Jungkookដើរចេញទាំងមុខមាំខ្មួរ ចុចទូរស័ព្ទអោយគេមកទទួលទៅសេអ៊ូលវិញ ទៅកន្លែងពណ៌ស្វាយដ៏រីករាយជាមួយអ្នកគាំទ្ររាប់មុឺននាក់ ចេញអោយផុតពីសុបិន្ដដ៏អាក្រក់មួយនេះ ទោះវិលត្រលប់ក៏សុំអោយត្រឹមជាហ្គេម....ហ្គេមដែលនាងត្រូវសង ត្រូវឈឺដូចស្លាប់ទាំងរស់ ដូចអ្វីដែលនាងបានធ្វើមកលើគេ ។ មិនយូរប៉ុន្មានឡានខ្មៅទំនើបមួយបានឈប់ថត មានអង្គរក្សម្នាក់ចុះបើកទ្វារឡានចាំនាយកម្លោះ !! Jungkook បែរមើលសមុទ្ររួមផ្ទះលំហែដោយច្រាលនូវភ្លើងគុំនំមុនឡើងឡានចេញទៅ !!
មកមើលខាងនេះវិញម្ដងនាងតូចyungjii ផ្ដេកក្បាលលើកញ្ចក់ឡានភ្នែកសម្លឹងមើលទេសភាពយ៉ាងស្ងៀមស្ងាត់បំផុត ចិត្តកំពុងនឹកដល់មនុស្សម្នាក់ដែលនាងបានទុកគេចោល !! ដៃសន្សឹមលើកខ្ទប់ទ្រូងឆ្វេងនឹកគេណាស់ ចង់សុំទោសគេ ចង់អោបគេជាលើកចុងក្រោយ ចង់ប្រាប់គេថាស្រលាញ់... ស្រលាញ់ខ្លាំងណាស់ តែគ្រប់យ៉ាងបានត្រឹមតែចិត្តចង់ នាងជាបញ្ជប់ទោះយ៉ាងណាក៏ត្រូវរឹងមាំ ញញឹមរងចាំមើលគេពីចំងាយ ញញឹមលើកទឹកចិត្តអោយគេដូចជាអ្បកគាំទ្រផ្សេងទៀត !! តំណក់ទឹកជ្រាបតាមកន្ទុយភ្នែកហូរកាត់ផែនថ្ពាល់ ដៃស្រឡូនរហ័សវៀសចេញកុំអោយអ្នកម្ដាយឃើញទាន់ ឃើញថាកូនស្រីដែលធ្លាប់តែរឹងមាំប្រែជាទន់ជ្រាយក្នុងរឿងស្នេហាបែបនេះ យ៉ាងណាក៏មិនអាចផុតពីត្រកបភ្នែកជ្រីជ្រួញបាន ... គាត់អង្គុយមើលនាងតាមកញ្ជក់ឡានទាំងទ្រូងពឺតៗ អ្នកម្ដាយយ៉ាងណាក៏មិនដាច់ប្រងើយកន្ដើយដាក់កូនៗដែរ !!!
៚ចំការទំពាំងបាយជូEJ៚
បន្ទាប់ពីធ្វើដំណើរជាយូរពួកគេក៏មកដល់....
« ម៉ាក់ចង់និយាយជាមួយកូន jii »
« ចា៎ »
នាងតូចយ៉ុងជីបោះជំហានតាមក្រោយម្ដាយចិត្តស្រងាកមិនដឹងគួរបកស្រាយយ៉ាងមិច !!!! មកដល់បន្ទប់ទទួលភ្ញៀវលោកស្រីផាកដាក់ខ្លួនអង្គុយលើសាឡុងប្រណិតពីឈើ ដកដង្ហើមធំយ៉ាងតឹងចិត្ត សុំកុំអោយអ្វីដែលគិតជាការពិត !! យ៉ុងជីសន្សឹមដាក់ខ្លួនជិតម្ដាយដោយអោនមុខចុះមិនហ៊ានប្រឈម ...
