Chapter 2 : ស្តេចមេឃប្រទានមង្គលការ

Start from the beginning
                                    

ព្រះអង្គម្ចាស់ទីពីរយកដៃសង្កត់ខ្សែពិណជាការបញ្ចប់ភ្លេងខណៈ Jungkook ក៏ទម្លាក់ដាវបញ្ឈប់ការហាត់ដូចគ្នា ព្រះអង្គម្ចាស់ទីបីយាងបោះជំហានយ៉ាងរហ័សរហួនសម្តៅមករកម្ចាស់បងទាំងពីរស្របពេល ព្រះអធិរាជ ក៏បញ្ចប់ការគូរ របស់ទ្រង់ដែរ

Hoseok : ហត់ទេ? ” ទ្រង់យកកន្សែងដៃជូតញើសចេញពីថ្ងាស់ឱ្យម្ចាស់ប្អូន

Jungkook : ទូលបង្គំហាត់បែបនេះឡើងធម្មតាទៅហើយ.... សម្លេងពិណមួយបទរបស់ម្ចាស់បងអំបាញ់មិញពិរោះខ្លាំងណាស់ តែស្តាប់ហើយបែរជាមានអារម្មណ៍ថាអន្លង់អន្លោចឈឺចាប់ទៅវិញ ” ទ្រង់លើកពែងតែសោយព្រមទាំងមិនភ្លេចសរសើរថ្វីដៃរបស់ម្ចាស់បង

Hoseok : វាជាបទដែលបិតាសរសេរដោយផ្ទាល់ ពេលនឹកនាដល់អ្នកម្នាង Taeyeon ” ទ្រង់តបតាមការពិតធ្វើឱ្យ Jungkook នៅស្ងៀមមិនមានបន្ទូលតប គ្រប់ពេលរំលឹកដល់ព្រះមាតានិងព្រះបិតាធ្វើឱ្យទ្រង់រអៀសខ្លួននិងបន្ទោសខ្លួនឯងណាស់

Yoongi : គំនូរមួយផ្ទាំងនេះជាជំនូនថ្ងៃកំណើតរបស់ឯង ពេញចិត្តទេ? ” ព្រះអង្គលើកផ្ទាំងគំនូររូបព្រះអង្គម្ចាស់ទីបីកាន់ដាវហោះជាន់លើកំពូលមែកឈើនៃដើមផ្កាសាគូរ៉ាដែលកំពុងរុះរោយស្រទាប់ជ្រុះព្រមៗគ្នាឱ្យម្ចាស់ប្អូនពិនិត្យមើលយ៉ាងផ្ចិតផ្ចង់

Jungkook : ស្អាតខ្លាំងណាស់! " ព្រះភ័ក្ត្រសង្ហារងក់ក្បាលមួយភ្នែកទាំងមិនព្រមដកព្រះនេត្រចេញពីគំនូរ

Hoseok : មែនហើយ Jungkook! ជិតដល់ថ្ងៃកំណើតគម្រប់ 20ឆ្នាំរបស់ឯងហើយ ចាប់ពីស្អែកទៅកុំចេញពីរាជវាំងអី ”

Jungkook : ហេតុអី? ”

Yoongi : ឯងនៅចាំបណ្តាំរបស់បិតាទេ? ”

Jungkook : រឿងដែលត្រូវកើតវានឹងកើត ទូលបង្គំក៏មិនដែលគិតថាខ្លួនឯង អាចរស់ឆ្លងផុតអាយុ 20ឆ្នាំដែរ ” ទ្រង់ដាក់ពែងតែចុះរួមជាមួយទឹកមុខរៀបស្មើរមិនបង្ហាញអារម្មណ៍

Hoseok : តែគ្រោះមួយនេះគឺអាចឆ្លងផុត ឯងកុំនិយាយបែបនេះបានទេ? ”

Jungkook : ម្ចាស់បងគ្រាន់តែលួងលោមទូលបង្គំប៉ុណ្ណោះ ”

Yoongi : តែប៉ុន្មានថ្ងៃនេះ ឯងមិនត្រូវចេញពីដំណាក់ទេ ”

ព្រេងនិទានស្នេហ៍កញ្ជ្រោងទេព១Where stories live. Discover now