ភាគ៤(មាននិស្ស័យ)

167 7 1
                                    


វ៉ាណានស៊ី ចេញពីរៀនមកវិញដោយទឹកមុខសប្បាយរីករាយពេញមួយថ្ងៃ។ នាងមិនសូវដឹងទេថាព្រោះអី ឬព្រោះនាងមានមិត្តថ្មីដែលជានាយកសាលា?
គ្រីងៗៗ
សំឡេងទូរស័ព្ទរោទិ៍ឡើងស្របពេលនាងលើកទទួលទាំងស្នាមញញឹម
"សួស្ដី"
"ខ្ញុំចាំនៅមុខសាលា នាងចេញពីរៀនហើយ?"
"ខ្ញុំមកដល់មុខសាលាហើយ...អ៎ នោះ ខ្ញុំឃើញលោកហើយ" នាងក្រមុំនិយាយ ស្របពេលឃើញគេកំពុងនិយាយទូរស័ព្ទទាំងសង្ហារនៅទីនោះ ទើបដើរទៅរកគេ ស្របពេលរាងសង្ហារក៏បែរមកសម្លឹងនាងទាំងស្នាមញញឹមសុភាពបុរស
"តោះ..."
"ខ្ញុំជិះឡានក្រុង"
"ល្អ..."
"លោកជិះឡានក្រុងដែរឬ?"
"មែន"
"អ៎..." ណាន ស្មានមិនដល់ទេ ថាប្រុសម្នាក់នេះបែរជាអាចធ្វើខ្លួនសាមញ្ញៗបានបែបនេះ។ លើឡានក្រុងហាក់ប្រជ្រៀតទៅដោយមនុស្សម្នាជាច្រើន ការឈរប្រជ្រៀតគ្នាក៏មានពេញទាំងឡាន ព្រោះវ៉ាណានស៊ីជាជនជាតិអាស៊ី ទើបកម្ពស់នាងក្រមុំទាបជាងពួកលោកខាងលិច ដែលពេលមនុស្សច្រើនបែបនេះ នាងលើកដៃទៅចាប់បង្កាន់ដៃមិនបានមែន
"ចាប់ដៃខ្ញុំមក" អ្នកកំលោះហុចដៃរបស់ខ្លួនអោយនាងកាន់ ស្របពេលដៃម្ខាងរបស់គេ កាន់បង្កាន់ដៃរបស់ដំបូលឡាន ដោយមិនខ្ពស់សម្រាប់គេឡើយ
"អរគុណ" នាងញញឹមតិចៗ លូកដៃទៅចាប់ដៃរបស់គេ ព្រោះទីនេះគឺជាអឺរ៉ុប ហើយនាងរស់នៅទីនេះយូរហើយទើបមិនដែលគិតនឹងប្រកាន់ត្រឹមរឿងតូចតាចនេះ
ង៉ក់...
ឡានជាន់ហ្វ្រាំងភ្លាមៗ ពេលមកដល់ចំណតឡានក្រុងតាមចិញ្ចើមផ្លូវ ដែជាហេតុធ្វើអោយមនុស្សក្នុងឡានជ្រុលខ្លួនទៅមុខ ស្ទើរតែទប់លំនឹងមិនបាន ស្របពេល ណានក៏រុលខ្លួនទៅមុខ ព្រោះមិនបានទប់ខ្លួន ហើយបុរសណាម្នាក់ដែលឈរនៅខាងក្រោយនាងដួលខ្លួនមកឱបនាង តែត្រឹមតែមួយវិនាទីប៉ុណ្ណោះ រាងកាយរបស់នាងតូចត្រូវដៃរបស់ គ្រីស្តូភើ ទាញស្មាចូលទៅឱបហើយចូលខ្លួនមកឈរក្រោយនាងជំនួសទៅវិញ
មែន! នេះគ្រាន់តែជាទង្វើសុភាពបុរសតែប៉ុណ្ណោះ
តែវាបែរជាធ្វើអោយបេះដូងមនុស្សស្រីធម្មតាៗដូចជានាងទន់ជ្រាយទាំងមិនដឹងខ្លួន
"ពួកយើងមិនចុះនៅចំណតនេះទេឬ?" ភើ ឱនមុខសួរទៅនាងក្រមុំពីក្រោយ ទើបអ្នកដែលឱនមុខញញឹមងាកទៅប្រាប់
"ចំណតមួយទៀត"
"ល្អ..."
