Chapter 2 : ស្តេចមេឃប្រទានមង្គលការ

Comincia dall'inizio
                                    

Jungkook : ទូលបង្គំជាមេទ័ពធំសំងំនៅតែក្នុងដំណាក់មិនបានទេ ”

Yoongi : តែមួយរយៈប៉ុណ្ណោះ ”

Jungkook : ទូលបង្គំមិនគួររស់តាំងពី 20ឆ្នាំមុនម្លេះ ទោះប៉ុន្មានថ្ងៃទៀតត្រូវស្លាប់ តើវាអាចយ៉ាងមិចទៅ? ”

Hoseok : ម្ចាស់ប្អូនទីបី! ” ទ្រង់មិនគួរមានបន្ទូលពីពាក្យអព្វមង្គលទាំងនេះទេ

Jungkook : ទូលបង្គំប្រសូតមិនទាន់បានមួយថ្ងៃក៏ធ្វើឱ្យមាតាត្រូវពលី ជីវិត មិនយូរប៉ុន្មានបិតាក៏សោយទិវង្គតព្រោះនឹកនាដល់មាតាមិន ដែលលោះ សោកនាដកម្មគ្រប់យ៉ាងគឺព្រោះតែវត្តមានរបស់ទូលបង្គំ ថាមិនត្រូវទូលបង្គំអាចនាំគ្រោះចង្រៃដល់ម្ចាស់បងទាំងពីរផងក៏មិនដឹង ” ទ្រង់ធ្លាប់លឺពាក្យទាំងនេះចេញពីមាត់របស់អ្នកបម្រើចាស់ៗក្នុងដំណាក់ធំ ពួកគេនិយាយថាទ្រង់ជាផ្កាយព្រះគ្រោះទោះបីទ្រង់ខំប្រឹងហ្វឹកហាត់ធ្វើជាអ្នកចម្បាំងដែលទទួលជ័យជំនៈរាប់មិនអស់ឱ្យអាណាចក្រក៏មិនអាចបិទបាំងធាតុពិតដែលទ្រង់មិនមែនជាមនុស្សធម្មតាបានដែរ

Yoongi : ឈប់បន្ទោសខ្លួនឯងទៅ ទាំងអស់នេះមិនមែនជាកំហុសរបស់ឯងទេ ព្រហ្មលិខិតជាអ្នកកំណត់គ្រប់យ៉ាង ”

Jungkook : ចឹងកុំតវ៉ានឹងព្រហ្មលិខិតអី ទូលបង្គំនឹងស្លាប់នៅអាយុ 20ឆ្នាំ រឿងនេះមិនអាចកែប្រែទេ សម្រេចថាតាមនេះទៅចុះ ” ទ្រង់មានបន្ទូលចប់ក៏ក្រោកចេញយាងទៅដំណាក់របស់ទ្រង់វិញ ទ្រង់យល់ពីបំណងល្អរបស់ម្ចាស់បងទាំងពីរ តែបើវាសនាមិនព្រមប្រណីដល់ទ្រង់ទៅហើយ ទ្រង់ក៏មិនរត់គេចទៀតដែរ

Yoongi : Jungkook! ”

HoSeok : ម្ចាស់បងដឹងចរិកក្មេងម្នាក់នេះច្បាស់ហើយ គេចង់ធ្វើអីគឺត្រូវតែធ្វើ ឃាត់មិនបានទេ ” ព្រះអង្គម្ចាស់ទីពីរឃាត់ម្បាស់បងធំកុំឱ្យទៅតាមព្រោះដឹងថាមិនបានផល

Yoongi : តទៅនេះគិតយ៉ាងមិច? ”

Hoseok : Jungkook ជាមនុស្សឆ្លាតខ្លាំងណាស់ ទូលបង្គំយល់ថាគេនឹងឆ្លងផុតគ្រោះមួយនេះ ”

Yoongi : Emm!! សង្ឃឹមថាបែបនេះចុះ ”

Taehyung អង្គុយនៅមុខថ្មទេពទាំង 8 ហើយចាក់ស្រាទៅលើដីដើម្បីសែនដល់ដួងកែវរបស់បងស្រីដែលស្លាប់បាត់កាលពីម្ភៃឆ្នាំមុន

ព្រេងនិទានស្នេហ៍កញ្ជ្រោងទេព១Dove le storie prendono vita. Scoprilo ora