គូរសត្រូវថ្មី🤬😕

292 29 0
                                    

នៅក្នុងបន្ទប់នៃវិមានមួយដែលគេទើបតែលឺសម្លេងកាំភ្លើងអំបាញ់មិញនេះ វាពោរពេញទៅដោយសម្ពាធ ឈាមស្រក់លើការ៉ូ កាំភ្លើងដែលកាន់ជាប់បែរជាធ្លាក់ចុះ ស្នាមញញឹមលេចចេញឡើងក្រកួតប្រជែងជាមួយទឹកភ្នែក Xaio Zhan ជាអ្នកភ្ជង់កាំភ្លើងYibo តែបែរជាប្ដូរមកបាញ់ដៃខ្លួនឯងវិញ ហេតុអីទៅ!?

"Xaio Zhan ឯង...." Yibo ដែលត្រៀមខ្លួនសម្រាប់សេចក្តីស្លាប់បែរជាស្រឡាំងកាំង

"Yibo!ហេតុអីខ្ញុំគ្មានអារម្មណ៍ស្អប់លោកចឹង!? ហេតុអីខ្ញុំមិនអាចសម្លាប់លោកបាន!? ហេតុអី!? ខ្ញុំអាចធ្វើឲ្យខ្លួនឯងឈឺចាប់តែមិនអាចធ្វើឲ្យលោកឈឺចាប់បាន !" Xaio Zhan ញញឹមផងយំផង អារម្មណ៍ពេលនេះវាលែងដឹងថាដៃមានរបួសហើយ លែងមានអារម្មណ៍ឈឺចាប់ហើយ

"ខ្ញុំស្អប់ខ្លួនឯងណាស់ដែលមិនអាចសម្លាប់លោកបាន! ខ្ញុំស្អប់ខ្លួនឯងដែលមិនអាចបំភ្លេចលោក" Xaio Zhan ទម្លាក់ខ្លួនអង្គុយលើសាឡុងយកដៃខ្ទប់ក្បាល ចំណែកYibo នៅស្ងៀមមិននិយាយ

"លោកទៅចុះ! ខ្ញុំដោះលែងលោកហើយ!យើងមិនបាច់ធ្វើជាមនុស្សស្គាល់គ្នាទៀតទេ!"
Xaio Zhan ងក់ក្បាលដាក់មនុស្សក្រោមបង្គាប់ ទើប Caven អូសYibo ចាញទៅ

"ឯងដោះលែងគេបែបនេះ!?" នាយFong ដែលឈរមើលយូរហើយក៏ដើរចូលមក

"យើងមិនចង់ជំពាក់កម្មជាមួយអ្នកណាទេ!" Xaio Zhan សម្រួលអារម្មណ៍មកវិញ

"សុខចិត្តបាញ់ដៃខ្លួនឯងមិនធម្មតាទេ !" Fong

"វាមិនជ្រៅប៉ុន្មានទេ!ខ្ញុំមិនភ្លើធ្វើឲ្យដៃពិការទេ! " Xaio Zhan

"ឯងនៅស្រឡាញ់គេក៏យកគេមក នៅទីនេះទៅ ក្រែងពេលនេះឯងមានជាងគេហ្អេ!?" នាយFong

"យើងចង់បានចិត្តគេមិនមែនខ្លួនគេទេ!" Xaio Zhan និយាយហើយក៏ដើរចេញទៅ

"អេ!!ទៅណាដៃឯងមិនទាន់លាងរបួសទេ" នាយ Fong ស្រែកពីក្រោយ

"ទៅលាងរបួសនឹងហើយ!ឈឺដៃចង់ងាប់ហើយ!" Xaio Zhan ងាកមកឆ្លើយ

"បើដឹងថាឈឺខំបាញ់ខ្លួនឯងធ្វើអី!?" នាយFong រអ៊ូតិចៗ

នៅក្នុងភូមិគ្រឹះនៃត្រកូល Song ជាត្រកូលរបស់ Lyla

មិត្តចាស់Tahanan ng mga kuwento. Tumuklas ngayon