🌟-អ្នកនិពន្ធជាទីស្រលាញ់-🎵season2

633 40 0
                                    

•\ ✈️
កន្លងផុតទៅរយះពេល 5 ខែដែល SUPER FIVE មមារញឹកការងារយ៉ាងខ្លាំងនៅខាងអុឺរ៉ុបផ្ទាល់។ អាចនិយាយបានថាក្រុមតារាចម្រៀងកូរ៉េមួយក្រុម នេះគឺពិតជាមានឥទ្ធិពលខ្លាំងទៅលើបណ្ដារប្រទេស នានា មិនថាប៉ែកអាសុីនិងអុឺរ៉ុប។ យន្តហោះដែរហោះហើររយះពេលមួយថ្ងៃពេញហោះចេញពីសហរដ្ឋអាមេរិកក៏មកបន្ទាបខ្លួនចុះចតពីលើប្រលានទឹកដីកំណើតរបស់ខ្លួនវិញ។

« ថេហ្យុង !! » ជីមីន ដកកាសចេញពីត្រចៀក លើក
ដៃទៅអន្រួនស្មារអ្នកដែលគេងលង់លក់យ៉ាង
យូរមកហើយ អោយភ្ញាក់ព្រោះបានមកដល់ប្រទេសកូរ៉េវិញហើយ។ ( ពួកគេជិះយន្តហោះផ្ទាល់ខ្លួន )
« ហុឹម.. » ថេ លើកដៃពត់ខ្លួនបន្តិចមុននិងដកជើងចេញពីសាឡុងខាងមុខយកមកបញ្ឈរវិញ។
« ពួកយើងមកដល់ប្រទេសកូរ៉េវិញហើយ !! បែកតែ 5 ខែសោះសែននឹកៗៗ » យ៉ូជេ
« តោះទៅ ! អ្នកគាំទ្ររបស់ពួកយើងប្រហែលរង់ចាំយូរហើយ .. » អាដាម មេក្រុមរៀបចំរបស់របរខ្លួនសឹមចុះពីយន្ដហោះនាំផ្លូវសមាជិករបស់ខ្លួន4អ្នកទៀតដើរមកបន្តដោយមាន Staff ជាអ្នករៀបចំឥវ៉ាន់ខ្លួនមួយចំណែក ឯ Managers និងអ្នកការពារជាច្រើនដើរតាមការពារ SUPER FIVE យ៉ាងតឹងរឹងមិនអោយផុតពីភ្នែក ។

« SUPER FIVE !! មកដល់ហើយ !! »
« SUPER FIVE !! SUPER FIVE !! »
« បងប្រុសពួកខ្ញុំនឹកបងប្រុសណាស់ !! »
« ហេតុអ្វីក៏សង្ហាសង្ហាបែបនេះ !! »
« ថតទៅ !! ថតទៅ !! យើងត្រូវតែលក់រូបទាំងនេះអោយបានមុនគេ !! »
« បងប្រុស ថេហ្យុង !! បងសង្ហាខ្លាំងណាស់ !! »
« ថេហ្យុង ហា !! អ្នកកំពុងតែញុំាបេះដូងខ្ញុំហើយ !»
« SUPER FIVE !! ចោរលួចបេះដូង !! »
« បងសម្លាញ់!! ត្រឡប់មកផ្ទះរបស់យើងវិញហើយ!! »

សម្លេងស្រែកហ៊ោរសឹងតែរលំប្រលានយន្ដហោះទៅហើយដែលមានហ្វេនជាច្រើននៅរង់ចាំផ្លូវវីរបុរសទាំង 5 របស់ពួកគេ ។

« អ្នកទាំងអស់គ្នាសុខសប្បាយរឺទេ !? » អាដាម ឈប់មួយកន្លែងស្រែកសួរអ្នកគាំទ្រសំណព្វរបស់ខ្លួន
« ខ្ញុំនឹកអ្នកទាំងអស់គ្នាណាស់ .. » ជីមីន បន្តសំលេងផ្អែមទៅអ្នកគាំទ្រខាងក្រៅរនាំងសងខាងខ្លួនមុន និងវាយភ្នែកទៅអ្នកគ្រប់គ្នាយ៉ាងច្រឡឺម ។

SUPER FIVE អោនញញឹមគោរពរាក់ទាក់ដល់អ្នកគ្រប់គ្នាដែលកំពុងស្រែកហ៊ោមកខ្លួនរួមជាមួយផ្ទាំង Banners ធំៗជាឈ្មោះរបស់ពួកគេ ។

You've reached the end of published parts.

⏰ Last updated: Oct 06, 2020 ⏰

Add this story to your Library to get notified about new parts!

💖អ្នកនិពន្ធជាទីស្រលាញ់ 🎶 [ រឿងខ្លី ] Where stories live. Discover now