ភាគទី២(នាងជាអ្វីអោយប្រាកដ?)

225 8 0
                                    


គិតបានត្រឹមនេះនាងក៏ងាកទៅរក គ្រីស្តូភើ
"មាន..."
"និយាយ..."
"អឹ...ហា...ដូចជា...ហាម៉ាឌូកាផាយ៉ារ៉ា..."
ស្ងាត់....
គ្រប់យ៉ាងស្ងប់ស្ងាត់
(ឬគេអាចស្ដាប់ភាសានេះយល់?)
"ស្អីគេ ហាកាឌូស្អី?"
"នែ៎...លោកនិយាយខុសហើយ គឺ ហាម៉ាឌូកាផាយ៉ារ៉ា"
"ភាសាស្អីក៏ចម្លែកម្ល៉េះ នាងប្រហែលជាពួកអេលានមកភពនេះពិតមែន"
"ខ្ញុំប្រាប់ហើយ ថាខ្ញុំមិនមែនពួកភពនេះ លោកត្រូវជឿខ្ញុំ អញ្ចឹងលោកព្រមជួយខ្ញុំហើយណា?"
"..." ភើ ស្ងាត់បន្តិច មុននឹងងក់ក្បាល
"ល្អខ្ញុំជួយនាង...សង្ឃឹមថានាងនឹងបានត្រលប់ទៅភពរបស់នាងវិញ​ ហើយកុំត្រលប់មកជាន់ទីនេះទៀតឲ្យសោះ"
"រកភាសាគួរសមជាងនេះនិយាយដាក់ខ្ញុំមិនបានទេឬ?"
"ចំមែនហើយ ខ្ញុំកំពុងនិយាយជាមួយខ្យល់អាកាសមែនទេ?" គ្រីស្តូភើ​ រអ៊ូ ស្របពេលក្រោកឡើងពេញកម្ពស់​ ដើរទៅរកបន្ទប់ទឹក តែគេក៏ឈប់ស្ងៀម
"នាងទម្លុះជញ្ជាំងបានទេ?"
"បានតើ"
"ហាមចូលបន្ទប់ទឹក"
"អ្ហឺយយយ គគ្រិចណាស់​ ខ្ញុំមិនដែលទៅមើលរបស់ស្មោគគ្រោកបែបនេះទេ"
"នាងនេះចំមែនហើយ ហ៊ានថារបស់ខ្ញុំស្មោគគ្រោក"
"គឺ...បញ្ជាក់ថា​ ខ្ញុំនឹងមិនទៅមើលលោកទេ"
"ឆឺស..." គ្រីស្តូភើ បូញមាត់ហាក់កំពុងហួសចិត្ត ស្របពេលចូលក្នុងបន្ទប់ទឹក ទាញទ្វារបិទ។   នាងក្រមុំក៏ក្រោកទៅតាម តែឈរនៅមុខបន្ទប់ទឹកដោយមិនគិតថាចូលទៅសូម្បីតែបន្តិច
"មានរឿងចង់សួរ"
"និយាយ?"
"គឺ ...គេថាលោកមានចរិកចម្លែក ចរិកអីឬ?"
"..."
"សួស្ដី? មានឮខ្ញុំនិយាយទេ"
"..."
កាន់តែស្ងាត់ ភើ ស្ដាប់សម្តីរបស់នាង សម្ដីមួយឃ្លាដែលគេខានឮយូរណាស់ទៅហើយ សម្ដីដែលតែងតែនិយាយថា( សួស្ដីមានឮខ្ញុំនិយាយទេ?) នេះជាសំនួរដេលគេឧស្សាហ៍ឮ តែ...
"សួស្ដី?"
"ដែលខ្ញុំនិយាយជាមួយនាងហ្នឹងហើយ​ ដែលជាចរិកចម្លែក" សម្ដីរបស់គេធ្វើអោយនាងនៅស្ងៀមបន្តិច មុននឹងតប
"លោកមានន័យថាលោកអាចនិយាយជាមួយខ្មោចបាន? មែន! ហើយខ្ញុំចាំថាមុននេះលោកប្រាប់ខ្ញុំពីព្រលឹងចងអាឃាត អញ្ចឹងក៏មានន័យថាលោកធ្លាប់និយាយជាមួយព្រលឹង?"