ហើយមិនយូរឡានក៏មកឈប់ចំណតទី២ដែលលើកនេះនាងមាន គ្រីស្តូភើហាក់ដូចអង្គរក្ស ដែលការពារនាងពីការប៉ះពាល់ទាំងឡាយ
"អរគុណហើយ"
"ជិះឡានក្រុងជួបបែបនេះញឹកញាប់ទេ?
"ការពីមុនអត់ទេព្រោះខ្ញុំជិះពេលថ្ងៃ លើកនេះប្ដូរមកជិះពេលល្ងាចទើបតែជួបថ្ងៃនេះឯង"
"អ៎..."
"នេះកន្លែងខ្ញុំធ្វើការ" វ៉ាណានស៊ីចង្អុលទៅក្លឹប ២៤ម៉ោង ដែលធ្វើអោយ គ្រីស្តូភើ សើចទាំងហួសចិត្ត
"ក្លឹប?"
"មែន ទីនេះ នៅពេលព្រឹក និងពេលថ្ងៃ ជាហាងអាហារធម្មតាទេ ខ្ញុំជាបុគ្គលិករត់តុ"
"តែនាងមកធ្វើការពេលយប់ គឺក្លឹបណា ណាន"
"វាមិនអីទេ..." នាងញញឹមស្រស់ប្រាប់គេស្របពេលដើរចូលទៅខាងក្នុងដែលមានមនុស្សម្នាក់កំពុងចូលទៅជះលុយដើម្បីបានការសប្បាយរបស់ខ្លួនមកវិញ។
វ៉ាណានស៊ី នាំរាងកាយសង្ហារដើរចូលដល់ខាងក្នុងក្លឹប មុននឹងហួសទៅបន្ទប់អ្នកចាត់ការម្នាក់
"បងមានបុគ្គលិកថ្មីចុះឈ្មោះ"
"អ្នកណាឬ?" មុខស្រស់ស្អាតទោះវ័យចាស់ហើយក៏ដោយងាកទៅសម្លឹងក្មេងរត់តុទាំងស្នាមញញឹមស្របពេលសម្លឹងហួសទៅប្រុសសង្ហារ
"គាត់បងប្រុសខ្ញុំ"
"ខ្ញុំសង្សារនាង"
"??" ណានងាកទៅមើលគេទាំងភ្ញាក់ផ្អើល ស្របពេលស្នាមញញឹមសង្ហារផុសឡើងម្តងទៀត
"ព្រោះនាងខ្លាចប៉ះពាល់ការងារទើបប្រាប់ថាខ្ញុំជាបងប្រុស សង្ឃឹមមិនប្រកាន់"
"ហាហា...ស្រីស្អាតប្រុសសង្ហារមែនណា នេះកុំប្រាប់ណាថានឹងមករត់តុទាំង២នាក់?" ស្នាមញញឹមកក់ក្ដៅមនុស្សវ័យចំណាស់ហៅអោយភើសើច
"ខ្ញុំអាចក្រឡុកស្រាបាន"
"ក្រឡុកបាន?"
