ផ្ដើមរឿង

En başından başla
                                    

❋❋❋

        ព្រឹកនេះអាចជាព្រឹកថ្ងៃថ្មីសម្រាប់ទទួលយករឿងថ្មីដែលល្អៗដែលកើតមានចំពោះមនុស្សគ្រប់គ្នាបន្ទាប់ពីថ្ងៃចាស់និងរឿងអាក្រក់ៗបានកន្លងផុតទៅ តែវាបែរជាព្រឹកដែលអាក្រក់បំផុតរបស់ស្វាមីភរិយាមួយគូរនេះទៅវិញ។ ពួកគេទាំងពីរនាក់បណ្ដើរគ្នាចូលទៅក្នុងតុលាការ ទាំងទឹកមុខស្មើរធេងទាំងគូរដូចគ្មានអារម្មណ៍អីចំពោះគ្នាសូម្បីតែបន្តិច ទាស់ត្រង់ថាភ្នែករបស់រាងតូចរាងហើមបន្តិចព្រោះតែយំកាលពីយប់មិញ។

     "តើអ្នកទាំងពីរសម្រេចចិត្តហើយតើមែនទេ​ថានិងលែងលះគ្នានោះ? បើអាចអ្នកទាំងពីរអាចពិភាក្សាគ្នាម្ដងទៀត បានក៏ព្រោះ.."

    " ខ្ញុំចង់លែងលះ" មេធាវីនិយាយមិនទាន់ចប់អស់ផង សម្ដីរបស់ប្ដីប្រពន្ធទាំងក៏បន្លឺឡើងកាត់សម្ដីគាត់ព្រមគ្នា។ មេធាវីហាក់ភាំងបន្តិចតែក៏មិនហ៊ាននិយាយអ្វីតទៀតព្រោះពួកគេទាំងពីរនិយាយបញ្ជាក់យ៉ាងច្បាស់ៗមុននេះទៅហើយ។ គាត់ក៏ទាញលិខិតលែងលះពីច្បាប់យកមកឲ្យអ្នកទាំងពីរចុះហត្ថលេខា។ មិនចាំយូររាងក្រាស់ក៏ទាញ ប៊ិកយកមកចុះហត្ថលេខានៅលើលិខិតលែងលះទាំងអារម្មណ៍ស្ទាក់ស្ទើរតិចៗតែចុងក្រោយគេក៏ត្រូវតែចុះវា ដដែល។ ថេយ៉ុងតាមសម្លឹងមើលរាងក្រាស់ដែលកំពុងតែចុះហត្ថលេខាជាប់មិនដាក់ភ្នែក។

      «នេះលោកពិតជាចុះវាពិតមែនឬ?ហេតុអីក៏មិនព្រមលួងខ្ញុំ បើលោកលួងខ្ញុំតែបន្តិចក៏ខ្ញុំមិនយល់ព្រមរឿងនេះដែរ លោកពិតជាអាក្រក់ខ្លាំងណាស់ចន ជុងហ្គុក ខ្ញុំស្អប់លោក»ថេយ៉ុងលួចគិតនៅក្នុងចិត្តទាំងអស់ចិត្តនិងជារាង ក្រាស់ជាខ្លាំងដែលមិនព្រមតាមលួងខ្លួន បើរាងក្រាស់តាមលួងគេតែបន្តិចគេនិងចិត្តទន់វិញជាមិនខានហើយ ពួកគេក៏មិនត្រូវមកស៊ីញ៉េលែងលះគ្នាបែបនេះដែរ។ រាងក្រាស់ស៊ីញ៉េហើយក៏ដល់វេនរបស់រាងតូចម្ដង។ លើកនេះរាងក្រាស់គេក៏តាមមើលរាងតូចវិញម្ដង។

      «ហេតុអីក៏អូនមិនបដិសេធបែបនេះថេ? អូនពិតជាចង់លែងលះពីតមែនឬ? ហេតុអីក៏អូនមិនតាមលួងបង បើអូនលួងបងតែបន្តិចបងនិងហែកក្រដាសនេះចោលហើយ តែហេតុអីក៏អូនមិនធ្វើ អូនចិត្តអាក្រក់ដាក់បង ណាស់ថេ» ជុងហ្គុកនិយាយនៅក្នុងចិត្តដូចទៅនិងរាងតូចដែរ។ អ្នកខាងនោះចង់ឲ្យអ្នកខាងនេះលួង ចំណែកឯអ្នកខាងនេះក៏ចង់ឲ្យអ្នកខាននោះមកលួងមុន។ មកពីម្នាក់ៗមានចរិកមិនចេះចាញ់ចង់តែឈ្នះ រៀងខ្លួន បែបនេះហើយទើបជីវិតគូររបស់គេត្រូវដើរមកដល់ផ្លូវនេះ​។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Hikayelerin yaşadığı yer. Şimdi keşfedin