"មែន!..."
"តាំងពីតូចមកមែនទេ?"
"អត់ទេ..."
"??"
"តាំងពីគេល្បីរឿងឃាតកម្មមនុស្សស្លាប់"
"១០ឆ្នាំហើយ?"
"មែន!"
"អ៎..."
ស្ងាត់...គ្រប់យ៉ាងហាក់ត្រលប់មកស្ងប់ស្ងាត់ ម៉ារីតាហាក់ដឹងថាអ្នកម្ខាងទៀតកំពុងស្ត្រេសទើបសម្រេចចិត្តនិយាយ
"មានរឿងអីពិបាកចិត្តមែនទេ? លោកអាចប្រាប់ខ្ញុំបាន"
"គ្មានទេ..."
"លោកកំពុងនឹកអ្នកណាមែនទេ?"
"នាងចេះទាយចិត្តមនុស្ស"
"អត់ទេ តែខ្ញុំឃើញមនុស្សដែលកំពុងនឹកអ្នកណាម្នាក់ គឺមានចរិកដូចលោកពេលនេះ"
"..." ជាម្ដងទៀតដែលគ្មានការតបពីគេ ហើយមិនយូររាងកាយសង្ហារក៏ដើរចេញពីបន្ទប់ទឹកមក ព្រមជាមួយការចុចប៊ូតុងបញ្ជាកូនចៅ រង់ចាំមិនយូរប៉ុន្មាន វីឡេចក៏ដើរចូលមក
"ស្វែងរកបញ្ជីឈ្មោះរឿងក្ដីមនុស្សស្រីដណ្ដើមប្ដីគេ នៅរដ្ឋតិចសាស​ ហើយសម្លាប់ខ្លួនដោយការទម្លាក់ឡានចូលទឹកសមុទ្រ"
"រាប់ចាប់ពីឆ្នាំណាមកចៅហ្វាយ"
"២០១០ចុះ"
"បើ២០១០រឿងក្ដីនេះមានតែមួយទេទាន..."
"??"
"រឿងក្ដីរបស់វ៉ាណានស៊ី"
"..." ត្រឹមឈ្មោះដែលឮ​ ធ្វើអោយភើ សឹងតែដួលទាំងឈរគេសម្លឹងមុខកូនចៅដោយកំហឹង
"មិនអាចមានតែម្នាក់នេះទេ"
"រឿងដណ្ដើមប្ដីគេមានច្រើន តែរឿងសម្លាប់ខ្លួនដោយការបើកឡានចូលសមុទ្រ​ គឺមានតែនាងទេ"
"ប្រាប់ហើយថា​ ត្រូវតែមានអ្នកផ្សេង" ភើ ស្រែកគំហកដោយសំឡេងកាច ទើបកូនចៅបានត្រឹមតែឱនមុខទទួលហើយទៅស៊ើប។
ក្រោយការចាកចេញរបស់វីឡេច ម៉ារីតាសម្លឹងមើលគ្រីស្តូភើ មុននឹងសួរត្រង់នូវសំនួររបស់ខ្លួន
"វ៉ាណានស៊ីជាអ្នកណា? ខ្ញុំប៉ះដឹងដល់អារម្មណ៍ឈឺចាប់របស់លោក"
"ស្រីគ្មានកេរ្តិ៍ខ្មាស់ម្នាក់ប៉ុណ្ណោះ" ភើឆ្លើយខ្លីមុននឹងចូលទៅអង្គុយលើគ្រែ​ ដោយទឹកមុខស្ត្រេស ទើបម៉ារីតាតាមទៅអង្គុយក្បែរ
"នាងដណ្ដើមប្ដីអ្នកដ៏ទៃឬ?"
"នាងដណ្ដើមប៉ារបស់ខ្ញុំ​ ពីម៉ាក់ខ្ញុំ"
"មែនឬ? តែ...លោកលួចស្រលាញ់នាង?" ម៉ារីតានិយាយត្រង់ៗព្រោះឃើញថាអ្វីដែលគេនិយាយគឺបង្ហាញពីអារម្មណ៍របស់គេណាស់
"នែ៎...ខ្ញុំមានអារម្មណ៍ថានាងទាយចិត្តរបស់ខ្ញុំដឹង"
"មិនដឹងទេ តែសម្ដីរបស់លោក ទឹកមុខរបស់លោក ធ្វើអោយខ្ញុំស្គាល់លោកច្បាស់ណាស់"
"រឿងក្ដីរបស់នាងកើតឡើងនៅឆ្នាំណា? ខ្ញុំចង់មានន័យថា ស្រីម្នាក់នោះស្លាប់នៅឆ្នាំណា?"
