ លីងអាបានរត់សំដៅទៅចង្ក្រានបាយក៏ស្រាប់តែឃើញអ្នកជាម្ដាយក្អកឡើងធ្លាក់ឈាមនៅលើឥទ្ធ
" ម៉ាក់...ម៉ាក់យ៉ាងម៉េចហើយ " លីងអារត់ស្ទុះទៅរកនាក់ជាម្ដាយចិញ្ចឹមយ៉ាងលឿនស្លេវរួចសួរទៅកាន់គាត់
" ម៉ាក់មិនអីទេ៎ណា៎ " លោកស្រីឆាងឆ្លើយទៅកាន់កូនស្រីចិញ្ចឹមទាំងសម្លេងស្អកៗ
" មិនបានទេម៉ាក់ៗត្រូវតែទៅពេទ្យអោយពេទ្យពិនិត្យ " លីងអានិយាយហើយក៏ចាប់ដើមដៃអ្នកជាម្ដាយចិញ្ចឹមដើម្បីជូនគាត់ទៅពេទ្យ
" មិនបាច់ទេ៎ណា៎ ម៉ាក់មិនបានកើតអីទេ៎" គាត់ប្រកែកនិងកូនស្រីចិញ្ចឹមមិនព្រមទៅពេទ្យពេលដែលឃើញបែបនេះហើយលីងអាក៏ចាប់ផ្ដើមទ្រហ៊ោយំយកតែម្ដង
" ហ្អឹកៗម៉ាក់ចេញឈាមដល់ថ្នាក់នេះហើយម៉ាក់នៅថាមិនអីទៀតហេស៎ ហ្អឹកៗៗ...ហ៉ឺ...ម៉ាក់ទៅពេទ្យទៅណា៎ខ្ញុំសូមអង្វរ "លីងអាទ្រហ៊ោយំសូមអង្វរម្ដាយចិញ្ចឹមអោយទៅមន្ទីរពេទ្យទាំងអណ្ដឺតអណ្ដកត្រូវហើយអស់កាលពី២៤ឆ្នាំមុនលោកស្រីឆាងបានទៅមណ្ឌលកុមារកំព្រាដើម្បីយកក្មេងមកចិញ្ចឹមព្រោះគាត់ស្ត្រីម៉េម៉ាយស្វាមីបានស្លាប់ចោលអស់រយៈពេល១ឆ្នាំគាត់មិនចង់យកប្ដីបន្តទៀតហើយណា៎មួយអាយុរបស់គាត់សាមក្រាស់ដែរទើបគាត់សម្រេចចិត្តយកក្មេងពីទីនោះមកចិញ្ចឹមហើយក៏យកប៉ះចំលីងអានេះឯងគាត់យកនាងមកដោយមិនបានប្ដូរត្រកូលរបស់នាងទេ៎ព្រោះចង់អោយនាងធំឡើងបានជួបប៉ាម៉ាក់បង្កើតរបស់នាងលោកស្រីឆាងចិញ្ចឹមលីងអាបានយ៉ាងល្អអោយនាងបានចូលរៀនចប់ត្រឹមថ្នាក់ទី១២គាត់ក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺតែគាត់ក៏នៅតែខិតខំធ្វើការព្រោះតែចង់អោយនាងបានរៀនបន្តដោយឃើញម្ដាយចិញ្ចឹងឧស្សាហ៏ឈឺបែបនេះនាងក៏សម្រេចចិត្តឈប់រៀននឹងទៅរកស៉ីចិញ្ចឹមគាត់វិញម្ដងតែគាត់មិនព្រមអោយនាងឈប់សោះឡើយទោះជាសុខភាពគាត់យ៉ាងណា៎ក៏ដោយនាងតូចតែងតែបបួលគាត់ទៅមន្ទីរពេទ្យតែគាត់តែងតែប្រកែកថាគាត់ទៅហើយៗបើកថ្នាំក៏ហើយដែរ ។ គាត់បានអោយនាងបន្តបានរៀនបញ្ចប់ឆ្នាំទីមួយនាងក៏សម្រេចចិត្តឈប់រៀនដោយខ្លួនឯងព្រោះនាងឃើញគាត់ឈឺមិនព្រមបាត់សុខភាពក៏ខ្សោយជាងមុនបន្តិចពេលនោះនាងបានសុំអង្វរគ្រូបន្ទប់ថ្នាក់អោយដាក់លេខនាងក្រោមគេទាំងដែលការពិតនាងជាសិស្សពូកែដំបូងឡើយគ្រូបន្ទប់ថ្នាក់មិនព្រមនោះទេ៎តែដោយសារតែការយំសោករបស់នាងគាត់ក៏យល់ព្រមព្រោះគាត់ក៏អាណិតគ្រួសារនាងដែរ ។ ពេលនោះដែរពេលដែលនាងសម្រេចចិត្តនិយាយពីរឿងឈប់រៀននិងពិន្ទុនៅសាលារបស់នាងគាត់និងនាងបានឈ្លោះគ្នាយ៉ាងខ្លាំងនៅគ្រាមួយនោះ
«ម៉ាក់អោយឯងទៅរៀនឯងជាសិស្សពូកែរាល់ខែតែហេតុអីក៏លើកនេះពិន្ទុតិចម្លេះបានលេខក៏ក្រោមគេទៀត »លោកស្រីឆាងស្ដីអោយកូនស្រីខ្លាំងៗ
«ខ្ញុំធុញណាស់!!ខ្ញុំមិនចង់ចូលរៀនអីទេ៎ !! ខ្ញុំសូមឈប់រៀនហើយម៉ាក់»នាងស្រែកតបទៅម្ដាយវិញទាំងសម្ដីគម្រោះគម្រើយនាងខំទប់ទឹកភ្នែកមិនអោយស្រក់ចុះធ្វើខ្លួនៗធម្មតាៗតែសម្ដីរបស់នាងអប្បាញមិញធ្វើអោយលោកស្រីឆាងខឹងយ៉ាងខ្លាំង
«ខ្ញុំចិញ្ចឹមឯងបំបង់បាយមែន !! មិនបានឯងត្រូវតែទៅរៀនមិនអាចឈប់បានទេ៎ »
«បើម៉ាក់នៅតែអោយខ្ញុំទៅរៀនទៀតខ្ញុំគិចសាលាដើរលេងវិញសប្បាយជាងរៀនគ្មានឃើញបានប្រយោជន៏អីផងគួរអោយធុញ »នាងតូចលីងអាស្រែកតបទៅកាន់ម្ដាយខ្លាំងៗធ្វើអោយគាត់ខឹងយ៉ាងខ្លាំង
ផាច់
មួយកំផ្លៀងវាត់ទៅលើថ្ពាល់ទន់រលោងរបស់នាងតូចធ្វើអោយនាងត្រូវងាកទៅម្ខាងតាមកម្លាំងដៃរបស់គាត់
«ហ្អឹកៗៗខ្ញុំមិនគួរយកក្មេងដូចជាឯងមកចិញ្ចឹមទេ៎ យ៉ាង លីងអា មិននឹកស្មានសោះថាកាន់តែធំចរឹកឯងគឺបែបនេះ ហឹស៎ បើនៅតែអ៉ីចឹងតើអោយខ្ញុំសង្ឃឹមលើឯងយ៉ាងម៉េចទៅ » លោកស្រីឆាងស្រែកស្ដីទៅកាន់នាងខ្លាំងៗទាំងទឹកភ្នែកហូរសស្រាក់
«ខ្ញុំមិនចង់ឃើញមុខឯងទៀតទេ៎ » លោកស្រីឆាងនិយាយហើយក៏រត់ទៅកាន់បន្ទប់របស់គាត់បាត់បន្សល់ទុកតែនាងល្អិតលីងអានៅអង្គុយយំសោកម្នាក់ឯង
