ជួបគ្នាជាថ្មី

890 46 0
                                    

   នៅក្នុងវីឡាស្កឹមស្កៃដែលពោរពេញទៅដោយសម្ពាធរាងក្រាស់អង្គុយគងអន្ទាក់ខ្លាលើសាឡុងសម្លឹងមុខអ្នកដែលជាឪពុក

"Yibo!ឯងកុំមកសម្លឹងមុខយើងទោះជាយ៉ាងណាឯងត្រូវតែទៅទីនោះវិញ!" Mr Wang ព្យាយាមនិយាយបញ្ចុះបញ្ចូលកូនប្រុស

"ហេតុអី!?លោកប៉ាហេតុអីខ្ញុំចាំបាច់គេចខ្លួនដែល!?" Yibo សម្លក់ឪពុក

"Yibo វាជារឿងរវាងប៉ានឹងពូរបស់ឯង យើងមិនចង់យកឯងមកចូលជាមួយទេ ឯងក៏ដឹងដែរថាពូរបស់ឯងមិនទុកឯងទេ ចង់ទៅឬចង់ស្លាប់នៅចំពោះមុខប៉ា!?" Mr Wang ព្យាយាមនិយាយទន់ភ្លន់

"លោកប៉ា!ខ្ញុំមិនខ្លាចទេ!" Yibo

"តែប៉ាខ្លាច!ឯងទៅទីនោះទៅ យ៉ាងណាក៏ឯងធ្លាប់នៅទីនោះស្រាប់ហើយ!" Mr Wang មកអង្អែលខ្នងកូនថ្នមៗ

"ខ្ញុំមិនចង់ទៅទីនោះម្ដងទៀតទេ!!" Yibo

"Yibo!! ហេតុអីឯងមិនស្ដាប់ប៉ាឯងខ្លះ!?ឯងចង់ឲ្យគាត់ឈឺក្បាលព្រោះតែឯងដល់ពេលណា!" Mrs Wang ដើរចូលមកស្ដីឲ្យYibo តែម្ដងព្រោះទំនាក់ទំនង់ម៉ែកូននេះក៏យ៉ាប់ស្រាប់ហើយ

"បានខ្ញុំនឹងទៅ!!" Yibo មិនចង់ប្រកែកជាមួយនឹងម៉ាក់គេទេទោះជាយ៉ាងណាគេគង់តែទៅ

"ត្រូវហើយ!ឯងត្រូវទៅរស់នៅជាមួយលោកពូ Xaio ធ្វើខ្លួនឲ្យមានមារយាទជាមួយគាត់ " Mr Wang ផ្ដែផ្ដាំកូន

"បាទ!ខ្ញុំឥតមាយាទតាំងពីកាល!?" Yibo និយាយហើយឡើងទៅបន្ទប់បាត់

"កូននេះវាមិនកត្តញ្ញូសោះ"Mrs Wang តែងតែនិយាយប្រយោគនេះរាល់ថ្ងៃ

"បានហើយ!អូនទៅខឹងធ្វើអី?ចារឹកបែបនេះមិនមែនចារឹកអូនទេមែនទេ!?" Mr Wang ញ៉ោះប្រពន្ធ

"បងក៏ដូចគ្នា!ដឹងហើយថានិយាយផ្អែមជាមួយវាមិនត្រូវតែនៅតែទន់ភ្លន់ដាក់វាទៀត " Mrs Wang

"អីយ៉ា!!វាព្រមទៅហើយតើ!" Mr Wang លួងលោមប្រពន្ធតាមទម្លាប់ដែលត្រូវលួងរាល់ថ្ងៃ
..............
  ទីក្រុងhuangshan នៃប្រទេសចិនជាខេត្តដែលអំណោយផលពីការដាំតែក្រហម នឹងផ្កាតែ(admin ស្រាវជ្រាវក្នុង Google ទម្រាំតែឃើញ ) ជាស្រុកកំណើតរបស់ Wang Yibo ធ្លាប់នៅកាលពីក្មេង

មិត្តចាស់Where stories live. Discover now