<< បាទ ខ្ញុំម្ចាស់មិនទៅទេ ចាំទៅល្ងាចតែម្តង >> Jungkook មានអារម្មណ៍ថាភ័យៗ សុខៗអ្នកអង្គម្ចាស់ ត្រកូល Kim ដើរមកនិយាយជាមួយគេ ទាំងដែលគេមាន ឋានះខ្ពង់ខ្ពស់ជាងខ្លួនឆ្ងាយណាស់
<< ធ្វើជាអ្នកប្រណាំងហែលទឹកចឹង ថែរក្សាសុខភាពផង បើអាចហាត់ប្រាណទៅ កុំអោយពេលហាត់ រមួលក្រពើ វានិងគ្រោះថ្នាក់ >> Taehyung
<< បាទ ខ្ញុំម្ចាស់យល់ហើយ >> Jungkook
<< យើងទៅវិញហើយ >> Taehyung និយាយហើយក៏ត្រឡប់ទៅវិញជាមួយ YoonGi ដើរដោយដាក់ដៃមកក្រោយ ( ឧ.ហ ស្លាបសេក )
<< ឯងមិនចាប់អារម្មណ៍ទេហ្អេស ? >> Jimin សួរពេលអ្នកអង្គម្ចាស់ទាំង2 ទៅបាត់
<< ចាប់អារម្មណ៍រឿងអី យើងមិនដឹងទេ >> Jungkook ក្រវីក្បាលបែបមិនដឹងរឿង
<< យើងឃើញអ្នកអង្គម្ចាស់ Kim Taehyung នោះណា មើលមកឯងដល់ហើយ ដោយសារតែឯងស្លៀកតែខោ មិនបានពាក់អាវ >> Jimin ព្យាយាមប្រាប់ហេតុផល សមរម្យទៅកាន់ Jungkook
<< ត្រូវហើយ យើងភ្លេចខ្លួន ធ្វើមិចទៅ >> Jungkook ធ្វើមុខស្លើ មិនដឹងធ្វើមិចបើអង្គម្ចាស់មើលឃើញបាត់ហើយ
<< យើងយកកន្សែងមកគ្រប ខ្លួនឯងលឿនដែលមិនអីទេ ហើយឯងប្រុសគ្មានអី ខាតបង់ឡើយ កុំខ្វល់ច្រើនពេក តោះទៅប្តូរខោអាវចេញ >> Jimin
<< តោះចឹង >> Jungkook ក៏ដើរទៅផ្លាស់ខោអាវ ជាមួយJimin
អ្នកអង្គម្ចាស់ Taehyung និងអ្នកអង្គម្ចាស់ YoonGi កំពុងដើរត្រឡប់ទៅបន្ទប់នាយកសាលាវិញ ដោយដើរទន្ទឹមគ្នា ហើយមានអង្គរក្ស 4-5 នាក់ដើរតាមពីក្រោយ
<< ឯងគិតដូចយើងទេ Taehyung >> YoonGi និយាយហើយងាកមើលមុខ Taehyung
<< រឿងអី >> Taehyung ក៏ងាកមើលមុខYoonGi វិញ
<< គឺក្មេងប្រុសមិញនិងណា សាច់គេស្អាតណាស់ មើលទៅទំនងជាអៀនឯង យ៉ាងមិចមិនដឹងទេ >> YoonGi និយាយទាំងបញ្ចេញស្នាមសើចតិចៗនៅលើផ្ទៃមុខ
<< យើងមិនដឹងទេ តែតាមគួរដឹងគេអាចជាក្មេងពូកែអៀនច្រើន ហើយ >> Taehyung
<< តែអាល្អិតនោះទេ ជាអ្នករត់ទៅយកកន្សែងមកបាំងខ្លួនអោយគេនោះ បើយើងមើលគេក៏បានចាប់អារម្មណ៍ថាខ្លួនគេគ្មានអាវដែល អ្វីដែលអៀននោះគឺនិយាយជាមួយឯងនិងហើយ >> YoonGi
YOU ARE READING
💕 អ្នកអង្គម្ចាស់ត្រកូល Kim 💕
Actionស្នេហារវាងកូនរាងវង្សនិងរាស្ត្រសាមញ្ញ តើពួកគេទាំង2 ( TaeKook ) អាចស្រលាញ់គ្នាបានឬក៏អត់ ព្រោះម្នាក់ទៀតមានវណ្ណៈខ្ពស់ណាស់ 👑💕
អ្នកអង្គម្ចាស់ត្រកូល 𝐊𝐈𝐌
Start from the beginning
