សាកបន្តិចទៅ!..

1.8K 119 0
                                        

@ Morning🌞

ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ពន្លឺព្រះអាទិត្យរះស៊ុសស៊ាយពេញផែនដី ពន្លឺឆ្លុះចាំងចូលក្នុងបង្អួចប៉ះនឹងរាងកាយតូចដែលគេងមិនទាន់ងើប ព្រោះថាថ្ងៃនេះសាលាមិនរៀននោះទេ....
   ទឺងទឺង សម្លេងទូរស័ព្ទថេយ៍ក៏រោទ៍ឡើង ធ្វើអោយគេត្រូវបើកភ្នែកភ្លាមៗ ទាំងមីងមាំព្រោះតែសម្លេងទូរស័ព្ទដែលគេដាក់ជិតខ្លួន ។ថេយ៍បើកភ្នែកជ្រឹមៗឡើងមុននឹងពត់ពែនខ្លួនបន្តិច រួចក៏លើកមកនិយាយ ទាំងបិទភ្នែក

<អាឡូ!!!!>

<ល្ងាចទៅមើលគេប្រណាំម៉ូតូអត់?>Hobi

<អត់ទេ!...>Taeនិយាយសម្លេងងល់ៗ

<យើងធុញណាស់ ទៅមើលគេប្រណាំងទៅណា!!>និយាយសម្លេងបែបអង្វរក

<អត់ទេ!ថ្ងៃនេះយើងចង់នៅផ្ទះ!>

<ឯងចិត្តបានណាស់ Tae យើងមានតែមិត្តមួយហើយចិត្តបានទៀត .....>ទឺត!...គ្រាន់តែនិយាយចប់ថេយ៍ក៏ចុចផ្តាច់ប្រព័ន្ធទូរស័ព្ទបាត់ទៅ

បន្ទាប់ពីផ្តាច់ទូរស័ព្ទថេយ៍ក៏ដាក់ខ្លួនគេងបន្ត

<ហេតុអីថ្ងៃងងុយខ្លាំងម៉្លេះ?>ថេយ៍ រអ៊ូងូវៗនៅក្នុងភួយ មុននឹងរកទូរស័ព្ទអំបាញ់មិញចុចមើលម៉ោង

<9:30?ហ៊ើយ!...បងមីនទៅធ្វើការបាត់ហើយមែនទេ?>ថេយ៍ភ្ញាក់ព្រើតងើបឡើងអង្គុយឆ្ងក់ នេះគេគេងបានយូរម៉្លេះ?ពូជីនគេក៏មិនឡើងមកដាស់ទៀត...គេអង្គុយញីភ្នែកបន្តិចក៏ងើបឡើងរៀបចូលទៅងូតទឹកតែក៏យកទូរស័ព្ទផ្ញើសារទៅមិត្តសិន ខ្លាចថាខូចចិត្តចងកបាត់

ទីង📩 <ទៅក៏បានដែរតែមកយកផង>

<មុននឹងក្រោយទៅដ៏ដែលសោះ ចឹងបបួលបងK ទៅដែរម៉ងទៅ!...>Hobi

@Skip~
 
     ជីមីនពេលនេះកំពុងតែជួយពិនិត្យឯកសាររបស់លោកប្រធានសង្ហារព្រោះលោកអគ្គនាយកមានការងារជួបដៃគូរប្រជុំនៅក្រៅប្រទេសបាត់ហើយ ការងារទាំងអស់ក៏ប្រគល់អោយលោកប្រធានសង្ហារ គេក៏បានមកជួយការងារលោកប្រធានសង្ហារតាមសម្តីរាងចំណាស់ដែលជាអគ្គនាយក...

💫My everything for you💫 (Slowly)Where stories live. Discover now