🌟-អ្នកនិពន្ធជាទីស្រលាញ់-🎵

940 39 6
                                    

TOP : GGUK // Producer
BTT : TAE // SuperStar

🎵ត្រឡប់មកសម័យកាល 5 ឆ្នាំមុន

« សួស្ដី ! ពួកយើងគឺជាក្រុម SUPER FIVE !! » សមាជិក 5 រូបកំពុងធ្វើការហត់ត្រដោរខ្យល់យ៉ាងខ្លាំងយ៉ាងណាម៉េញ ក៏ត្រូវតែរួសរាយស្វាគមន៏ដល់ហ្វេនរបស់ពួកគេជានិច្ច។ ទោះមិនសូវជាមានហ្វេន ច្រើនតែពួកគេនិងខំប្រឹងប្រែងបន្តទៀត ។ បន្ទាប់ពីធ្វើការសំដែងលើឆាកលើកទី1របស់ពួកគេទាំង 5 អ្នក.. ត្រូវហើយនេះគឺជាថ្ងៃដំបូងដែលពួកគេបានបញ្ចេញ មុខអោយទស្សនជនបានឃើញ និងស្គាល់ក្រុម SUPER FIVE ដូចគ្នា ។

« សួស្ដី ខ្ញុំគឺ ADAM ជាមេក្រុមនៅក្នុង SUPER FIVE រីករាយដែលបានជួបអ្នកទាំងអស់គ្នា ! »

ADAM លើកមេក្រូនិយាយដោយញ័របបូរមាត់ ដោយសារនេះជាលើកទីមួយរបស់គេដែលបានឈរលើឆាកផ្ទាល់បែបនេះ ។

« ខ្ញុំ ALEX »
« ខ្ញុំ YOOJAE »

« ឈ្មោះរបស់ខ្ញុំគឺ PARK JIMIN អរគុណដែលបានគាំទ្រ .. ខ្ញុំនិងខិតខំបន្ថែមទៀត » JIMIN អោនគោរពទស្សនជនពីមុខទោះមិនសូវមានសម្លេងស្រែកហូរច្រើនតែនាយនៅតែពាក់របាំងមុខសើចញញឹមពព្រាយទន់ភ្លន់ទៅពួកគេខាងមុខជានិច្ច។

« ចូលមកសមាជិកវ័យក្មេងជាងគេម្ដងមើល លឺមកថាគេមិនសូវចេះនិយាយស្ដីច្រើន ហើយស្លូតបូត មែនទែនតើដូចអ្វីដែលធ្លាប់លឺមកនោះដែលរឺទេ ? ហាហា » MC កាន់មេក្រូមកអោយរាងតូចដែលឈរអោបដៃជូទញើសថ្ងាស់របស់ខ្លួន ។

« ថេ .. ថេ? » ជីមីន ហៅខ្សាវៗទៅអ្នកដែលភ្លឹក
ណាទៀតភ័យខ្លាចចាប់អ្វីមិនត្រូវនោះទេ ។

« នេះបាទ .. » MC ហ៊ុចមេក្រូអោយ រាងតូចក៏ទទួលយកមកនិយាយ ។

« សួស្ដី .. ខ្ញុំ គីមថេហ្យុង អាយុ 17 ឆ្នាំ .. ខ្ញុំ .. អឺ
ខ្ញុំ .. » ថេហ្យុង ចាប់ផ្ដើមញ័របបូរមាត់គិតអ្វីលេងចេញព្រោះតែភ័យពេក

« សង្ហាណាស់ ! សង្ហាណាស់ ! »
« មិនបាច់ភ័យខ្លាចទេ ប្អូនប្រុស ! »
« មើលគេចុះភ័យឡើងស្លេកមាត់ហើយ តែក៏នៅតែសង្ហា !! »
« គីម ថេហ្យុង ជារបស់ខ្ញុំហើយ !! »
« គីម ថេហ្យុង Fighting!! »

« អរគុណ .. ដែលបានគាំទ្រ ពួកខ្ញុំនិងខិតខំប្រឹងប្រែងបន្តទៀតមិនធ្វើអោយអ្នកទាំងអស់គ្នាខកបំណងឡើយ .. » ថេ និយាយដាក់មេក្រូស្រាលៗលើកដៃជូទទឹកភ្នែកដែលស្រក់ចុះព្រោះក្ដីរំភើបជាពន់ពេកក្រោយស្ដាប់លឺការស្រែកទ្រហ៊ោគាំទ្ររបស់ពួកគេមុននេះ ។

💖អ្នកនិពន្ធជាទីស្រលាញ់ 🎶 [ រឿងខ្លី ] Όπου ζουν οι ιστορίες. Ανακάλυψε τώρα