"សាកល្បងអោយលោកស្រីក៏បាន" គ្រីស្តូភើ តបដោយសំឡេងសុភាព ទើបលោកស្រីទាញយកដបស្រា នឹងកែវ៣ ចេញមកដាក់លើតុ
"យកថ្លៃបំផុត" តម្លៃដែលឮ ក៏អាចបង្ហាញថាគាត់ត្រូវការ ការក្រឡុកស្រាដ៏ល្អបំផុត ទើបភើប្រើដៃម្ខាងក្រឡាច់កែវអោយហោះ ស្របពេលភាពរហ័សទាញយកដបស្រាមកកាន់ នឹងទទួលយកកែវមកបង្វិលលើដៃ គេបើកគម្របស្រាដោយភាពជំនាញ ពេលប៉ះដឹងដល់ភាពក្ដៅរបស់កែវ គេក៏ប្រើស្រាចាក់ចូលបន្តិចមុននឹងបង្វិលបន្ត បង្ខំអោយពពុះស្រាមិនអាចចេញពីទឹក ធ្វើឲ្យកែវស្រាក្លាយជាភាពស្ងប់ស្ងាត់តែបង្កប់ដោយជាតិខ្លាំង
"អស្ចារ្យ" លោកស្រីមើលទាំងស្នាមញញឹមពេញចិត្ត ស្របពេល ណាន ដែលសម្លឹងគេស្ទើរតែវិលមុខ
"នាងណាន ចេះរកសង្សារពូកែបែបនេះ មិនណែនាំតាំងពីដំបូងសោះ"
"អ៎...ហិហិ" ណានស៊ីញញឹមទាំងខ្លាចៗ ព្រោះនាងនឹងគេមិនមែនសង្សារគ្នាទេ។
ស្របពេលចេញពីបន្ទប់រួចរាល់ ដោយអ្នកកំលោះទទួលបានឈុតអ្នកក្រឡុកស្រាដ៏សង្ហារមួយ ស្របពេលដើរចេញទៅកន្លែងដែលត្រូវចាប់ផ្តើមធ្វើ នាងក៏ងាកទៅរកគេសួរសំនួរដែលខ្លួនឆ្ងល់
"ហេតុអីប្រាប់គេថាពួកយើងសង្សារគ្នា?"
"ធ្វើការពេលយប់ ប្រាប់គេថានៅលីវមិនល្អទេ"
"អ៎..." ហើយអ្នកកំលោះក៏ដើរហួសនាងចូលទៅកន្លែងក្រឡុងស្រា ហាក់ដូចជាគេធ្លាប់ធ្វើការបែបនេះ
"អូន?" សំឡេងហៅពីភ្ញៀវដាស់អោយ ណានស៊ី ឈប់សម្លឹងគេដើរចូលទៅរកទទួលយកការកម្មង់ដោយស្នាមញញឹម ស្របពេលកែវភ្នែកសង្ហារតាមសម្លឹងនាងដោយការចូលចិត្តដូចគ្នា។
ម៉ោង២យប់...
វេនរបស់ វ៉ាណានស៊ី និងគ្រីស្តូភើ បញ្ចប់ត្រឹមម៉ោងនេះ ទើបពួកគេដើរចេញពីក្លឹបទាំងស្នាមញញឹម ហាក់ដូចជាការងារថ្ងៃដំបូងគ្មានអ្វីទាស់ចិត្តសូម្បីតែបន្តិច
"នាងនៅជាមួយអ្នកណា?" សំនួររបស់គេ ធ្វើអោយណានងាកទៅមើលមុខសង្ហារបន្តិចមុននឹងនិយាយ
"នៅម្នាក់ឯង"
"??"
"គឺ...ម៉ាក់ប៉ាខ្ញុំស្លាប់អស់ហើយ... ទើបលោកយាយយកខ្ញុំមករស់នៅតិចសាសនេះជាមួយគាត់ តាំងពីខ្ញុំអាយុ៣ឆ្នាំ...ហើយ លោកយាយក៏ឈឺស្លាប់កាលពីពេលថ្មីៗនេះឯង"
"ចូលរួមសោកស្តាយផង ចុះក្រៅពីពួកគាត់ នាងគ្មានសាច់ញាត្តិឯណាទេឬ?"
"ខ្ញុំដូចជាកូនកំព្រាអញ្ចឹង...លោកថាទៅបងប្អូនឯណាគេចង់មករាប់ញាតិជាមួយកូនកំព្រាទៅ? លំបាកពួកគេទៅវិញទេ"
"..." ភើ ស្ដាប់នាងដែលរៀបរាប់រឿងជូជត់ទាំងស្នាមញញឹម ហាក់ដូចជានាងជាមនុស្សរឹងមាំ
"ចុះលោក?"
