Part7: At The Ends

268 25 7
                                    


គឺដូចសព្វដងដែលតែថ្ងៃនេះពិតជាចម្លែកមហាចម្លែកបំផុតហើយគឺម្ចាស់ក្សត្រីបានមករកខ្ញុំហើយយើងក៏ជជែកគ្នាលេងគ្រាន់តែគេបានដាក់សំណើរមួយ។

Flashback
<<សំណើរអ្វីទៅ!?>>ខ្ញុំញញឹមស្រស់សួរទៅកាន់នាងព្រោះខានជជែកលេងជាមួយស្រីៗគ្នាឯងបែបនេះជាយូរមកហើយតាំងពីមកនៅក្នុងភពមហាចម្លែកនេះ។

សៀយ៉ាន<<យើងជាស្រីដូចគ្នាយើងគិតថានាងគួរតែយល់>>នាងនិយាយធ្វើមើលខ្ញុំគ្រូទាយអាចទាយដឹងពីចិត្តគំនិតរបស់នាង។ចិញ្ចើមខ្ញុំចងចូលគ្នាដោយស្វ័យប្រវិត្តទើបនាងសើចនៅដើម-កបន្តិចរួចបន្ត។

សៀយ៉ាន<<តាមពិតទៅនាងក៏ដឹងដែលថាខ្ញុំរៀបអពិសេកចូលវាំងនេះក៏ព្រោះតែចង់បានក្តីថ្នាក់ថ្នមក្តីស្រឡាញ់ពីព្រះអង្គ។យើងក៏ដឹងដែលថានាងពេលនេះមានបុត្ររបស់ទ្រង់យើងអាចចាំបានពេលណានាងសម្រាលកូនហើយយើងនឹងប្រើយុទ្ធសិល្ប៍ឲនាងទៅភពដើមរបស់នាងវិញ>>នាងនិយាយចប់ក៏ងើបឈរឡើងហើយអង្អែលក្បាលខ្ញុំបន្តិច។

សៀយ៉ាន<<សង្ឃឹមថានាងនឹងយល់ដល់ចិត្តជាស្រីដូចគ្នា>>រួចនាងក៏ដើរចេញទៅ។

Ends of this

ខ្ញុំអង្គុយនៅមាត់បឹងនោះពន្លឺព្រះចន្ទដ៏ត្រចេះត្រចង់កំពុងបំភ្លឺលោកា។មើលទៅក្នុងទឹកក៏ឃើញចំណានផ្លាតនៃពន្លឺនោះដូចគ្នា។ថ្ងៃនេះជាថ្ងៃសែនព្រះខែគ្រប់គ្នានៅក្នុងវាំងកំពុងតែម្នីម្នារត់ចុះរត់ឡើងជញ្ជូនឥវ៉ាន់ទៅក្នុងដំណាក់ធំ។ចំណែកឯប្រជារាស្រ្តកំពុងសប្បាយក្នុងការអុជគមបណ្តែតទៅតាមវាយោ។ទើបខ្ញុំសម្រេចចិត្តដើរទៅផ្សារទៅមើលទេដ្ឋភាពដ៏កម្រមួយនេះ។

ក្នុងផ្សារមានសភាពអ៊ូអរខ្លាំងណាស់មានកូនក្មេងរត់ប្រលែងគ្នាខ្ញុំក៏នឹកឃើញដល់ Violet Jane និង Miny ចេះតែដើរៗក៏ប្រទះនឹងពួកអាវខ្មៅមួយក្រុមកំពុងតែចាប់ក្មេងទើបខ្ញុំស្រែកហៅគេឯងខ្ញុំក៏ចង់ជួយដែលតែពេលនេះខ្លួនខ្ញុំមួយមានជីវិត2.

<<ជួយផងៗមានគេចាប់ក្មេង!!!!>>គ្រាន់តែឮដូច្នេះភ្លាមពួកអ្នកស្រុកអ្នកភូមិក៏រត់ចូលផ្ទះអស់ឯទានស្រា,បនស្រីក៏បិទអស់រលីងនិយាយរួមគឺស្ងាត់តែម្តងតាមដងផ្លូវមួយនេះមានតែខ្ញុំម្នាក់ប៉ុណ្ណោះ។

ដំណើរផ្សងព្រេងមួយOpowieści tętniące życiem. Odkryj je teraz