Part4:មនុស្សអរូប

Magsimula sa umpisa
                                        

<<ឯការតាស៎>>

Harry<<ម៉េចក៏មិនចូលគេងទៅយប់យ៉ាងនេះហើយណាមួយនៅក្រៅពេលយប់បែបនេះមិនល្អទេប្រយ័ត្នឈឺ>>ហើយគេក៏ដាក់បង្គុយអង្គុយជិតខ្ញុំដែលរួចយកអាវក្រៅរបស់គេគ្របឲខ្ញុំ។

<<ញុាំទេ?>>

Harry<<អា៎!!ទំពាំងបាយជូរ!?ខ្ញុំខានញុាំយូរហើយ>>

<<ញុាំទៅខ្ញុំមានច្រើនណាស់ទៅបេះថ្ងៃមិញបើដឹងថាលោកចូលចិត្តយ៉ាងនេះបបួលលោកទៅដែលបាត់ទីនោះស្អាតណាស់មើលពីចម្ងាយឃើញពណ៌ស្វាយលាយឡំនិងពណ៌បៃតងខ្ចីរបស់ផ្លែទំពាំងបាយជូរពិតជាស្អាត>>

Harry<<មែនហ្អេ!?ស្អែកនេះយើងទៅល្អទេ!?>>

<<Emm>>

Taehyung<<អឹហឹម!!>>គេដើរមកក្រហឹមបន្តិចទើបដាក់បង្គុយអង្គុយជិតខ្ញុំដែរ។

Harry<<ខ្យល់អីបក់លោកមក Kim Taehyung?>>

Taehyung<<ខ្យល់នឹកសង្សារ>>

<<សង្សារលោកនៅក្នុងម៉េចមិនទៅរក?>>

Taehyung<<សង្សារខ្ញុំច្រើនពេកហើយចាំមិនច្បាស់ទេតែច្បាស់ជាងគេគឺម្នាក់ដែលនៅជិតនេះ>>រួចខ្ញុំក៏ក្រឡេកភ្នែកទៅឃើញ Violet អង្គុយជិតនោះ។

<<Emm គួរតែល្អបើចេះស្រឡាញ់គ្នាខ្ញុំទៅហើយកុំឲរំខានលោកនិង... Violet>>ហើយខ្ញុំក៏កាន់ដៃ Harry ទៅកន្លែងផ្សេង។ហេតុអីក្នុងចិត្តវាចេះតែមានអារម្មណ៍ថាឈឺ ឈឺទាំងយើងមិនបានពាក់ព័ន្ធអ្វីនឹងគ្នាលើសពីពាក្យថាមិត្តរឿងកន្លងមកវាគ្រាន់តែអារម្មណ៍មួយឆាវរបស់គេគ្រាន់តែជាការយល់ច្រឡំ។

Harry<<ហេតុអីក៏ដើរចេញមក>>

<<ខ្ញុំមិនចង់ធ្វើឆ្អឹងទទឹង-កអ្នកដទៃបើលោកចង់ក៏ទៅៗតាមចិត្ត>>ហើយខ្ញុំក៏ព្រលែងដៃគេ។ជម្រើសមានតែមួយទេ'គេង'បន្ទាប់ពីគេងហើយគ្រប់យ៉ាងនឹងប្រែជាល្អប្រសើរជាងមុន។

New Day
Morning

ពេលព្រលឹមស្រាងៗ Harry ក៏មកចាំខ្ញុំហើយខ្ញុំក៏ប្រមូលថង់កំណាត់ធំៗមក2ដើម្បីដាក់ទំពាំងបាយជូរនោះ។ហើយយើងទៅនោះក៏មិនប្រាប់នរណាព្រោះគេកំពុងគេងទើបយើងមិនចង់រំខាន។

ដំណើរផ្សងព្រេងមួយTahanan ng mga kuwento. Tumuklas ngayon