"ខ្ញុំសំណាងជាងនាង មានម៉ាក់មានប៉ា មានគ្រួសារ..."
"លោកសំណាងជាងខ្ញុំរាប់លានដងឯណោះ"
"ថាបែបនេះក៏បាន..." ភើ ឱនមុខចុះទើបធ្វើអោយ ណាន ឱនមុខទៅមើលមុខដែលឱននោះ
"មើលទៅលោកមិនពេញចិត្តជីវិតលោកសោះ"
"ខ្ញុំអាយុ២៥ឆ្នាំហើយ តែខ្ញុំគ្មានសេរីភាពទេ ជាទាយាទតែម្នាក់ដែលត្រូវស្នងត្រកូល ជុំវិញខ្លួនខ្ញុំមានតែក្រឹតក្រម និងភាពតឹងរឹង ច្បាប់រស់នៅ និងការងារ ពេលខ្លះខ្ញុំចង់អោយជិវិតរបស់ខ្ញុំជាកូនកំព្រា ប្រហែលមានជីវិតជារបស់ខ្លួនឯងជាងនេះ" សម្ដីរបស់គេធ្វើអោយជំហ៊ានរបស់ ណាន ឈប់។ នាងក្រមុំសម្លឹងមើលគេស្របពេលនិយាយឡើង
"អញ្ចឹងការងារក្នុងក្លឹប ក៏គ្រួសារបញ្ជាលោកមកដែរមែនទេ?"
"មែន! ព្រោះគាត់ចង់អោយខ្ញុំស្គាល់ទីនេះអោយច្បាស់ មុនពេលយកខ្ញុំទៅដាក់កន្លែងមួយទៀត"
"អ៎..."
"អញ្ចឹងបន្តិចទៀតលោកក៏ទៅវិញ" នាងនិយាយដោយសំឡេងហាក់លេងសើច តែវាបែរជាបង្ហាញថា នាងមិនចង់អោយគេទៅ
"មិនចង់ឲ្យខ្ញុំទៅ"
"ខ្ញុំធ្លាប់ស្រមៃថា មានមិត្តភក្តិរៀនថ្ងៃ ធ្វើការយប់ ទៅណាមកណា២នាក់...ថ្ងៃនេះខ្ញុំជួបលោក ប្រាប់តាមត្រង់ថាខ្ញុំសប្បាយចិត្តណាស់ តែមិនយូរលោកក៏ទៅ"
"សុំទោស... បើខ្ញុំធ្វើអោយអារម្មណ៍របស់នាងមិនល្អ"
"សុំទោសអីទៅ... ខ្ញុំឃើញកូនអ្នកមានក្រអឺតក្រទម លើកលែងតែលោក"
"ខ្ញុំយ៉ាងម៉េច?"
"សុភាពបុរស"
"ខ្ញុំក៏ធ្លាប់តែឃើញមនុស្សស្រីដែលញញឹមញញែម ឲ្យភ្នែកមកខ្ញុំ លើកលែងតែនាង"
"??"
"ហិ...ខ្ញុំមើលឃើញបែបនេះ" ភើ ញញឹមស្រស់ដែលធ្វើអោយនាងសើចតាម ហើយពួកគេក៏ដើរតាមផ្លូវបែបនេះ ព្រោះតែយប់ជ្រៅទៅហើយគឺលែងមានឡានក្រុងហើយ
"នៅក្បែរផ្ទះនាង មានផ្ទះជួលទេ?"
"មាន"
"ខ្ញុំចង់ជួលម្តុំនោះដែរ និងបានដើរទៅដើរមកបែបនេះជាមួយគ្នា"
"អេ៎? លោកអាចទៅគេងក្នុងបន្ទប់គេងដែលធំជាងបន្ទប់ជួលខ្ញុំ"
"គឺទោះមានពេលមិនច្រើនស្គាល់គ្នា តែសង្ឃឹមថាពេលវេលាបន្តិចបន្តួចនេះ ខ្ញុំអាចអោយមិត្តភាពដែលនាងស្រមៃតាំងពីតូចនោះបានល្អទេ?"
