[ ស្អែកលួងក្មេងទៀតហើយ..ដឹងថានាងឆ្នាស់ដែរនៅតែខំញ៉ោះ ]
« អុប.. សុំទោស » យ៉ុងជីដើរបុកបុរសម្នាក់ស្លៀកពាក់ជិតខ្លួនទាំងអស់ មិនថាមុខមាត់បាំងជិត..នាងអោនគំនាបសុំទោសនាយ... តែដៃក្រាស់ចាប់កដៃតូចនាង... យ៉ុងជីជ្រួញចិញ្ចើមងាកមើលគេ
« oppa tae » នាយកម្លោះ ទាញម៉ាស់ចេញញញឹមស្រស់ដាក់នាងតូចយ៉ុងជី ។ ថេយ៉ុងញញឹមបន្ដបើកឡានភ្នែកដៀងទៅម្នាក់ម្ខាងទៀត ថ្ងៃនេះគេបបួលនាងទៅមើលកុនបានជាគ្នា ដោយលេសថាទិញសំបុត្រមកលើសហើយមិត្តគេជាប់រវល់!! ស្រីតូចបែរមើលទេសភាពតាមកញ្ចក់នឹកគិតដល់បុរសម្នាក់នៅវីឡា ( គាត់ពិសារអីហើយនៅណ៎ គាត់មាននៅផ្ទះទេ មានភ័យបារម្ភពីខ្ញុំខ្លះទេ ) សំនួរក្នុងចិត្ត នាងញញឹមខ្សោះបន្លប់ទុកក្នុងចិត្ត ខុសពីនាក់ម្ខាងទៀតគេកំពុងនៅជាមួយមនុស្សដែលគេពេញចិត្ត ។ ថេយ៉ុហលួចមើលស្រីតូចញញឹមរហូតនៅពេលក្បែរនាង បេះដូងគេកក់ក្ដៅ ស្រស់ស្រាយ បេះដូងគេពេលនេះចារឈ្មោះរបស់នាងទុក... ហើយគ្មានថ្ងៃលុបចេញទេ !
[ ដាក់ចិត្តស្រលាញ់...ស្មគ្រ័ចិត្តឈឺ..អោយតែបានក្បែរនាងអ្វីក៏ខ្ញុំមិនខ្វល់.. ] :)
———————
ថ្ងៃនេះរោងកុនមានមនុស្សតិច..ថេយ៉ុងធូរចិត្តអាចមើលដោយមិនបាច់ភ័យខ្លាចនិងព័ត៌អាស្រូវ..!! ពួកគេទាំងពីរនាក់អង្គុយកៅអីមុខគេ !! រឿងចាប់ផ្ដើមចាក់បញ្ចាំង .. សម្លេងរឿងខ្ទរពេញរោងកុន...
« ហ្អាយយ..ខ្មោច!! »ថេយ៉ុងអោបដៃម្ខាងយ៉ុងជី នាយជិតភ្នែកខិតក្បែរនាងតូច គេមិនខ្លាចខ្មោចទេគ្រាន់តែធ្វើស្និលស្នាលបានក្បែរនារីជាទីស្រលាញ់!!
« ខ្មោចទៅបាត់នៅ.. » ថេយ៉ុងធ្វើអាការៈភ័យដូចមែនទែន ដៃអោបស្រីតូចយ៉ុងជី
« oppa ខ្លាចខ្មោច? »
« ហុឹម » ថេយ៉ុងងក់ក្បាលបញ្ជាក់ យ៉ុងជីនៅស្ងៀមអោយគេអោប នាយកម្លោះបានចិត្តដាក់ដៃក្រាស់ស្រាក់ដៃតូចជាប់ផ្ដេកក្បាលលើស្មានាង... ពេលនេះម៉ោងនេះក្ដីសុខហាក់ឋិតជាប់នៅជាមួយអ្នកកម្លោះ នេះជាពេលដែលគេចង់បានគឺបាននៅកក្បែរមនុស្សជាទីស្រលាញ់ ចង់មានពេលបែបនេះរហូត នៅក្បែរនាង មើលមុខនាង មើលស្នាមញញឹមនាង កាន់ដៃនាង ផ្អែកស្មានាង សុំត្រឹមបែបនេះមួយជីវិតគេអស់ចិត្តហើយ..!!
[ ដឹងទេខ្ញុំស្រលាញ់នាងណាស់.. ! ]
មិនទាន់ចប់ត្រឹមមើលកុនទេ ថេយ៉ុងនាំយ៉ុងជីដើរលេងញាំអីបង្កើតរូបភាពល្អៗទុកក្នុងការចងចាំ និងអនុស្សាវរីយ៍សប្បាយៗជាមួយស្នាមញញឹម...!
_________
/ 8pm /
នាងតូចយ៉ុងជីមកដល់បន្ទប់វិញ.. នាងធ្វើដូចសព្វដង ងូតទឹក រៀន និងចាំផ្លូវគេមកផ្ទះវិញ មិនថារងនៅពាក្យសម្ដីអាក្រក់បែបណា នាងរឹងទទឹងសុខចិត្តជូតទឹកភ្នែកស័គ្រ្មឈឺ!!
[ អាចល្អនិងខ្ញុំដូចអ្នកមីងម្នាក់នោះបានទេ!! តែបន្ដិចក៏បាន ..]
[ ស្នេហ៍ជាអ្វី ? ខ្ញុំមិនដឹងទេ ខ្ញុំគ្រាន់តែស្រលាញ់គាត់...ស្រលាញ់គាត់លើសអ្វីទាំងអស់មិនថាខ្លួនឯង ] :)
___
ស្រីល្ងង់ !
YOU ARE READING
« គូកម្ម » ♥️ (completed )
Fanfictionស្នេហានាងនិងគេជាគូដែលព្រះបានចារួចមកហើយថាជា« គូកម្ម » ដែលត្រូវមានម្ខាងលះបង់ដើម្បីមនុស្សជាទីស្រលាញ់របស់ខ្លួន ជេន ជុងហ្គុក X ផាក យ៉ុងជី « 6ឆ្នាំជាងមកនេះអូនមិនស្ដាយឡើយ ដែលស្រលាញ់បង » .................................
ភាគទី៩:មនុស្សជាទីស្រលាញ់
Start from the beginning
