កែវភ្នែកម៉ាហ្វៀ

1.4K 62 0
                                    

~ Episode  41

    ... 3 Day Later

ក្រោយពីភ្លៀងហើយមេឃក៏ស្រឡះ !!! គ្រួសារដែលបែកបាក់គ្នាពេលនេះក៏វិលមកជួបជុំគ្នាវិញ !!! បង្កើតក្តីស្រលាញ់នឹងសុភមង្គល ថែមទាំងប៉ះប៉ូវនូវកំហុសគ្រប់យ៉ាងដែលធ្លាប់សាងអោយម្តាយកូនទាំងពីរត្រូវលំបាកវេទនា !!!

    ... ភូមិគ្រិះត្រកូល Hanaki

លោកស្រីShinLin ម៉ាក់របស់IngSuក៏ត្រូវមកទទួលដំណែងជាលោកស្រីHanakiវិញ !!!

លោកស្រីHanaki ក្រាបសំពះម្តាយក្មេកទាំងក្តីគោរព !!! គាត់មិនគុំគួនអីនោះទេ !!! អ្នកណាៗក៏ស្រលាញ់កូនចង់អោយកូនបានល្អដែល !!! កាលពីមុនឋានះមុខមាត់តែងលើកមកជាធំជានិច្ច !!! ឋានះគាត់ត្រឹមស្រីរាត្រី ទៅមានអីប្រៀបប្រដូចគេ !!! កម្មគាត់ទេដែលស្រវាខ្ពស់ចុងបញ្ចប់ក៏ត្រូវចាប់បំបែកបែបនេះ !!! តែទីបំផុតបុណ្យក៏ហុចផលអោយវិញ !!!

“ឡើងមកអង្គុយខាងលើមកកូន !!! ”លោកយាយ

“ចាស់ ”Mrs.Hanaki

IngSuនៅអង្គុយយ៉ាងឆ្ងាយ !!! នាងមិនទាន់ធ្វើចិត្តបាននោះទេ ដែលត្រូវមកទទួលលោកHanakiជាឪពុក !!! នាងនៅខឹងគាត់នៅឡើយ !!!

“IngSu កូន ”Mrs.Hanaki

“ចាស៎ម៉ាក់ ”IngSu

“ចូលមកសំពះលោកយាយមកកូន !!! នឹងលោកប៉ាផង ”ម៉ាក់IngSuយក់ច្បាស់ពីចិត្តកូនស្រីណាស់ !!! នាងនៅក្មេង កំហឹងគឺខ្លាំងជាមនុស្សចាស់ !!! ទើបនៅរឹងទទឹងបែបនេះ !!!

ចំណែកគាត់ក៏នៅខឹងស្វាមីបន្តិចបន្ទួចដែល តែគាត់ក៏ព្យាយាមរំងាប់ !!! ពាក្យថាក្តីស្រលាញ់វាតែងឈ្នះចិត្តស្អប់នោះអី !!! ពេលនេះគាត់ចាស់រៀងខ្លួនហើយ !!! ជំងឺក៏មានប្រចាំកាយទៀត មិនដឹងស្លាប់រស់ពេលណា !!! ទើបពេលនេះសេចក្តីសុខរត់មករកហើយត្រូវស្រវាចាប់សិន !!!

     ... បង្កើតក្តីសុខអោយខ្លួនឯង ទើបជីវិតរស់នៅមានន័យ ☺ ...

“ចាស៎”IngSuឆ្លើយទាំងទើសទាល់ក្នុងចិត្ត !!! លោកយាយនាងមិនសូវខឹងប៉ុន្មានទេ !!! ដែលជាពិសេសនោះគឺឪពុក 😪 គាត់ជាមនុស្សប្រុស តែក៏គ្មានចិត្តក្លាហាន បានខ្លួនម្តាយនាងហើយក៏ទៅចោល !!! បើស្រលាញ់ក៏ត្រូវជំនះ !!! តែនេះគាត់បោះបង់ម្តាយនាងចោល ទើបនាងមិនសូវពេញចិត្តឪពុក 🙂

កែវភ្នែកម៉ាហ្វៀ ( រដូវកាលទី 1 ) [ Complete ✔️ ]On viuen les histories. Descobreix ara