Chapter 2 : ស្តេចមេឃប្រទានមង្គលការ

2.5K 221 8
                                    


20ឆ្នាំកន្លងផុតទៅ....

រដូវផ្ការីកឈានចូលមកដល់ អាកាសធាតុត្រជាក់បន្តិចក្តៅបន្តិចរួមជាមួយខ្យល់បក់ល្វើយៗអង្រួនដើមផ្កាដែលកំពុងរីកស្គុះស្គាយឱ្យរេរាំតាមចង្វាក់ខ្យល់រំលេចឱ្យឃើញព្រះរាជបុត្រវ័យក្មេង 3 អង្គ កំពុងក្រសាលយ៉ាងស្ងប់ស្ងាត់តាមការសព្វព្រះរាជហឫទ័យរៀងៗខ្លួន

Min Yoongi ទ្រង់ជាអធិរាជនៃដែនដីមួយនេះ ព្រះអង្គបោះព្រះនេត្រទតទៅរាជបុត្រទីបីហើយលើកជក់ឡើងគូសតាមចលនារបស់ម្ចាស់ប្អូនដែលកំពុងហាត់ក្បាច់ដាវដ៏រឹងមាំតែចំពោះទ្រង់កាយវិការបែបនេះគឺទន់ភ្លន់គួរឱ្យគយគន់ជាងស្រីរបាំរាប់ពាន់ដង

Jeon Jungkook ទ្រង់លើកដាវឡើងបង្វិលកាត់ខ្យល់ធ្វើឱ្យស្រទាប់ ផ្ការុះរោយដូចព្រិលបន្ទាប់មកបង្វិលដាវចាក់ទៅលើដីធ្វើឱ្យខ្លួនរបស់ទ្រង់ហោះឡើងប្រៀបដូចជាដុំសំឡីតាមចង្វាក់ពិណនៃម្ចាស់បងទីពីរគឺ Jung Hoseok ពួកទ្រង់ជាព្រះរាជបុត្រាទាំងបីនៃកូឃូរ្យ៉ជាតំណក់ឈាមរបស់ស្តេច JungYang

Min Yoongi ព្រះរាជបុត្រទីមួយ ជាអធិរាជស្នងតំណែងតពីព្រះបិតាព្រោះទ្រង់ជាបុត្រារបស់ព្រះមហេសី ទ្រង់ជាស្តេចប្រកបដោយព្រហ្មវិហាធម៌និងចំណេះដឹងដ៏ជ្រៅជ្រះ

Jung Hoseok ព្រះអង្គម្ចាស់ទីពីរ ទ្រង់មានចំណូលចិត្តចំពោះតន្រ្តីមិនដែលខ្វល់ខ្វាយនឹងកិច្ចការរបស់រាជការនោះទេ ទ្រង់រស់នៅក្នុងនាមជាព្រះរាជបុត្រយ៉ាងស្ងប់ស្ងាត់និងឯករាជ្យដែលអាចធ្វើអ្វីៗគ្រប់យ៉ាងបានតាមព្រះទ័យរបស់ទ្រង់

Jeon Jungkook ព្រះអង្គម្ចាស់ទីបីជាមេទ័ពធំប្រចាំនគរ ទ្រង់មានព្រះនាមថាទេវតាចម្បាំងព្រោះរាល់លើកដែលទ្រង់ចេញធ្វើចម្បាំងគឺគ្មានពាក្យថាបរាជ័យនោះទេ តែទ្រង់ជាមនុស្សស្ងៀមស្ងាត់បេះដូងត្រជាក់ដូចទឹកកកមិនសូវនិយាយស្តីជាមួយអ្នកផ្សេងក្រៅពីម្ចាស់បងរបស់ទ្រង់ឡើយ ទ្រង់មិនងាយមានទំនាក់ទំនងជាមួយអ្នកក្រៅនោះទេព្រោះទ្រង់គិតថាខ្លួនទ្រង់ជាមនុស្សចម្លែកដែលមានកែវភ្នែកពណ៌ខៀវខុសពីមនុស្សធម្មតា ពេលទ្រង់ខឹងក្រោធខ្លាំងថ្ងាសរបស់ទ្រង់នឹងលេចចេញពពកភ្លើងដ៏ក្តៅដែលគ្រប់គ្នាមិនអាចប៉ះបាន ដូច្នេះទ្រង់ចាត់ទុកខ្លួនឯងជាផ្កាយព្រះគ្រោះ នរណាដែលចូលមកជិតប្រាកដជាមានបញ្ហាគេចមិនផុត

ព្រេងនិទានស្នេហ៍កញ្ជ្រោងទេព១Where stories live. Discover now