សង្សារខ្ញុំជា តារាKpop (part 10)

1.6K 93 2
                                    


Tae:«ហឹម!! !! !  »រាងក្រាស់ភ្ងាក់ឡៀងទាំងភ្នែកនៅមិនទាន់បាត់ងងុយនៅឡើយ។
Huna:«ហឹម!!   សុំអោបសិនមកចាំទៅងូតទឹក»នាងក៏ទាញគេមកអោបតែត្រូវរាងក្រាស់រុញចេញ។
Tae:«បងប្រញាប់ អូនគេងទៅបងទៅក្រៅមួយភ្លែត»រាងក្រាស់ចូលទៅងូតទឹកយ៉ាងប្រញាប់ប្រញាល់រួចក៏ចេញទៅក្រៅក្រលែកមើលនរណាម្នាក់។
JK:«រកអ្នកណាមែនទេ»រាងក្រាស់ដែលទើវនិងនាំ M iទៅប្រលានយន្តហោះក៏សួរទៅ Taeដែលអើតចុះឡើងនៅមុខបន្ទប់ JK។
Tae:«រក Mi   នាងនៅណា?» រាងក្រាស់ឆ្លើយស្ទាក់ស្ទើរព្រោះមិនចង់អោយគេដឹងថាមានជិតលួចបារម្មណ៍ពីនាង។
JK:«អឺ.....គឺនាងនៅវិញហើយ»រាងក្រាស់មិនចង់ប្រាប់ Taeទេ តែហាមមាត់ខ្លួនឯងមិនបាន។
Tae:«ថាមិច?» រាងក្រាស់គំហកខ្លាំងៗលាន់ពេញមួយជាន់។
JK:«សូមទោសណា hyung ! តែនេះជាការសម្រេចចិត្តរបស់នាង ហើយ hyungមាន hunaហើយមិនបាច់ខ្វលពីនាងទែ បងធ្វើអ្វីដែលបងសប្បាយចុះ»
Tae:«ចាំមើល ពេលជួបគ្នាណា មានរឿងជាមួយខ្ញុំហើយ»  រាងក្រាស់ក្តាប់ដៃយ៉ាងណែន មុខប្រែជាក្រហម  ភ្នែកឡើងសរសៃក្រហមតិចៗដូចបិសាច។
JK:«ហើយមួយទៀត នាងប្រាប់អោយខ្ញុំមើលថែបងផង។  Miគេល្អណាស់ តែណាស់តែបងទេ មិនដែលខ្វល់ពីនាង។»
Tae:«មិចក៏ឯងដឹងថាយើងមិនខ្វល់ បើមិនខ្វល់មិនមែនមកសួរឯងទេ»
JK:«តែយប់មិញមកធ្វើអីខ្លះគិតមើលខ្លួនឯងទៅ អាណាទ្រាំបាន ដេកបន្ទប់អោបស្រីពីរ មានតែស្រីដូច hunaទេដែលអាចទ្រាំបានព្រោះនាងចូលចិត្តសុីរបស់គេ» រាងក្រាស់សែនខ្នាញ់ចរិករបស់ huna គេទ្រាំមិនបានឡើយ ។  ឯបងគេក៏ភ្លើទៀត ដឹងហើយឭហើយថា hunaធ្លាប់ធ្ចើអោយឈឺចាប់តែ បងគេនៅតែទទួលយកនាងកាកីម្នាក់នេះហើយបោះបង់ស្រីល្អដូច Miទៅវិញ ។
JK:«គិតៗទៅ មកមិនសមណាល្ងង់ដល់ថ្នាក់នេះទេ»រាងក្រាស់ជាប្អូនដាក់ចំៗទៅបងប្រុសឡៀងស្ពឹកមុខ រកអ្វីនិយាយទៅប្អូនវិញមិនចេញឡើយ។
