Ch. 1
អំពូលភ្លើងចម្រុះពណ៌ផ្លាស់ប្តូរគ្នាបិទបើក ជុំវិញស្លាកយីហោពណ៌ក្រហមនៃក្លឹបកម្សាន្តដ៏ល្បីមួយនៅទីក្រុង Seoul .
ឡានស្ព័រទំនើបមួយ បានបត់ចូលក្នុងបរិវេណចំណត់
ឡាននៃក្លឹប
បុគ្គលិកក្លឹបដែលនៅប្រចាំចំណតឡានប្រញាប់
បក់ដៃឪ្យឡាននោះចូលមកកន្លែងចត
ដែលគេបានជ្រើសរើសទុករួចជាស្រេចសម្រាប់
ភ្ញៀវពិសេស តែឡានស្ព័រនោះបែរជាចត
នៅខាងមុខជំនួសទៅវិញ.
កំលោះរូបរាងខ្ពស់ស្រឡះ ដែលជាកំលោះហាយសូ
ឈានជើងចុះពីលើឡានស្ព័រនោះ ហុចកូនសោ
នោះឪ្យក្មេងដែលមកទទួលឡាន.
" ដូចដើមណា មើលថែឡានឪ្យយើងផង "
" បាទ លោក V " ក្មេងទទួលឡានប្រញាប់ប្រញាល់ទទួលកូនសោឡានពីដៃគេ.
V គឺជាឈ្មោះក្រៅ ដែលអ្នកណាៗតែងចូលចិត្ត
ហៅរហូតជាប់មាត់ ហើយម្ចាស់ឈ្មោះក៏ពេញចិត្តឪ្យហៅបែបនេះដែរ.
រីឯឈ្មោះពិតរបស់គេគេចង់រក្សាសិទ្ធិឪ្យសម្រាប់
តែអ្នកក្នុងវង្វង់គ្រួសាររបស់គេហៅតែប៉ុណ្ណោះ.
" លោក V មកក្លឹបដដែលទៀតហើយ "
ដៃរាងរាវចូលមកឪបដើមដៃរឹងមាំរបស់គេ ផ្ទៃមុផ្អែម
ល្ហែមខិតចូលមកយ៉ាងកៀកកើយ ដោយស្នាម
ញញឹមទាក់ទាញ.
ក្មេងទទួលឡានលេបទឹកមាត់ ដែលឃើញគូបណ្តើរ
របស់ភ្ញៀវតែងខ្លួនដូចជាសិចស៊ីទាក់ជ្រុលពេក.
* SKIP *
" ក្លឹបនេះល្អំណាស់ ហើយខ្ញុំក៏ឃើញនាងចូលចិត្តដែរ "
" អេ៎....មិនចង់ប្តូរបរិយាកាសខ្លះទេហ្ហ៎? "
" ខ្ញុំចូលចិត្តទីនេះ កន្លែងចាស់របស់ខ្ញុំល្អស្រាប់
ហើយ ខ្ញុំក៏មិនគិតរកកន្លែងផ្សេងដែរ ហើយមាន Mina គួរឪ្យស្រឡាញ់ែបនេះ ខ្ញុំទៅណាមិនរួចទេ "
V ញញឹម ឪបស្មារបស់នាង ព្រមទាំងងើយចង្កា
នាងឡើងមកថើបថ្ពាល់ ធ្វើឪ្យនាងអៀនបន្តិចបន្តួច.
" មាត់ផ្អែមមែនទែននៀក យើងនាំគ្នាចូលទៅក្នុងល្អ
ជាង មើលពួកគេយាមឡានមើយយើងសម្បើមណាស់ "
បន្ទាប់ពីនោះបានចូលទៅនែបនិត្យគ្នាបន្ត នៅលើសាឡុងវីអាយភីក្នុងក្លឹបយ៉ាងយូរ.
V ឬហៅម្យ៉ាងទៀតថា Tae ញក់ញីនឹងបបូរមាត់ក្រហមឆ្អៅរបស់ Mina ដោយមិនខ្វល់ពីក្រសែភ្នែក
ទាំងប៉ុន្មាន ដែលងាកមកមើលនោះបន្តិចឡើយ
ព្រោះវាសាំទៅហើយ.
" អឺ.....បានហើយលោក V ឲ្យខ្ញុំដកដង្ហើមខ្លះផង "
នាងរុញទ្រូងគេចេញតិចៗ.
" គឺនាងស្អាតបែបនេះ អ្នកណាគេចង់ឃ្លាតឆ្ងាយនោះ តែមួយវិនាទីក៏ទ្រាំមិនបានដែរ " V នៅតែរាយពាក្យផ្អែមល្ហែមឲ្យ Mina មិនឈប់.
" បែបនេះយ៉ាងម្តេច ខ្ញុំក៏គេចចេញពីលោកមិនផុតដែរ "
" ចង់គេចទៅណា សាកគេចចេញពីខ្ញុំមើលទៅ ខ្ញុំនិងស្អប់ Mina ដល់ថ្ងៃស្លាប់តែម្តង តែថាខ្ញុំមិនទាន់
ឆ្អែតទេ សុំបន្តិចទៀតមកណា៎... "
* Skip *
.....
អៀត!!!!
សម្លេងអូសកង់ឡាន លាន់ឮល្មមនឹងធ្វើឲ្យអ្នកណាៗ
ដែលនៅម្តុំនោះងាកមើលគ្រប់គ្នា..!!
To be continue.....!!
Thank you guy for reading and support. 💕
YOU ARE READING
<< កូនក្រមុំអង្គរក្ស>>
RomanceAnnyeong!!! This is my first novel ever guy!!!!! So I hope you will like and supposed for More. And sorry for mistakes. 💕 #KimTaehyung #ChuKie Admin ; Christian 🍃 ; Wookie ☘ THANK YOU FOR SUPPORT GUY 🍃
