ភាគ១០

1.2K 94 0
                                    

ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ជីមីនគេព្យាយាមបើកភ្នែកដើម្បីអោយសាំនិងពន្លឺព្រះអាទិត្យ។ គេក៏ក្រោកមកដោយយកដៃទប់ចង្កេះរបស់ខ្លួនព្រោះយប់មិញដូចជាខ្លាំងដល់ហើយ បន្ទាប់មកជីមីនគេក្រោករួចដើរទៅមុខកញ្ចក់ក៏ឃើញរាងកាយដែលខ្លួនននលគោករួចក៏យកដៃខាងស្តាំទៅស្ទាបមើលស្នាមជាំតូចៗដែលបានបន្សល់ពីយប់មិញ។

កន្លះម៉ោងក្រោយមកជីមីនគេក៏ងូតទឹកហើយរួចរាល់ ហើយគេចុះទៅក្រោមថាស៊ូហ្កាកំពុងធ្វើអ្វីនោះទេ។
«ចុះមកហើយហ្អេ៎! ខ្ញុំរំងាស់ស៊ុបអោយលោកញុំា» ស៊ូហ្កាគេធ្វើធម្មតាដូចយប់មិញគ្មានអ្វីដែលកើតឡើងចំពោះគេអញ្ចឹង ចំណែកឯជីមីនវិញកាន់តែសម្លឹងមើលមុខរបស់ស៊ូហ្កាគឺកាន់តែអៀនស្ទើរតែជ្រែកដីទៅហើយ។
«នេះ! គឺស៊ុបខ្យង» ស៊ូហ្កាលើកស៊ុបមួយចានអោយជីមីនព្រោះដឹងថាគេយប់មិញអស់កម្លាំង ទើបព្រឹកនេះគេរំងាស់ស៊ុបសម្រាប់ជីមីន។
«ហឹម...ឆ្ងុយដល់ហើយ» សម្លេងប្រុសម្នាក់និយាយហើយក៏ចុះមកក្រោមរួចក៏ញាក់ចិញ្ចើមដាក់ស៊ូហ្កា។
«អឹម...លោករំងាស់ស៊ុបឆ្ងាញ់ណាស់» ជីមីនគេសរសើរស៊ូហ្កាព្រោះស៊ុបដែលគេរំងាស់នេះគឺពិតជាឆ្ងាញ់ណាស់ ខុសពីថ្ងៃដែលគេចៀនពងទាដាច់។
«ហុឹ...គឺម៉ាក់របស់ខ្ញុំបង្រៀនខ្ញុំ ព្រោះគាត់ដឹងថាខ្ញុំចូលចិត្តស៊ុបខ្យងណាស់ ទើបគាត់បង្រៀនអោយខ្ញុំចេះធ្វើវា» ស៊ូហ្កាគេនិយាយដោយអួលដើមក រួចក៏ទឹកភ្នែករបស់គេចាប់ផ្តើមហូរ ស្រក់ចុះមកឥតដឹងខ្លួន
«ហឹម...ម៉ាក់និងប៉ារបស់លោកទៅណាហើយ...» ជីមួនសួរទៅគេដោយអង្អែលស្មាររបស់ស៊ូហ្កាថ្នមៗ
«គាត់បានចាកចោលខ្ញុំហើយ» ទឹកភ្នែកដែលបាត់អម្បាញ់មិញក៏ហូរត្រលប់មកវិញម្ងទៀត គេមានអារម្មណ៏ថាអោយតែអ្នកណាម្នាក់សួរប៉ះពាល់អំពីប៉ានិងម៉ាក់របស់គេ គឺទឹកភ្នែករបស់គេក៏ហូរមកប្រៀបដូចជាបាក់ទំនប់យ៉ាងអញ្ចឹង។
«អោយ..ខ្ញុំសុំទោសផង» ជីមីនគេនិយាយសុំទៅកាន់ស៊ូហ្កាព្រោះគេដឹងថាមិនគួរនិយាយអញ្ចឹងនោះទេ។
«មិនអីទេ!ឆាប់ញុំាស៊ុបទៅ ប្រយ័ត្នត្រជាក់លែងឆ្ងាញ់» ស៊ូហ្កាចង្អុលទៅស៊ុបដែលគេដួសអោយជីមីនអម្បាញ់មិញនេះ
«ខ្ញុំឆ្អែតហើយ» ជីមីនគេធ្វើមុខគួរអោយអាណិតហើយអោបពោះ ដែលបញ្ជាក់ថាគេឆ្អែតហើយ
«ទើបតែញុំាបាន ពីរបីម៉ាត់ ហើយមកថាឆ្អែត» សូហ្កាគេធ្វើងក់ងាហើយងាកមុខចេញធ្វើអោយជីមីនប្រញាប់ញុំាស៊ុបនោះអោយអស់។
«អា ហ្គុក ហើយឯងអត់មកញុំាស៊ុបទេអី ចូលតួដល់ណាទៀតយើងលែងអីហើយ» ស៊ូហ្កាអស់សំណើចនិងមិត្តភ័ក្តិតាំងពីវិទ្យាល័យរបស់គេ។

តើឆ្ងល់ទេ ជុងហ្គុករៀនជាមួយជីមីនកាលពីវិទ្យាល័យ ហេតុអីបានជាជីមីនគេមិនស្គាល់អ្នកនិពន្ធមិនទាន់ប្រាប់ទេ ហាហា។

«គឺយើងអាណិតឯងនិងណា៎» ជុងហ្គុកគេជូតទឹកភ្នែកហើយ ហើយមកអង្គុយញុំាស៊ុបដោយថេយុងធ្វើមុច ភ្លើៗដាក់គេ។
«ឯងមិនញុំាទេហេ៎» ជុងហ្គុកយកដៃក្រវីចុះឡើងៗធ្វើអិយថេយុងប្រញាប់ដឹងខ្លួនវិញ។
«ខ្ញុំញុំា» ថេយុងប្រញាប់ញុំាស៊ុបដិយអស់លឿនជាទីបំផុតធ្វើអោយបីនាក់ទផតគេសើចគិល។

_សូមរងចាំភាគបន្ត_
@Nith🌼

ស្នេហ៏លាងបំណុលWhere stories live. Discover now