ភាគទី ៥៦

Start from the beginning
                                    

_ Jimin បានឃើញហើយក៏ញញឹមត្រេកអរធ្វើឲ្យ Yoongi ជាប្ដីឃើញហើយមិនឆ្ងល់មិនបាន ។

« មានអីឬអត់បានជាញញឹម? » Yoongi

« អ៎!! អត់មានទេ បងជួយមើលTaeផង អូនសុំទៅខាងក្រៅមួយភ្លែតសិន » Yoongi ងក់ក្បាលយល់ព្រម ។

« Tae!! យើងទៅក្រៅមួយភ្លែតសិនណា៎នៅទីនេះហើយ »

« អឹម » រាងតូចគ្រហឹមតបទើប Jimin រហ័សដើរចេញមករកអ្នកនៅខាងក្រៅ ។

« បងថ្លៃខាងនេះ!! » Areum បក់ដៃហៅធ្វើឲ្យ Jimin ចូលមករក ។

« យ៉ាងម៉េចហើយបានអីខ្លះ? » Jimin

« គឺនេះបងថ្លៃមានតាំងពីដើមរហូតដល់ចប់ អត់មានកាត់តទេច្បាស់ៗទៀតផង » Areum និយាយស្រប ពេល Namjoon បើកទូរស័ព្ទឲ្យគេមើលពីវីដេអូដែលបានមក ។

« ល្អណាស់ បើចឹងធ្វើតាមផែនការពួកយើងទៅ » ពួកគេទាំងបីមើលមុខគ្នាមុននឹងទៅធ្វើតាមអ្វីដែល បាននិយាយគ្នាទុក យ៉ាងណាក៏ត្រូវបកស្បែកមុខ មនុស្សអាក្រក់ឲ្យបានដាច់ខាត ។

_ Jimin ដើរចូលកៅអីពិធីវិញទាំងស្នាមញញឹមពេញចិត្ត សូម្បី Yoongi ក៏ឆ្ងល់ដែរតែមិនសួរព្រោះពិធីកំពុងតែដំណើរការ ។

_ Namjoon និង Areum ចូលមកក្រោយកម្មវិធី ដែលជាកន្លែងមានកុំព្យូទ័រសម្រាប់ចាក់វីដេអូរបស់កូនក្រមុំកូនកម្លោះនូវរូបថត Pre-Wedding ទៅលើផ្ទាំងស្លាយក្រោយលោកអាចារ្យសម្រាប់ឲ្យភ្ញៀវក្នុងពិធីបានទស្សនាបន្ទាប់មកពួកគេដេញបុគ្គលិកឲ្យចេញអស់ហើយរៀបចំដាក់វីដេអូរបស់ខ្លួនជំនួសវិញ។

« ពេលនេះខ្ញុំសូមសួរម្ដងទៀត តើមានភ្ញៀវណា
ម្នាក់ក្នុងពិធីចង់ជំទាស់លើមង្គលការនេះដែរឬទេ? » លោកអាចារ្យសួរបញ្ជាក់ គ្រប់គ្នាស្ងាត់គ្មានសម្លេង Jungkook វិញក៏វាសក្រសែរភ្នែកសម្លឹងមើល Tae ក្រែងលោគេជំទាស់តែរាងតូចបែរជាញញឹមជាមួយកែវភ្នែកជម្រុញគេឲ្យព្រមទទួលយកការរៀបការ នេះទៅវិញ ។

« អ៊ីចឹងបើមិនមានទេ សូមកូនក្រមុំបំពាក់ចិញ្ចៀនឲ្យកូនកម្លោះ » លោកអាចារ្យនិយាយទើប Yarin កាន់ចិញ្ចៀនពាក់ស៊កឲ្យអនាគតស្វាមីទាំងញញឹមបិទមាត់ មិនជិតទាំងដែល Jungkook មិនពេញចិត្តសូម្បីបន្តិច ។

CHEATER 🦋 (Completed)Where stories live. Discover now