Tae:«បិទមាត់ឯងទៅ បើមិនចង់ដាច់មាត់»ថាហើយក៏ដើរទៅបន្ទប់វិញទាំងចិត្តក្តៅក្រហាយដែលត្រូវប្អូនថាអោយផង ហើយថែមទាំងមនុស្សម្នាក់ដែលមិនដឹងជាត្រូវអ្វីនិងនាយទៅចោលទៀត។
Huna:« បង! អូនសុំអោបបានឫនៅ»នាងនៅតែនិយាយដដែលៗ ទាំងភ្លេចគិតថារាងក្រាស់មិនចូលចិត្តនិយាយដដែលៗ។
Tae:«បើមិនចង់ចេញពីទីនេះទេ ចូលអ្នកបិទនាត់ទៅ ខ្ញុំកំពុងមួម៉ៅ»រាងក្រាស់និយាយទាំងសម្លេងរៀបស្មើរ។
huna:«សុំតែបន្តិចទេណា»នាងនៅតែក្រាញលននាលអង្វរគេដដែល។
Tae:« Kim Huna»រាងក្រាស់ហៅឈ្មោះនាងពេញទាំងអារម្មណ៍ក្តីក្រហាយ  នាងពិតជាគួរអោយធុញណាស់ និយាយដដែលៗ។
Huna:«អូនគេងហើយចឹង ហឹស»នាងក៏សម្រេចចិត្តដេកបើនៅតែអង្វរគេទៀតផែនការនាងមិនបានសម្រេចទេ។
Tae:«និយាយចះស្តាប់គ្នាចឹងទៅ គ្រាន់ចូលចិត្តបន្តិច»និយាយហើយក៏ដើរទៅមើលបង្អួចដែលបង្ហាយអោយឃើញបន្លឺព្រះអាទិត្យដែលរៀបនិងលិចនៅប្រទេស Australia វាពិតជាស្រស់ស្អាតណាស់ ។  អគារនីមួយៗពោរពេញទៅដោយភ្លើងពណ៌លឿងនៃពន្លីរស្មីព្រះអាទិត្យ។
Tae:«ហឹម! !តើខ្ញុំគួរយកមួយណា?»រាងក្រាស់សួរសំណួរនេះទៅខ្លួនឯងដែលកំពុងច្របូកច្របល់ តើអោយនាយទៅស្រលាញ់អ្នកទៅ ចិត្តមួយប្រាប់អោយយក Miឯមួយទៀតយក huna ។
Tae:«រញេរញៃណាស់ ធុញណាស់»រាងក្រាស់វៃបង្កាន់ដៃផ្ទះហើយដើរចូលមកក្នុងបន្ទប់វិញ។
Huna:«តោះ!ទីញាំុំអី»នាងក៏ទៅទាញដៃ Taeទៅញាំុអី ហើយ Taeក៏យល់ព្រម។
________________________________________________
[យប់....]
   ល្មមទៅដល់កូរ៉វិញគឺវាល្ងាចបាត់ទៅហើយ ព្រោះការធ្វើដំណើរពី Australia មកកូរ៉េគឺរៀងឆ្ងាយដែរ។  នាងតូចចុះពីយន្តហោះយ៉ាងស្រងូតស្រងាត់ ។ពិតមែននាងពិបាក់ចិត្ត សុខៗមកលេចមុខសង្សារចាស់មក ទាំងដែលនាងនិងគេជិតខ្លាចជាមនុស្សស្រលាញ់គ្នាទៅហើយ ។ នាងឈឺគឺមកពីនាងស្រលាញ់គេ នាងឈឺបើសង្សារចាស់គេធ្វើបាបគេម្តងទៀត  ។
Sunne:«ehhh!! ! Miយើងនៅទីនេះ»នាងតូចដែលមើលទៅរៀងក្មេងជាង Damiនោះឈរក្រវីដៃទៅមិត្តដែលខលប្រាប់អោយមកយកនៅព្រលានយន្តហោះ។
Damu:«ឯងស្រែកឡូឡាម៉េស គេមើលពេញនិងហ៎»នាងកេសមិត្តដែលស្រែករញេរញៃពេញនិង ហើយបើអ្នកដំណើរវិញងាក់មើលពួកគេទាំងពីគ្រប់គ្នា។
