“ ត៎ោះ Mirae ! ” Hoseok បន្លឺ។

      Mirae ដើរស្ងៀមស្ងាត់តាមពីក្រោយអ្នកកម្លោះ Hyemi ក៏បែរខ្នងដើរទៅរកអគារសិក្សាតែម្នាក់ឯង។ គ្រាន់តែផុតពីភ្នែកអ្នកជាសង្សារចេញឈ្មោះភ្លាម Hoseok ក្រសោប-ក-ដៃតូចភ្លាម។ ម្ចាស់ដៃតូចភ្ញាក់បន្តិចដែរ នាងងើបមុខមើលគេក៏ប្រសព្វនឹងកែវភ្នែកបញ្ចេញពន្លឺព្រួយបារម្ភ។ នាងគួរតែរីករាយមែនទេដែលបានទទួលដឹងថាគេនៅព្រួយបារម្ភពីនាងដែរ ?

       “ ហេតុអីក៏កាន់ដៃខ្ញុំ ? ” សម្លេងសួរតិចៗបន្លឺឡើង។

       “ មកតាមបងមក ”

       Hoseok ដឹកដៃនាងដើរចេញមកក្រៅរបងសាលារៀន, គេមិនសូវជាព្រួយបារម្ភថានឹងមាននរណាយករឿងអ្នកកម្លោះកាន់ដៃ Mirae ទៅប្រាប់ Hyemi នោះទេ។ ណាមួយ Mirae មើលទៅដូចមនុស្សមិនសូវស្រួលខ្លួនបែបនេះ Hyemi ប្រាកដជាមិនប្រកាន់ឡើយបើសិនជាមាននរណាប្រាប់។

       “ ចង់នាំខ្ញុំទៅណា ? ”

       “ អូនមិនអីទេមែនទេ ? ” Hoseok ងាកមកសួរ ទឹកមុខអ្នកកម្លោះប្រែប្រួលពីធម្មតាមកជារាងក្រញ៉ូវ គេចង់ខឹងស្រីម្នាក់នេះ ខឹងដែលនាងតូចចិត្ត អន់ចិត្តមិនប្រាប់អ្នកកម្លោះ តើនាងនៅទុកគេជាមិត្តប្រុសដែរទេ ?

        “ មិនបាច់ខ្វល់ទេ ” Mirae បែរខ្នងប្រុងដើរបកក្រោយវិញប៉ុន្តែដៃមាំចាប់ស្មានាងជាប់។

        “ មកនិយាយគ្នាឲ្យស្រួលបួលសិនមកទើបអាចទៅបាន ”

       សម្លេង Hoseok មាំខ្លាំងបញ្ជាក់បានថាគេប្រាកដប្រជា Mirae បែរមុខមករកអ្នកកម្លោះ កែវភ្នែករឹងកំព្រឹសប៉ុន្តែពោរពេញដោយភាពឈឺចាប់សម្លឹងចំកែវភ្នែកព្រួយបារម្ភលាយឡំខឹងសម្បារមិនដាក់។

      “ បងមិនខ្លាចគេចាប់អារម្មណ៍ហើយយកទៅប្រាប់ Hyemi ទេមែនទេ ? ”

       “ មិនខ្លាចទេ ! ! ” Hoseok ពើងមុខតបមុននឹងបន្ត

       “ ពួកយើងនិយាយគ្នាបានឬនៅ ? ”

       ---------

      “ យប់មិញអូនយំទៀតហើយមែនទេ ? ”

      សម្លេងសួរទន់ភ្លន់បន្លឺឡើង។ អ្នកទាំងពីរនៅក្នុងហាងកាហ្វេមួយដែលនៅមិនឆ្ងាយប៉ុន្មានពីសាលារៀន បើគិតទៅប្រហែល 40-50m ប៉ុណ្ណោះ។ ហាងកាហ្វេនេះរៀបចំចែកតុនិមួយៗឲ្យដាច់ពីគ្នាដោយបន្ទះឈើមីកាដាក់បាំងផុតៗក្បាលដើម្បីផ្ដល់ភាពផ្ទាល់ខ្លួនឲ្យភ្ញៀវដែលបានចូលមក។

Blooms Into YouWhere stories live. Discover now