« តើរឿងវាយ៉ាងមិចវិញ និយាយប្រាប់ម៉ាក់មកjii » គ្រាន់តែលឺម្ដាយសួរនាងញ័រមាត់ឆួលចុងច្រមុះមិនដឹងគួរនិយាយយ៉ាងមិចបើដំបូងឡើយនាងខ្លួនឯងគឺជាអ្នកខុស ខុសដែលចង់ក្បែរគេ ខុសគ្រប់យ៉ាងមកទល់ពេលនេះ...
« ម៉ាក់.. ខ្ញុំ!!!
« ខ្ញុំ.. សុំទោសៗ មិនអាចធ្វើជាកូនល្អរបស់ម៉ាក់បាន ហុឹក.. ខ្ញុំៗ..ហុិក ជ្រុលខ្លួន ខ្ញុំគ្មានភាពបរិសុទ្ធទៀតទេ ហឺស!!! » ដៃក្ដាប់ជាអាវសឹងរហែក ដង្ហក់ខ្យល់សឹងស្ទះ នាងខុសខ្លាំងណាស់ដែលរក្សាខ្លួនមិនបានត្រឹមតែអាយុ17ឆ្នាំសោះក៏អស់ភាពបរិសុទ្ធ ត្រឹមមនុស្សប្រុសជាទីស្រលាញ់ តើធ្វើបែបណាបើវាកើតឡើងហួសហើយមិនអាចត្រលប់ទៅដូចដើមឡើយ ឯម្ដាយនេះវិញធ្លាក់ថ្លើមក្ដុកដូចអ្វីដែលបានគិតមែន ដៃឈោងអោបកូនស្រីជាប់ទ្រូងអង្អែលខ្នងស្រាលៗលួមលងតាមអ្វីដែលធ្វើបាន ចិត្តអាណិតកូនជាពន្ធពេកក៏ដឹងថានាងស្រលាញ់អាម្ស្រៀរនោះណាស់ហើយបើអ្វីគ្រប់យ៉ាងបញ្ជប់ទាំងនេះ នាងច្បាស់ជាឈឺខ្លាំង !!
« ម៉ាក់ហុឹក សុំទោស »
« មិនអីទេណា ចាត់ទុកថាវាគ្រាន់ជារឿងអតីត ជាសុបិន្ដអាក្រក់ចុះ .. សន្យាត្រូវតែរឹងមាំ ជាPark yungjii របស់ម៉ាក់ណាពីមុនណាកូនណា»
« ចា៎ ហឺ .. ម៉ាក់ខ្ញុំចង់ទៅរៀនបន្ដនៅបារីស ចង់ចេញពីទីនេះបានទេម៉ាក់ !! »
« បានៗ ចាំម៉ាក់អោយបងប្រុសEunwon របស់កូនរៀបចំអោយ »
« សម្រេចចិត្តច្បាស់ហើយ!! »
« ចា៎ ខ្ញុំចង់ទៅយប់នេះតែម្ដង »
« មិនគិតថាលឿនពេកទេហេស៎កូន... បានៗអោយតែកូនសប្បាយចិត្ត »
« អរគុណណាស់ម៉ាក់ »
បន្ទាប់ពីសន្ទនាចប់យ៉ុងជីដើរមកបន្ទប់រៀបចំសម្លៀកបំពាក់គិតយ៉ាងស្រេចបាច់ នាងនិងចាប់ផ្ដើមជីវិតថ្មីជាមួយមនុស្សថ្មីៗ បំភ្លេចរឿងដែលឈឺចាប់ ចាស់ៗ ស្វែងរកក្ដីសុខអោយខ្លួនឯងច្រើនៗ.....!!
_____________
YOU ARE READING
« គូកម្ម » ♥️ (completed )
Fanfictionស្នេហានាងនិងគេជាគូដែលព្រះបានចារួចមកហើយថាជា« គូកម្ម » ដែលត្រូវមានម្ខាងលះបង់ដើម្បីមនុស្សជាទីស្រលាញ់របស់ខ្លួន ជេន ជុងហ្គុក X ផាក យ៉ុងជី « 6ឆ្នាំជាងមកនេះអូនមិនស្ដាយឡើយ ដែលស្រលាញ់បង » .................................
ភាគទី១៨:អូនសុំទោស
Start from the beginning