Sunne:« គ្រាន់តែចឹងសោះមើលដែរ»នាងស្រែកអោយអ្នកដែលងាក់មើលនាងដោយមិនខ្លាចរអាគេបន្តិចសោះឡើយ។  sunneនេះណាមិនចេះខ្លាចអ្នកណាទេ។
Dami:«ចរឹកកែមិនឡើងទេ»នាងសើចក្រវីក្បាលនិងចរឹកមិត្តនាង បែបនេះហើយដែលនាងចូលចិត្ត sunneព្រោះនៅជាមួយ sunneពេលណាទុក្ខអ្វីៗដែលនាងមានត្រូវបានបំភ្លេចចោលអស់ហើយ  ។
________________________________________________
Tae:«ហេតុអីក៏មិនលើកទូរស័ព្ទ?»រាងក្រាស់ព្យាយាមខលទៅនាងតូចតាំងពីថ្ងៃទៅហើយ តែនាងមិនទទលឡើយគឺជាប់រវល់រហូត ។ ដែលធ្វ់អោយរាងក្រាស់គិតថានាងខឹងនិងគេខ្លាំង តែតាមពិតទូរស័ព្ទនាងអស់ថ្ម។
Tae:«ហុើយ ចង់ទៅវិញហើិុយ» រាងក្រាស់វៃតុមួយទំហឹងធ្វើអោយ hunaភ្ងាក់យ៉ាងលឿន។
Huna:«បងកើតអី?  មោះអូនម៉ាស្សាអោយ» នាងក៏ទាញគេអោយបែរខ្នងដាក់នាងហើយនាងក៏ច្របាច់ស្មានាយថ្មមឯរាងក្រាស់បិទភ្នែកយ៉ាងសុខស្រួល ធ្វើអោយកំហឹងនិងបញ្ហាស្មុកស្មាញទាំងប៉ុន្មានរលាយអស់។
Tae:«ហឹម ចង់ធ្វើអី»នាង hunaក៏អោនទៅថើមមាត់រាងក្រាស់ដែលបិទភ្នែកមិនដឹងអីធ្វើអិយនាយភ្ងាក់។
Huna:«អូនគ្រាន់តែថើបដូចគូរសង្សារគេដទៃមិនបានឫ?» នាងរកកលរកយំដើេម្បីអោយរាងក្រាស់អាណិត។
Tae:«តែបងមិនចូលចិត្ត»នាយនិយាយតែពិននេះ ។ នាយឆ្ងល់ណាស់ហេតុអីពេលនៅជាមួយ hunaខុសពីនៅជាមួយ Dami  ពេលនាយនៅជាមួយ Damiគឺក្តីសុខណាស់ ទោះជានាងថើបយ៉ាងមិចក៏គេមិនខ្វលដែលគេអោយថើបតាមចិត្ត តែពេលនៅជាមួយ hunaដែលមាននាមជាសង្សារហេតុអីក៏មិនចូលចិត្តអោយគេថើបយ៉ាងនេះ។
Tae:«ហឹម!!   Miខ្ញុំនឹកនាង»រាងក្រាស់ដើរទៅខាងក្រោយបន្ទប់ហើយនិយាយថានឹកនាង ទាំងដែលនាងនៅមិនទាន់បានមួយថ្ងៃស្រួលបួលផង ចុះទម្រាំតែនាងទៅឆ្ងាយពីគេរហូត គេប្រាកដជាឆ្កួតមិនខានទេ។
[ចុះអាពេលនាងនៅមិចមិនថែផង?  អោបស្រីម្តងពីរនាក់ មានស្រីណានៅកើត មានតែស្រីមុខក្រាស់ទេដែលអាចនៅកើតនោះ]


សង្សាខ្ញុំជាតារា  Kpop ( complete ✅  ) Where stories live. Discover now