ចំណាយពេលជិតម្ភៃនាទី ទើប Ai Heng អាចរកឃើញផ្លូវឡើងដល់ជាន់លើគេបាន។
សន្តិសុខរបស់សណ្ឋាគារ X តឹងរឹងខ្លាំងណាស់ ដល់ថ្នាក់សូម្បីតែអ្នកស៊ើបអង្កេតកម្រិតខ្ពស់ដូចជា Ai Heng ក៏ត្រូវប្រើការប្រុងប្រយ័ត្នយ៉ាងខ្លាំង ដើម្បីគេចផុតពីបណ្ដាញ
កាមេរ៉ាសុវត្ថិភាពចូលកាត់តាមចំណុចត្រួតពិនិត្យសន្តិសុខដ៏តឹងរឹង ហើយចុងក្រោយបានលួចចូលដល់ជាន់ទទួលភ្ញៀវ VIP ដោយស្ងៀមស្ងាត់កន្លែងដែលមនុស្សមនុស្សធម្មតាមិនអាចចូរមកបានទេ.
សណ្ឋាគារ Xជាន់លើគេ បន្ទប់ដាក់សម្ភារៈ
Omega ពីរនាក់ ដែលទើបតែសំអាតបន្ទប់រួច មកលួចនិយាយគ្នាលេង។ Ai Heng ដែលញើសចេញជ្រាបខ្លួន បានដេកលាក់ខ្លួននៅក្នុងបំពង់ខ្យល់ខាងលើពួកគេ។
Ai Heng ត្រូវបញ្ជូនព័ត៌មាន និងការសង្កេតរបស់ខ្លួនទៅឱ្យ Sheng Shaoyou តាមឧបករណ៍ទំនាក់ទំនង
ត្រួតពិនិត្យឧបករណ៍ស៊ើបការណ៍ដែលគាត់បានដាក់នៅតុទទួលភ្ញៀវហើយក្នុងពេលតែមួយ ក៏ស្វែងរកផ្លូវគេចចេញសម្ងាត់ ពីជាន់លើ ដែលមានការការពារតឹងរឹងខ្លាំង
Ai Heng រវល់ខ្លាំង ប៉ុន្តែគេធ្លាប់ទទួលការងារបែបនេះ ហើយគ្មានអ្វីគួរអោយខ្លាចទេ. ដោយឆ្លៀតពេលដែល Sheng Shaoyou នៅខ្សែម្ខាងស្ងៀមស្ងាត់ គាត់ក៏អាចលួចស្តាប់ការសន្ទនារវាង Omega អ្នកសម្អាតពីរនាក់ខាងក្រោមបាន។ ប៉ុន្តែបន្ទាប់ពីស្តាប់បានតែពីរប្រយោគ ទឹកមុខរបស់ Ai Heng ក៏ប្រែទៅជាតានតឹងភ្លាម។
អុីអ្នកជិតខាងណារី be like
«អេ... ឯងបានឃើញ Omega នៅបន្ទប់ 9901 ទេ?»
«អ្នកដែលមានក្លិនផ្កាអ័រគីដេនិងមែនទេ?»
«មែនហើយ មុខតូចស្អាតខ្លាំងណាស់! តែ... គេអាណិតណាស់»
«អាណិតអី?»
«ខ្ញុំអាណិតគេដែលស្ទើរតែត្រូវ Alpha អាក្រក់ទាំងនោះបំផ្លាញ។» Omega ដែលនិយាយមានទឹកមុខចម្លែក ប៉ុន្តែសំឡេងមិនទន់ឡើយ។ «ខ្ញុំបានលឺពី Xiao Zhang វេនយប់ ថាប៉ុន្មានថ្ងៃមុន ពាក់កណ្ដាលយប់ Omega នោះ ដែលប្រើសម្រាប់ទទួល Alpha កម្រិតខ្ពស់ ត្រូវគេយកចេញមកទាំងខ្លួនពេញឈាម!»