"ដើមឆ្នាំ២០១០ ខែ១ ថ្ងៃ៣ រឿងក្ដីកើតឡើងនៅពេលយប់"
"..." គ្រីស្តូភើស្ងាត់ មែនដូចកូនចៅរបស់គេនិយាយឆ្នាំ២០១០​ រឿងក្ដីមនុស្សស្លាប់ច្រើន តែរឿងក្ដីដែលនាងនិយាយ​ គឺវាចង្អុលទៅមនុស្សតែម្នាក់ពិតមែន ហើយកាន់តែរឿងក្ដីកើតឡើងនៅតិចសាស​ វាធ្វើអោយគេដឹងថានាងកំពុងស៊ើបរឿងមួយនេះ
"ឈប់ស៊ើបទៅ" គ្រីស្តូភើ ទម្លាក់ខ្លួនគេងលើគ្រែស្របពេលនិយាយទៅកាន់នាងដែលធ្វើអោយ ម៉ារីតានៅស្ងៀម នាងសម្លឹងមើលមុខសង្ហារមុននិយាយ
"លោកស្អប់ វ៉ាណានស៊ីណាស់មែនទេ? ឬលោកខ្លាចថារឿងក្ដីដែលខ្ញុំស៊ើបជារឿងរបស់ វ៉ាណានស៊ី?"
"ឈប់និយាយច្រើនទៅ...ចេញទៅ ចេញពីខ្ញុំ ខ្ញុំឈប់ស៊ើបរឿងទាំងនេះអោយនាងហើយ"
"តែ..."
"ចេញទៅ"
"លោក ខ្ញុំសុំទោស គឺ..."
"ទៅ..." ភើគំហកខ្លាំងៗដែលធ្វើអោយ ម៉ារីតាក្រោកទាំងខ្លាច នាងក្រមុំឈរមើលគេទាំងមិនយល់ សម្លឹងទៅមនុស្សប្រុសដែលមើលមកកន្លែងនាងឈរ តែមើលមិនចំនាង បញ្ជាក់បានថាគេមើលមិនឃើញនាង
"ខ្ញុំមិនពឹងលោកក៏បាន" ម៉ារីតាស្រែកតបទាំងកំហឹង មុននឹងរត់ចេញពីបន្ទប់នេះទាំងក្នុងទ្រូងឡើង១០០អង្សារទៅហើយ។
"ហេតុអីអោយខ្ញុំមកធ្វើការជាមួយមនុស្សប្រទេសនេះ? ប្រុសស្អីអារម្មណ៍មើលតែមនុស្សស្រី គួរអោយស្អប់មែន" នាងរអ៊ូខ្លាំងៗសម្លឹងមើលទៅផ្លូវដែលមានឡានជិះកាត់នាពេលយប់ ហើយក៏សម្រេចចិត្តដើរទៅរកទីស្នាក់ការស៊ើបអង្កេតដែលនាងតែងតែទៅទីនោះជាប្រចាំ ការធ្វើដំណើររបស់នាងមិនពិបាក តែវាមិនមែនដូចជាក្នុង TV ដែលគ្រាន់តែបិទភ្នែកក៏អាចទៅដល់កន្លែងនោះបានទេ នាងត្រូវធ្វើដំណើរ គ្រាន់តែការធ្វើដំណើររបស់ព្រលឹងដូចជានាង​ គឺលឿនជាងមនុស្សធម្មតា២ដង។
ម៉ារីតាដើរចូលក្នុងបន្ទប់ដែលនាងតែងតែទម្លាប់អង្គុយទីនេះ ហើយថ្ងៃនេះប្លែកដែលនាងឃើញមនុស្សម្នាក់កំពុងនៅធ្វើការ ទើបដើរទៅដាក់ខ្លួនអង្គុយលើតុកណ្តាលបន្ទប់ដើម្បីមើលថាគេកំពុងស្រាយជ្រាវអ្វី
"អ្ហើយ..." មេក្រុមអង្គភាពលើកដៃជ្រោងសក់ពេលដែលគាត់កំពុងពិនិត្យឯកសារ​ ហើយតម្រុយដែលទទួលបានគឺសូន្យ
ម៉ោង២រំលងអាធ្រាត្រ
ក្រឹប...
