ភាគទី១:និមិត្តរូបរបស់ខ្ញុំ

Start from the beginning
                                        

« មើលទៅនាងស្រលាញ់ឯងខ្លាំងណាស់ » ដៃក្រាស់ប្រគល់កូនសៀវភៅតូចមួយអោយទៅ Jungkook បន្ទាប់ពីអានរួច..!

« ក្មេងស្រីនោះយកមកអោយឯងមែនទេ » suga លើកតែក្ដៅមកក្រេប មុនសម្លឹងមើលទៅ Jungkook អង្គុយទល់មុខខ្លួន!!

« ខ្ញុំបានឃើញវាជ្រះុតាមផ្លូវ » Jungkook និយាយដោយទឹកមុខធម្មតា

« ឯងគ្មានអារម្មណ៍អីទេ? » sugaទម្លាក់កែវចុះ បាញ់សំនួរទៅJungkook ដែលអង្គុយធ្មឹង ហាក់គ្មានអារម្មណ៍រំភើបអីបន្ដិច..

« ខ្ញុំទៅសិនហើយ » បញ្ចប់ប្រយោគដោយការដើរចេញ មិនខ្វល់នូវអ្វីsugaបានសួរ ... ។ sugaក្រវីក្បាលនិងចរិកប្អូនរបស់ខ្លួនហើយក៏អាណិតនាងតូចជាម្ចាស់សៀវភៅណាស់ដែរ!!

__________

« នាងjiអើយ ឆ្កួតស្លាប់មិនខាន » ក្មេងស្រីក្នុងឈុតសិស្សសាលាដើររេរា រកមើលសៀវភៅកំណត់ហេតុខ្លួនដែលបានបាត់ នាងមើលបណ្ដើរ មាត់រអ៊ូបន្ទោសខ្លួនឯងបណ្ដើរ នាងរកមើលកន្លែលដែលខ្លួនដើរឆ្លងកាត់...

« ដឹប.. អីយួយ » ដើរមិនប្រយ័ត្ននាងតូចជ្រុលទៅបុកទ្រូងមាំនរណាម្នាក់ ដួលអុកគូទទៅក្រោយ ។ ដៃក្រាស់ទម្លាក់ចុះបំណងអោយនាងតូចហុចដៃនាងដាក់លើដៃគេ តែនាងរហ័សងើប ដៃបោសដីប្រឡាក់ជាប់សំពត់ ។

« ខ្ញុំសុំទោស » នាងអោនគំនាបសុំទោសគេ ដោយមិនបានមើលមុខគេ

« រករបស់នេះមែនទេ » Jungkook ទាញសៀវភៅដាក់ពីមុខនាង ។ នាងតូចងើបមុខឡើងទាញសៀវភៅពីដៃពីមកពិនិត្យ...

« លោកពូ... ឃើញវា .... bunny jeon អា៎....... »ភ្នែកថ្លាសម្លឹងមើលទៅមនុស្សប្រុសមាឌធំទល់មុខខ្លួន មើលទៅគេសង្ហា ការស្លៀកពាក់ដូចទៅនិង និមិត្តរូបរបស់គេ តែមុខមាត់បិទបាំងដោយពួក និងម៉ាស តែភ្នែកគេ ច្បាស់ណាស់ជាbunny របស់នាង ភ្នែកថ្លាតូច ចាប់បើកធំៗ រកស្រែកតែដៃក្រាស់ប្រថាប់លើមាត់ នាង ដាក់ដៃចង្អុលលើមាត់ខ្លួន ជាសញ្ញាប្រាប់អោយស្ងាត់ នាងក៏ងក់ក្បាលភ្នែកវិញមើលទៅគេមិនឈប់ ។ ដៃក្រាស់ទម្លាក់មកកាន់ដៃតូចមុននិងទាញកាយដែលស្ងៀមទ្រឹងព្រោះតែរំភើប គេរុញកាយតូចចូលឡានខាងក្រោយ និងចូលអង្គុយម្ខាងក្បែរនាង អ្នកបើកឡានចេញដំណើរទៅ....។ ឯនាងតូចឯណេះវិញរំភើបមិនដឹងហោះដល់ឋានណាក៏ មិនដឹង នាងមើលមុខគេរហូត មាត់ញោចស្នាមញញឹម ។ [នេះជាគាត់ពិតមែនហេស៎ ខ្ញុំយល់សុបិន្តទេដឹង ]

« ផាច់ អួយ» ដោយស្មានតែខ្លួនឯងឆ្កួតរហូតដល់យល់សប់ទាំងថ្ងៃ ដៃតូចវៃភ្លៅខ្លួនឯងតិច... Jungkook តាមមើលកាយវិការនាង លួចអស់សំណើចក្នុងចិត្ត ។

« bunny je.. ah មិនមែនទេ លោកពូជា Jungkook មែនទេ » នាងមើលគេ ត្រូវតែប្រាកដចិត្តថាគាត់ជានិមិត្តរូបរបស់នាង ហើយនាងក៏មិនបានយល់សប់ដែរ ។ ដៃក្រាស់ទាញម៉ាស និងមួកចេញ អោយនាងតូចកាន់តែច្បាស់ នាងបើកភ្នែកធំបែបស្លន់ស្លោរ អារម្មណ៌រំភើបបុកកំសួលឡើងមក...

« អ្អាយយយយយយយយ និមិត្តរូបរបស់ខ្ញុំ » នាងតូចស្រែកចង់រង្គើរឡានដោយសាររំភើប ពិបាកនិងពណ៌នា ចុងប្រយោគខ្សោយទៅ កាយតូចសន្លប់បាត់ស្មារតីផ្អែកទៅសាឡុងឡាន អ្នកកម្លោះអង្រួនស្មានាងតិចៗ តែមិនបានផល ក៏បញ្ជាអ្នកបើកឡានចេញទៅ.......

____________________________

« គូកម្ម » ♥️ (completed )Where stories live. Discover now