"លោកជាប្រុស គ្រីស្តូភើ"
"ខ្ញុំមិនដែលប្រកាន់ អេ៎? ឬមួយនាងប្រកាន់ទំនៀមទំលាប់អាស៊ី?"
"ខ្ញុំរស់នៅជាមួយយាយតាំងពីក្មេង គាត់ថាចង់ឃើញខ្ញុំនាំសង្សារទៅផ្ទះណាស់ តែគួរអោយស្ដាយខ្ញុំមិនចូលចិត្តរឿងអស់នេះ"
"បញ្ជាក់ថាពេលនេះនាងគ្មានសង្សារទេ?"
"គ្មានទេ...គឺ...ដូចប្រាប់ខ្ញុំរវល់ណាស់ គ្មានពេលសម្រាប់គេទេ"
"អ៎..."
ស្ងាត់...ពួកគេដើរតាមផ្លូវដោយភាពស្ងប់ស្ងាត់ តែបែរជាគ្មានភាពតានតឹងក្រៅពីស្នាមញញឹម
"អរគុណ/អរគុណ" សុខៗពួកគេក៏និយាយពាក្យអរគុណតំណាលគ្នាដែលធ្វើអោយពួកគេត្រូវឈប់ម្តងទៀតហើយមើលមុខគ្នាក្នុងន័យតែមួយថា
(អរគុណខ្ញុំធ្វើអី?)
"អឹ...គឺ...អរគុណដែលរកការងារឲ្យខ្ញុំ...ហើយក៏អរគុណដែលរាប់អានខ្ញុំមិនមែនដូចស្រីៗដ៏ទៃទៀត"
"ហិហិ..."
"ចុះនាងអរគុណខ្ញុំធ្វើអី?"
"គឺ...អរគុណដែលមករាប់អានខ្ញុំនេះអី លោកថានឹងធ្វើជាមិត្តភាពដែលខ្ញុំចង់បាននោះ ខ្ញុំក៏អរគុណ"
"ហាសហា..." ពួកគេនាំគ្នាសើចសប្បាយ វ៉ាណានស៊ី ជាស្រីដែលនិយាត្រង់ទៅត្រង់មក ដែលប្រភេទមនុស្សមិនប្រកាន់ច្រើន ទើបចូលចិត្តនាង ហើយចរិកពួកគេហាក់ដូចជាដែកស្រូប ដែលចុះសម្រុងគ្នាបានល្អ។

៣ខែកន្លងផុតទៅ
រាប់ចាប់ពីថ្ងៃនោះ គ្រីស្តូភើ មកជួលផ្ទះក្បែរនាងដូចអ្វីដែលគេនិយាយ ពួកគេទាំង២ ហាក់ដូចជាមិត្តភក្តិដែលស្និទស្នាលមួយ ថ្ងៃចុងសប្តាហ៍ ពួកគេក៏ចូលលុយគ្នាទិញម្ហូបមកធ្វើនៅផ្ទះរបស់នាង ប្រាកដណាស់រយៈពេល៣ខែមកនេះពួកគេគឺមានតែស្នាមញញឹម និងភាពសប្បាយរីករាយ រាល់ថ្ងៃចំពោះពួកគេហាក់ដូចជាមិត្តភក្តិ តែពេលខ្លះបែរជាមើលទៅដូចជាគូស្នេហ៍ដ៏ផ្អែមល្ហែម។
តែអ្នកណាទៅដឹង ថ្ងៃមួយក៏បានមកដល់...