«ហ្អឹកៗៗខ្ញុំសុំទោសម៉ាក់ » នាងតូចយំសោកអោបក្បាលជង្គង់ទាំងឈឺចាប់នាងពិតជាកូនអកតញ្ញូពិតមែនគាត់ខំចិញ្ចឹមនាងតាំងពីតូចតែនាងបែរជាប្រើសម្ដីគម្រោះគម្រើយហើយថែមទាំងស្រែកដាក់គាត់ទៀត
« ខ្ញុំអាក្រក់ ហ្អឹកៗៗ ខ្ញុំមិនល្អ ខ្ញុំធ្វើអោយម៉ាក់ខូចចិត្តហើយយំដោយសារខ្ញុំ ហ្អឹកៗៗ ហ៉ឺៗ »នាងតូចយំអោបក្បាលជង្គង់ទាំងអោនមុខចុះមិនបញ្ចេញសម្លេងខ្លាំងៗខ្លាចអ្នកជាម្ដាយលឺសម្លេងយំរបស់នាង ។ នាងក្រលែកទៅមើលនាឡិកាដែលព្យួរលើជញ្ចាំងក៏ឃើញទើបតែម៉ោង៦ ល្ងាចទើបនាងសម្រេចចិត្តចេញទៅខាងក្រៅស្រូបយកខ្យល់អាកាសបន្តិច នាងតូចដើរតាមដងផ្លូវទាំងទឹកភ្នែកនាងរៀបនិងរត់ឆ្លងផ្លូវទៅហើយតែក៏ស្រាបតែមានដៃមាំលូកចាប់ទាញនាងមកវិញដោយសារតែឃើញឡានបើកមកយ៉ាងលឿនតែនាងបែរជារត់ទៅបន្តជាពិសេសគេក៏ចាប់អារម្មណ៍ទៅកាន់កែវភ្នែកដែលពោរពេញដោយតំណក់ទឹកភ្នែករបស់នាងទៀតទើបគេអត់គិតមិនបានថានាងចង់សម្លាប់ខ្លួន ។ នាយកម្លោះមុខមាត់សស្លេកដូចជាកូនចិនបន្តិចកាត់ទៅអឺរ៉ុបបន្តិចទម្រង់មុខដូចទេវបុត្រច្រមុះស្រួចចិញ្ចើមក្រាស់កែវភ្នែកកំណាចគួរអោយខ្លាចលោកដៃត្រកងនាងជាប់ទ្រូងទឹកមុខរបស់គេមាំណាស់សីម្បីតែកែវភ្នែករបស់គេក៏ធ្វើអោយនាងខ្លាចដែរ
«លោក....»នាងហើបមាត់ហៅប្រុសម្នាក់នោះតិចៗពេលដែលគេមកអោបក្រសោបចង្កេះនាងស្និតបែបនេះ
[ តើគេជានរណា??]
_____________________
អេតមីនផុសលេងៗទេតែបើចូលចិត្តខមិនសាច់រឿងផងណា៎បើមានអ្នកចូលចិត្តសាច់រឿងបែបអុីចឹងច្រើនអេតមីននឹងផុសត🫶🏻
YOU ARE READING
អន្លង់ទឹកភ្នែក
Actionគេយកបេះដូងមកស្រឡាញ់នាងតែនាងបែរជាបោកប្រាស់គេដើម្បីផ្ដួលរលំគេ ។ ប៉ុន្តែនៅពេលដែលការពិតត្រូវបានលាតត្រដាងឡើងស្របពេលគំនុំគេកំពុងឆាបឆេះគេបែរជាឃើញថាអ្នកដែលគួរអោយអាណិតបំផុតបែរជានាងទៅវិញ ។ មីង ឈានយិ // ឈីង លីងអា(ស៊េរី:សុភាពបុរសម្ចាស់ស្នេហ៍)
