Chapter 1 : គ្រោះស្លាប់រស់

9K 411 22
                                    


យើងទាំងពីរគឺជួបគ្នានៅរដូវផ្ការីកនាភាគខាងលិច ផ្កាប៉េសរីកសាយភាយក្លិនក្រអូបពេញ ជូស៊ិន ទឹកដីកំណើតរបស់ពូជពង្សកញ្ជ្រោងទេពឋានសួគ៌ ។ ភាគខាងកើតមានផ្កាសាគូរ៉ារីកគ្រប់មែកពេញដើមស្រស់ស្អាតដូចសួគា៌ ជាទិដ្ឋភាពដែលកម្របានឃើញក្នុងមួយឆ្នាំមានតែម្តងប៉ុណ្ណោះ ។

អធិរាជ JungYang ស្តេចសង្គ្រាមរបស់ កូឃូរ្យ៉ រហស្សនាមល្បីរន្ទឺពេញផែនដី គ្រាន់តែបានជួបក៏ធ្វើឱ្យអ្នកដទៃនឹកនាមិនបានបំភ្លេចបាន ។  អធិរាជ JungYang ដឹកនាំទ័ពចេញធ្វើសង្រ្គាមវាយលុកពួកបះបោរជាច្រើនយប់ច្រើនថ្ងៃ ទាំងខ្វះទ័ពខ្វះស្បៀងអាហារតែទ្រង់នៅតែតស៊ូរហូតទទួលបានជ័យជំនះត្រឡប់មកមាតុភូមិវិញ តែបែរជាជាប់មានរបួសពេញរាងកាយសន្លប់នៅលើភ្នំតែមួយអង្គឯងគ្មានទ័ពឬសូម្បីកងការពារនៅក្បែរម្នាក់ក៏គ្មាន ។

ឆ្នាំនោះគឺជាថ្ងៃកំណើតគម្រប់ 9ម៉ឺនឆ្នាំរបស់ខ្ញុំ ។ ខ្ញុំប្រែរូបរាងជាមនុស្សធម្មតាចាកចេញពីច្រកហាមឃាត់របស់ ជូស៊ិន មានបំណងធ្វើដំណើរទៅភាគខាងកើតមើលផ្កាសាគូរ៉ារីកជាអំណោយថ្ងៃកំណើតសម្រាប់ខ្លួនឯង តែពាក់កណ្តាលផ្លូវក៏ប្រទះនឹងរាងកាយសន្លប់ស្ដូកស្ដឹងរបស់អធិរាជ JungYang ។ ក្រោយពីជួយព្យាបាលរបួសឱ្យទ្រង់មួយរយៈ យើងទាំងពីរក៏ចាប់មានចិត្តលើគ្នាទៅវិញទៅមក ។

Kim Taeyeon ខ្ញុំសុខចិត្តប្រឆាំងនឹងច្បាប់ឋានសួគ៌សម្រេចចិត្តចាកចេញពី ជូស៊ិន ដើម្បីចូលរាជវាំងតាមការអញ្ជើញធ្វើជាអ្នកម្នាងគ្រងគូរជាមួយ JungYang ទោះបីដឹងថាមានឋានៈត្រឹមជាអ្នកម្នាងព្រោះទ្រង់មានមហេសីរួចហើយក៏ដោយ ។

យើងរស់នៅជាមួយគ្នាជាងពីរឆ្នាំដូចជាគូរស្នេហ៍ទូទៅក្នុងលោក ។ យើងទាំងពីរស្រឡាញ់គ្នាណាស់ហើយក៏មិនដែលមានរឿងលាក់បាំងមានតែក្តីស្រឡាញ់និងភាពស្មោះត្រង់ ចេញធ្វើសង្គ្រាមជាមួយគ្នា ដើរលេងគ្រប់ទិសទី និង គិតគូរអំពីរាជកិច្ចជាមួយគ្នា ។
ទីបំផុតក្តីស្រមៃរបស់យើងទាំងពីរក៏ក្លាយជាការពិត នៅរដូវផ្ការីកឆ្នាំទីបី ខ្ញុំក៏ប្រសូតព្រះបុត្រាមួយអង្គឱ្យទ្រង់ ។
បុត្រាតូចជាក្មេងដែលមានកែវភ្នែកពណ៌ខៀវស្រងាត់ដូចជាពូជពង្សកញ្ជ្រោងរបស់ខ្ញុំនិងមានសមាសភាពពាក់កណ្តាលទៀតជាមនុស្សធម្មតាដូចបិតាគេ ។ តែប្រសូតមិនទាន់បានប៉ុន្មានថ្ងៃផង គេក៏ស្រាប់តែធ្លាក់ខ្លួនឈឺដោយគ្មានមូលហេតុទាំងដែលទើបនឹងប្រសូតមិនទាន់រឹងដៃរឹងជើងបានស្រួលបួលនៅឡើយ ទោះរាជពេទ្យប្រចាំរាជវាំងក៏គ្រវីក្បាលប្រាប់ថាគ្មានដំណោះស្រាយដែរ ។

ព្រេងនិទានស្នេហ៍កញ្ជ្រោងទេព១Where stories live. Discover now