សាលារៀនរបស់នាងត្រូវបានបិទដោយផ្ទាំងរូបថត របស់គ្រីស្តូភើ ដែលកាន់ម្ហូបដើរចូលបន្ទប់គេងរបស់នាង រូបភាពដែលពួកគេដើរចេញពីក្លឹបជាមួយគ្នាទាំងកណ្ដាលយប់ សិស្សជាច្រើនហាក់ថ្កោលទោស ទៅលើស្នេហារវាងគ្រូនិងសិស្ស ដែលនាយកបានហាមឃាត់រួចហើយ ដោយក្នុងនាមថា គ្រីស្តូភើជាគ្រូនាយក ទោះបណ្ដោះអាសន្ន តែគេកំពុងធ្វើខុសច្បាប់របស់សាលា ដែលវាបង្ខំឲ្យលោកប៉ារបស់ គ្រីស្តូភើ ហោះហើរមកកាន់តិចសាសលឿនជាងពេលកំណត់...
ហើយប្រាកដណាស់ ថាព័ត៌មានទើបតែបាន២ថ្ងៃប៉ុណ្ណោះ ណានស៊ី និង គ្រីស្តូភើ ត្រូវហៅមកជួបគ្នាជាមួយ ប្រមុខស្ទេផន។ ក្នុងបន្ទប់នាយកធំ មានសភាពស្ងប់ស្ងាត់ ព្រោះរាងកាយរបស់ស្រីប្រុស២នាក់ ឈរឱនមុខចុះ តែមិនបញ្ជាក់ថាពួកគេដឹងកំហុសឡើយ
"ឯងដឹងថាខ្លួនឯងកំពុងធ្វើអីទេ ភើ?" អ្នកជាប៉ាសួរទៅកូនប្រុស បន្ទាប់ពីមើលមុខស្រីតូចដែលឈរក្បែរកូនរួច
"ពួកយើងគឺជាមិត្ត សង្គមបរទេស មិនប្រកាន់រឿងបែបនេះ"
"តែក្នុងសាលានេះ មានច្បាប់"
"ហេតុអីប៉ាបង្កើតច្បាប់នេះឡើង? ស្របពេលសាលានេះក្នុងប្រទេសអឺរ៉ុប"
"គឺព្រោះសាលានេះមានជនជាតិអាស៊ីជាង៣០ភាគរយ ដែលតម្រូវអោយសាលាមានច្បាប់ខុសពីសាលាដ៏ទៃ ទើបកេរ្តិ៍ឈ្មោះរបស់សាលាអាចចូលរួមប្រកួតជាសាលាអន្តរជាតិ គោលដៅរបស់សាលា បានប្រាប់តាំងពីថ្ងៃបើកបវេស្សនកាលម្ល៉េះ"
"ខ្ញុំនៅតែអះអាងដូចដើម ខ្ញុំ និងណានគឺជាមិត្ត... ប៉ាឲ្យខ្ញុំស្គាល់ទីនេះឲ្យច្បាស់ តាមរយះការប្រើប្រាស់ជីវិតសាមញ្ញ ខ្ញុំគ្រាន់តែធ្វើការក្នុងក្លឹប និងជួលផ្ទះនៅ មើលមិនឃើញខុសនោះទេ"
"ខុសត្រង់ឯងជាទាយាទតែមួយរបស់ត្រកូលនេះ តែទៅនៅជាមួយស្រីឋានៈបែបនេះ...ឯងដឹងថាខ្លួនជាអ្នកណាទេភើ?"
ក្រឹប...
ចុង...សម្តីរបស់ប្រមុខ ហាក់ចាក់បេះដូងរបស់វ៉ាណានស៊ីដែលឈរក្បែរនេះអោយចុក
(ស្រីឋានៈបែបនេះហ្អេស?)
"អត់ទោសលោកនាយក... សាលានេះមានច្បាប់មិនឲ្យមនុស្សឋានៈខុសគ្នា រាប់អានគ្នាមែនទេ?" វ៉ាណានស៊ីអត់មិនបាននឹងសួរសំនួររបស់ខ្លួន ដែលសំនួរវាត្រង់រហូត គ្រីស្តូភើ ដឹងថាប៉ារបស់គេកំពុងខឹង...
ស្រលាញ់អ្នកអានពេញបេះដូង❤️😘
ឈៀរី៚

You've reached the end of published parts.

⏰ Last updated: Sep 12, 2020 ⏰

Add this story to your Library to get notified about new parts!

បំណុលឈាមWhere stories live. Discover now