Part4:មនុស្សអរូប

Начните с самого начала
                                        

<<មើល!!ងើបទៅនៅដល់អង្កាល់ទៀត>>ទើបគេងើបចេញ។

<<មុខក្រាស់>>ហើយខ្ញុំក៏រត់ត្រុយទៅបាត់ទៅ។តែនិយាយចឹងហេតុអី Kitty មិនមកតោងដៃតោងជើង Taehyung ដូចសព្វដង?

យើងដើរបាន10-20គីឡូម៉ែត្រក៏ឃើញប្រាសាទមួយយ៉ាងធំដែលគេទុកចោល។មើលពីខាងក្រៅដូចសំណង់ពីរ៉ាមីតហើយកង្វក់សុទ្ធតែធូលីនិងសម្បុកពីងពាងប៉ុន្តែខាងក្នុងដូចជាមិនកង្វក់ដូចខាងក្រៅសោះដូចជាមានមនុស្សធ្លាប់មក។ Oh!!ភ្លេចថា Harry ជាប់នៅក្នុងព្រៃនេះយូរហើយគេអាចនឹងស្នាក់អាស្រ័យទីនេះក៏ថាបាន។

Harry<<អ្នកទាំងអស់គ្នាសម្រាកទីនេះសិនចុះវាគ្រាន់តែមិនមានផាកសុខភាពតែវាមានខ្យល់បរិសុទ្ធត្រជាក់ជាងម៉ាសុីនត្រជាក់ទៀត>>គេនិយាយផងធ្វើកាយវិកាផងឡើងខ្នាញ់។

<<លោកធ្វើមុខបែបនេះគួរឲចង់ចាប់ក្រញិចដល់ហើយ>>ខ្ញុំនិយាយហើយក៏លោដៃទៅច្បិចចុងច្រមុះគេ។

Harry<<អរគុណហើយ>>រួចគេក៏ច្បិចខ្ញុំវិញ។

<<លែងឈឺៗហា៎>>

Taehyung<<បានហើយ!!ទៅញ៉ែគ្នានៅក្រៅទៅ!>>

Suga<<យី!មើលវាសម្តីថ្លោះណាស់!រឿងយប់មិញមិនទាន់ជម្រះបញ្ជីផង>>

Taehyung<<យប់មិញមានរឿងអី?>>

Suga<<ត្រូវការឲយើងរំឮកទេ?>>

<<បងប្រុស!>>ឲតែនឹកឃើញដល់រឿងយប់មិញក៏អួលដើម-កភ្លែតមិនដឹងថាមកពីមូលហេតុអ្វី?ហើយខ្ញុំក៏ដើរចេញទៅក្រៅប្រាសាទនោះទៅរកបេះផ្លែឈើបន្ធូរអារម្មណ៍។

Jin<<ទៅណាបន្តទៀត?ទៅតាម Harry ឬដើរខ្លួនឯងទៅ?>>គាត់ដើរមកក្រោយខ្ញុំ។

<<Hmm...គិតថាសាកមួយក្តារទៅយ៉ាងណាគេក៏ស្គាល់កន្លែងច្រើនជាងយើងគេអាចនឹងចាំផ្លូវបានព្រោះគេក៏ធ្លាប់នៅក្នុងនេះយូរហើយ>>

Jin<<Emm>>Jin យល់ស្រប។

រៀងយប់បន្តិចបន្ទាប់ពីញុាំអីហើយអស់ខ្ញុំក៏ទៅគេងនៅកន្លែងដែលដាច់ស្រយាលពីគេពីឯងមានអារម្មណ៍ថាហត់មិនចង់គិតអ្វីទាំងអស់តែគេងមិនលក់។

ដំណើរផ្សងព្រេងមួយМесто, где живут истории. Откройте их для себя