ឯកសារបស់មេក្រុមធ្លាក់ ទើបគាត់រហ័សលើកវាឡើងមកដាក់លើតុវិញ តែ...
ក្លិន...
មែន! ក្លិនឈាមដ៏ឆួល ធ្វើអោយគាត់នៅមួយកន្លែង វាហាក់កើតឡើងនៅក្រោយខ្នងរបស់គាត់
ហ្វឹប...
មេក្រុមងាកមុខទៅរកទីធ្លាបន្ទប់ដែលស្ងប់ស្ងាត់ ស្របពេលគាត់ទាញយកកាំភ្លើងរបស់ខ្លួនឡើង
"អ្នកណានៅក្នុងនេះ?"
"..." សំនួររបស់គាត់ធ្វើអោយ ម៉ារីតាមើលជុំវិញខ្លួន ស្របពេលនាងក្រោកឈរ និងដើរយឺតៗទៅរកមេក្រុមដែលកំពុងតែកាន់កាំភ្លើង ទាំងមាំ
"ខ្ញុំសួរថាអ្នកណា ដែលមានក្លិនឆ្អាបឈាមនោះ?"
"អឹ...ឮខ្ញុំនិយាយទេ?" សំនួររបស់នាងមិនទទួលការឆ្លេីយតប បង្ហាញថាគេមិនឮនាងនិយាយទេ ត្រឹមប៉ុននឹង ម៉ារីតា ក៏រហ័សរត់ចេញទៅក្រៅទ្វារទាំងដាក់ក្បាលផ្អែកនឹងជញ្ជាំងដើម្បីស្តាប់មើលខាងក្នុងមានអ្វីកើតឡើង។
គេមិនបានឮសំឡេងនាង តែគេធុំក្លិននាង បញ្ជាក់បានថាគេអាចនឹងឃើញរូបរាងនាងក្នុងពេលឆាប់ៗនេះ ហើយបើគេឃើញនាង គេនឹងស្លាប់.
"ហឹក..." ម៉ារីតាបិទភ្នែកជិត នាងខ្លាចពិតមែន នាងខ្លាចថានាងគឺជាបិសាច ដែលមនុស្សគ្រប់គ្នានិយាយ ថាអោយតែឃើញបិសាច គឺត្រូវស្លាប់។
នាងអាចមិនមែនជា អេលាន មិនមែនជាខ្មោច តែនាងអាចជាបិសាច ដែលនាំភាពវិនាសដល់មនុស្ស
អត់ទេ នាងមិនមែនបិសាចទេ។
"ហឹក..." ម៉ារីតាឱនមុខលើកដៃខ្ទប់ទ្រូងទាំងនាងមិនយល់ថាហេតុអីបេះដូងរបស់នាងស្រាប់តែឈឺដល់ថ្នាក់នេះ
ក្រឹប...
ទ្វារបន្ទប់ក្រុមស៊ើបអង្កេតបើកឡើងស្របពេលបង្ហាញរាងកាយរបស់លោកមេបញ្ជាការដែលគាត់ឈរស្ងៀមសម្លឹងមកកាន់នាង
គេមើលនាងឃើញ?
"..." ស្ងាត់ ម៉ារីតា​ ងាកទៅសម្លឹងមុខដែលមើលមកនាងមិនព្រិច មើលមកនាងទាំងកែវភ្នែកបើកធំៗ ហើយគាត់ក៏ក្រវីក្បាលតិចៗ
"មិនអាចទេ...មិនអាចទេ"
"លោក? លោកមើលខ្ញុំឃើញ?"
"មិនអាចទេ..." មេក្រុមលើកកាំភ្លើងឡើងទាំងញ័រដៃតតាក់ តម្រង់ទៅកាន់នាង ស្របពេលម៉ារីតាព្យាយាមបកស្រាយ
"លោក​ ខ្ញុំ..."

បំណុលឈាមWhere stories live. Discover now