EP:01 អាក្មេងចង្រៃ

Start from the beginning
                                        

កំពុងតែស្រណោះស្រណោកជីវិតឥតកោះត្រើយមិនទាន់ដឹងកន្លែងដែលត្រូវទៅផងមេឃក៏ចាប់ផ្ដើមធ្លាក់ដំណក់ទឹកភ្លៀងចុះមកឈូឈូហាក់ដូចជាយំអាណិតក្មេងប្រុសកម្សត់ដែលរស់រងទុក្ខវេទនាតាំងតែពីតូចដល់ធំ។ កែវភ្នែកស្រទន់បានទោទន់អស់កម្លាំងរហូតដល់ដួលសន្លប់នៅកណ្ដាលផ្លូវក្រោមដំណក់ទឹកភ្លៀងរាប់ពាន់លានគ្រាន់ ។ ឡានស៊េរីទំនើបពណ៌ខ្មៅរលោងមួយគ្រឿងកំពុងតែបោះពួយយ៉ាងលឿនស្លេវតាមដងវិថី មកដល់ចំណុចដែលមានមនុស្សដេកសន្លប់នៅខាងមុខឡានក៏ឈប់ងក់ជាន់ហ្រ្វាំងសឹងតែមិនទាន់

ងឺត~ងឺត~

អ្នកបើកបរប៊ិះតែកិនមនុស្សដែលកំពុងដេកលើផ្លូវតែជាសំណាងគេភ្នែករហ័សឃើញមនុស្សទាន់បើមិនដូច្នោះទេអាចមានគ្រោះថ្នាក់ណាមួយកើតឡើងមិនខាន។ នាយសង្ហារចុះចេញពីឡានទាំងមេឃកំពុងតែភ្លៀងធ្លាក់ខ្លាំង ចូលទៅរករូបរាងតូចស្ដើងដែលកំពុងតែដេកស្ដូកស្ដឹងកណ្ដាលទឹកភ្លៀង រាងកាយនៅលើដងផ្លូវទទឹកខ្លួនជោគបិទភ្នែកជិតស្ងៀមត្រឹងមិនកម្រើក នាយកម្លោះឯណោះនឹកស្មានក្រែងគេស្លាប់បាត់ក៏បន្ទន់ជង្គង់ចូលទៅលូកស្ទាបដង្ហើម តែជាសំណាងមនុស្សម្នាក់នោះមិនទាន់អស់ជីវិតឡើយ

" មកដេកលើផ្លូវបែបនេះចង់ធ្វើសុីយើងឬយ៉ាងម៉េច " នាយនិយាយតែឯងពេលនាយក៏ទទឹកខ្លួនអស់ទៅហើយ

" ហេ! ងើបឡើង ហេ " នាយសង្ហារងើបឈរហើយយកជើងទៅប៉ះដាស់គេតិចៗឲ្យភ្ញាក់មកវិញបើចង់ធ្វើសុីគេកុំសង្ឃឹមឲ្យសោះព្រោះឡានរបស់គេមានកាំមេរ៉ា

" ពិតជារំខានមែន " នាយរអ៊ូ តិចៗបន្ទាប់ពីមិនឃើញអ្នកដែលដេកស្ដូកស្ដឹងនោះក្រោកឡើងសោះ

" ហ្អឹប~ " ដោយចិត្តសប្បុរសនាយសង្ហារក៏លើកបីយករាងកាយដែលដេកហាលភ្លៀងមិនដឹងតាំងពីពេលណានោះយកទៅផ្ទះជាមួយដែរទៅបើទុកនៅទីនេះទៀតខ្លាចមានរថយន្តផ្សេងៗឆ្លងកាត់កិនស្លាប់

កង់ឡានស៊េរីទំនើបក៏បានបោះពួយបន្តទៅមុខទៀតយ៉ាងលឿន ។ មិនយូរប៉ុន្មាននាយម្ចាស់ឡានក៏បានមកដល់ភូមិគ្រិះដ៏ធំស្កឹមស្កៃមួយកន្លែងដែលមានអ្នកបម្រើឆ្វេងស្ដាំ គ្រាន់តែឡានចូលមកដល់ភ្លាម ក៏មានអ្នកបម្រើរត់យកឆត្រ័មកឲ្យនាយសង្ហារ

You've reached the end of published parts.

⏰ Last updated: 6 days ago ⏰

Add this story to your Library to get notified about new parts!

បង្ខំស្នេហ៍ ក្បែរបេះដូង Where stories live. Discover now