Xiao Zhan part
នៅក្បែរអគារពាណិជ្ជកម្មមួយកន្លែង មានមនុស្សអ៊ូអរកុះករ ជជែកគ្នាឮៗ តែស្តាប់មិនបានព្រោះសម្លេងនិយាយច្រើនពេកគ្មានអ្នកណាស្តាប់អ្នកណា អ្វីដែលយើងអាចឮបានតែមិនសូវច្បាស់ " មិនដឹងកូនចៅអ្នកណាទេ? " "គួរឲ្យអាណិតណាស់" "មើលចុះ!...."
សម្លេងទាំងនោះបានឮដល់ត្រចៀកខ្ញុំដែលកំពុងជិះកង់នៅតាមផ្លូវមិនឆ្ងាយប៉ុន្មាន ដោយឃើញមនុស្សអ៊ូអរខ្ញុំក៏បត់កង់ចូលមកមើល ខ្ញុំទុកកង់ឆ្ងាយបន្តិចហើយដើរមករកកន្លែងមនុស្សឈរជុំគ្នា
" តើមានរឿងអី? " មិនមានអ្នកណាឆ្លើយទេ ព្រោះកំពុងតែតក់ស្លុត និងទិន្នភាពនោះ ខ្ញុំក៏សុំផ្លូវគេបន្តិច ដើម្បីបានមើលឃើញ
" សុំអត់ទោស..." មានអ្វីម្យ៉ាង នៅលើដី សភាពមើលមិនយល់ដូចត្រូវគេជញ្រ្ចាំ តាមមើលទៅវាគឺជាសាកសពមនុស្ស ត្រូវគេសម្លាប់ មុខមើលមិនយល់ មិនដឹងថាជាអ្នកណា! ខ្ញុំបានសម្លឹងមើលពីលើដល់ក្រោម គ្រប់សាច់មានសុទ្ធតែស្នាមកាំបិតគ្មានចន្លោះស្បែក ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នៅលើ ក ដៃរបស់គេគឺមានស្នាមសាក់....
"...ខ្ញារដំរីពិស....?? " វាជារូបសាក់ខ្ញារដំរីពិស នៅលើ ក ដៃ ដូចនិងនៅលើ ក ដៃ របស់ពួកអាកុប ដែលមានរឿងជាមួយខ្ញុំថ្ងៃមុន តើស្នាមសាក់រូប ខ្ញារដំរីពិស ជាអ្វី??
បន្តិចក្រោកមកមានសម្លេងឡាន ស៊ឺរ៉ែន ប៉ូលីសមកដល់ ប្រហែលជាមានអ្នកទូរសព្ទប្រាប់ហើយ!!
" សុំថយឲ្យឆ្ងាយបន្តិចទៅ ពួកខ្ញុំសុំពិនិត្យសភាពសពបន្តិចបាទ! " ប៉ូលីសម្នាក់និយាយហើយដៃកំពុងពាក់ស្រោមដៃ ហើយប៉ូលីសផ្សេងទៀតយកខ្សែពណ៌លឿន ចងនៅជុំវិញ ចម្ងាយប្រហែលពីរម៉ែត្រពីសាកសព
" តើអ្នកណាមកឃើញហេតុការណ៍នេះមុនគេ? " ប៉ូលីសមានកាន់ក្រដាសនិងប៊ិក នៅក្នុងដៃ ហើយសួរទៅអ្នកឈរមើលជុំវិញនោះ!
" គឺពួកខ្ញុំ! " មនុស្សមួយក្រុមឆ្លើយ " ពួកខ្ញុំជិតកង់ហាត់ប្រាណនៅម្តុំនេះ ធុំក្លិនឆ្អាបចម្លែកទើបនាំគ្នាចុះរកមើលក៏ឃើញ....! " គេនិយាយត្រឹមនេះក៏យកភ្នែកសម្លឹងមើលសាកសព ទាំងញញើត
YOU ARE READING
អូនជាអ្វីៗគ្រប់យ៉ាងរបស់បង
Actionចំណងជើង : អូនជាអ្វីៗគ្រប់យ៉ាងរបស់បង ប្រភេទរឿង : BL,School, យុវវ័យ , បាញ់ប្រហារ អ្នកនិពន្ធ : សោម រជ្ជនី (ផ្ទែមេឃពណ៌ខ្មៅ) សាច់រឿង : វាជាស្នេហារវាងភេទដូចគ្នារបស់គូស្នេហ៍មួយគូរ វាជាការស្រលាញ់ដែលមិនអាចប្រកែកបាន គ្មានហេតុផល ទោះបីជាមិនទាន់មានការទទួលស្គាល់...
