ភាគ1:ចំណាត់ថ្នាក់លេខមួយ

755 42 1
                                        

ពន្លឺព្រះអាទិត្យចាប់ផ្ដើមចាំងកាត់បង្អួចថ្នាក់រៀនសម្លេងសិស្សជាច្រើនបានជចែកគ្នាឮពេញអគារ ខណៈដែលគ្រូមិនទាន់ចូលថ្នាក់។

នៅលើក្ដាខៀនមានក្រដាស់មួយសន្លឹកបិទជាប់ នៅលើក្រដាស់មានអក្សរមួយថា"ចំណាត់ថ្នាក់ប្រចាំខែ"

សិស្សគ្រប់គ្នារត់ទៅចោមរោមមើលទាំងរំភើប

"លេខ1បានទៅអ្នកណាទៀតហើយ"សិស្សស្រីម្នាក់បានចងចិញ្ចើមចូលគ្នាទាំងឆ្ងល់(នាងមានឈ្មោះថាyelim)

"ប្រហែលបានទៅលើបងជុងហ្គុកទេដឹង"មិត្តភក្តិរបស់នាងបានបន្លឺឡើងដោយស្នាមញញឹមអឹមអៀន(នាងមានឈ្មោះថាsuji)

មិនយូរប៉ុន្មានសិស្សប្រុសម្នាក់បានដើរចូលមកក្នុងថ្នាក់ដោយទឹកមុខស្ងប់ស្ងាត់ ប៉ុន្តែអមដោយទំនុកចិត្ត។គ្រាន់តែនាយដើរមកភ្លាមសិស្សស្រីជាច្រើនបានខ្សឹបខ្សៀវគ្នាទាំងញញឹម

នាយម្នាក់នេះមានឈ្មោះថា ចន ជុងហ្គុក នាយជាសិស្សពូកែម្នាក់ក្នុងថ្នាក់តែមានក្មេងប្រុសម្នាក់ដែលពូកែជាងនាយទៅទៀតពេលខ្លះគេថែមទាំងឆក់យកលេខមួយពីនាយទៀតផង រាល់ថ្ងៃនេះនាយចាត់ទុកក្មេងប្រុសម្នាក់នេះជាគូរប្រជែងរបស់នាយ នាយតែងតែឌឺដងធ្វើបាបគេ តែគេមិនដែលតបតនឹងនាយឡើយ។

"គាត់មកហើយ ឆ្នាំនេះគាត់នៅតែសង្ហារដដែល"សិស្សជាច្រើនបានឈរនៅក្រៅថ្នាក់កោតសរសើរពីភាពសង្ហាររបស់នាយ នាយល្បីណាស់ប្រចាំសាលានេះ នាយជាសិស្សពូកែហើយថែមទាំងពាលទៀតផង

"គាត់ប្រាកដជាជាប់លេខមួយទៀតហើយ"នាងក្រមុំsujiបានបន្លឺឡើងទាំងមានមោទនភាព

នាយបោះជំហានបន្តទៅមុខរហូតដល់ជិតក្រដាស់ចំណាត់ថ្នាក់ នាយសម្លឹងមើលក្នុងក្រដាស់ទាំងទឹកមុខញញឹម

"ចំណាត់ថ្នាក់លេខ1:គីម ថេហ្យុង"
"ចំណាត់ថ្នាក់លេខ2:ចន ជុងហ្គុក "
ស្នាមញញឹមនៅលើផ្ទៃមុខស្រាប់តែរលាយបាត់បន្ទាប់ពីបានឃើញក្រដាស់ចំណាត់ថ្នាក់នេះហើយ

សម្លេងជំហានជើងដើរមកដោយស្ងៀមស្ងាត់បំផុតនាយតូចពាក់វែនតាដងពណ៌ខ្មៅជាមួយនិងសក់ពណ៌ខ្មៅរលើបបានដើរចូលមកទាំងឱនមុខចុះ
គេមានឈ្មោះថា គីម ថេហ្យុង

My competition (ចប់✅)Bağımlısı olacağınız hikayeler. Şimdi keşfedin