ផ្ដើមរឿង

Start from the beginning
                                    

         "ខ្ញុំត្រូវការលែងលះ ខ្ញុំមិនចេះទ្រាំនៅជាមួយមនុស្សយល់តែចិត្តខ្លួនឯងគ្មានហេតុផលដួចជាលោកនោះទេ" សម្លេងញ៉ែតៗរបស់រាងតូចថេយ៉ុង គីមដែលត្រូវជាភរិយាស្រែកឡើងខ្ទរភូមិគ្រឹះដាក់នាក់ជាប្ដី បន្ទាប់ពីឈ្លោះគ្នាតាំងពីល្ងាច ដោយសារតែរឿងរាងតូចចេញទៅដើរលេងជាមួយមិត្តភក្ដិតាំងពីព្រឹកដល់ល្ងាចទើបត្រឡប់មកវិញ ទើបរាង ក្រាស់សួរដេញដោលរហូតកើតជារឿងបែបនេះ។

         "លែងក៏លែង ខ្ញុំក៏មិនចេះរស់នៅជាមួយមនុស្សចរិកដូចជាឯងដែរ" មិនឲ្យចាញ់រាងតូច រាងក្រាស់ជុងហ្គុក ចនដែលត្រូវជាស្វាមីក៏ស្រែកដាក់គេវិញមួយទំហឹង។ គេក៏អស់ទ្រាំដូចគ្នាក្នុងការស់នៅជាមួយរាងតូច ដែលមួយថ្ងៃមួយថ្ងៃគិតតែ ពីដែរលេងមិនដែលគេយកចិត្តទុកដាក់ប្រតិបត្តិបម្រើប្ដីធ្វើការងារផ្ទះដូចប្រពន្ធគេទៀតឡើយដែរ។ ក្រៅពីរករឿង ដើរលេង អ្វីផ្សេងទៀតក៏គេមិនធ្វើដែរ។ តើគេនៅទ្រាំជាមួយបែបណាទៀត?

         កុំថាឡើយតែរាងតូចដែល បែបនេះ​រាងក្រាស់ក៏ដូចគ្នាដែរ មួយថ្ងៃមួយថ្ងៃគិតតែពីធ្វើការគ្មានពេលឲ្យប្រពន្ធ ថ្ងៃខ្លះក៏ដើរលេងចូល ក្លឹបជាមួយ មិត្តភក្ដិរហូតដល់យប់ជ្រៅមិនខ្វល់ពីចិត្តប្រពន្ធដែលនៅចាំគេនៅផ្ទះបន្តិចណាសោះ។ ភាពកក់ក្ដៅក៏លែងមាន ឲ្យប្រពន្ធតើអ្នកណាទៅទ្រាំជាមួយគេបានទៀត។

        "ល្អ ស្អែកជួបនៅតុលាការ" ថាតែប៉ុណ្នឹងរាងតូចក៏បែរខ្លួនរត់ឡើងទៅខាងលើបាត់។ គេមានអារម្មណ៍ថាអួល ដើមកពេលដែលនិយាយពាក្យមួយម៉ាត់ចុងក្រោយមុននេះ។ គេមានអារម្មណ៍ថាដូចជាត្រូវបាត់បង់អ្វីមួយនៅ ពេលខាងមុខនេះអញ្ចឹង។ បេះដូងគេក៏ចាប់ផ្ដើមឈឺស្កៀបពិបាកពណ៌នាខ្លាំងណាស់។ ថេរត់មកដល់បន្ទប់បិទ ទ្វារចាក់សោរយ៉ាងជិត រួចក៏ឡើងមកលើគ្រែទាញភួយគ្របចិត្តក្បាលសម្ងំយំតែម្នាក់ឯង។ រីឯរាងក្រាស់ឯនេះ វិញក៏មិនខុសពីរាងតូចប៉ុន្មានដែរ។ គេតាមសម្លឹងមើលរាងតូចរត់ឡើងទៅលើទាំងអារម្មណ៍សោកសៅ។ គេ ទម្លាក់ខ្លួនចុះអង្គុយនៅលើសាឡុង។ ដៃលើកមកជ្រោងងសក់របស់ខ្លួនទៅក្រោយទាំងអារម្មណ៍ស្មុគស្មាញជា​ ខ្លាំង។ តើគេពិតជាត្រូវលែងលះគ្នាពិតមែនទេ? ? តើចំណងអាពាហ៍ពិពាហ៍បីឆ្នាំរបស់គេនិងត្រូវកាត់ផ្ដាច់ហើយមែនទេ?

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now