#សូមខន្តីអភ័យទោសទុកជាមុននូវពាក្យសម្ដីមិនសមរម្យត្រង់ប្រការណាមួយទាំងនេះគ្រាន់តែជាការស្រមើរស្រម៉ៃរបស់អ្នកនិពន្ធតែប៉ុណ្ណោះ
នៅក្នុងគ្រួសារអ្នកណាៗក៏ចង់បានក្ដីស្រឡាញ់ពីឪពុកម្ដាយដែរ កូនប្រុសស្រីគ្រប់រូបតែងតែមានសំណាងពេលដែលបានកើតចំក្រុមគ្រួសារដែលផ្ដល់ក្ដីស្រឡាញ់ឲ្យពួកគេស្មើៗគ្នា តែក៏អណិតអាសូរទៅដល់កូនៗខ្លះដែលកើតមកក្នុងគ្រួសារដែលមានការតែភាពលម្អៀងស្រឡាញ់កូនមិនស្មើគ្នាធ្វើឲ្យទទួលរងនូវទុក្ខទារុណកម្មទាំងផ្លូវទាំងផ្លូវចិត្តមានរបួសស្នាមស្ទើររាល់ថ្ងៃ។
សម្លេងស្រែកជេរស្ដីបន្ទោសលាន់ឮកងរំពងពីក្នុងផ្ទះមួយដែលមានជីវភាពក្រខ្សត់ខ្លាំងជាងគេនៅក្នុងភូមិស្រុក។
" ទៅ ឯងឆាប់ចេញទៅ អាក្មេងចង្រៃឯងនេះតាមបំផ្លាញយើងមិនឈប់សោះហើយ " ស្រ្តីវ័យចំណាស់ម្នាក់កំពុងតែកាន់រំពាត់ប៉ុនណាណីនៅក្នុងដៃស្រែកដេញកូនប្រុសនឹងវាយគេរហូតដល់មានស្នាមរបួសទាំងផ្ទាំងនៅលើដៃ
" ម៉ាក់ ..... ម៉ាក់... កុំដេញកូនអីណា កូនគ្មានកន្លែងត្រូវទៅទេម៉ាក់ ហ្អឹក~ហ្អឹក~ " កូនប្រុស ខំប្រឹងអង្វរកម្ដាយឲ្យមានក្ដីមេត្តាដល់ខ្លួនដែលកំពុងតែអោបបង្វិចខោអាវជាប់ទាំងទឹកភ្នែករលីងរលោង
" ហ្អឹស~ បើគ្មានកន្លែងទៅទេក៏ទៅស្លាប់ឲ្យបាត់ៗទៅ ទៅឲ្យផុតពីមុខមាត់យើងភ្លាមទៅ អាក្មេងចង្រៃ គ្រួសារ យើងធ្លាក់ខ្លួនបែបនេះក៏ព្រោះតែឯងនឹងហើយ ចេញទៅ ចេញឲ្យផុតពីមុខយើងទៅ " អ្នកជាម្ដាយមិនត្រឹមតែមិនអាណិតកូនទេថែមទាំងចូលទៅក្នុងផ្ទះបិទទ្វារជាប់ឈឹងទោះអ្នកនៅខាងក្រៅប្រឹងគោះហៅក៏មិនព្រមបើកឲ្យនោះដែរ
" ម៉ាក់... បើកទ្វារឲ្យកូនផងម៉ាក់ ..ហ្អឹក~ៗ ម៉ាក់ កុំដេញកូនចេញបែបនេះអី " ឱអនិច្ចាកម្លោះតូចដែលខំប្រឹងអង្វរ កឲ្យម្ដាយមានក្ដីអាណិតមកកាន់ខ្លួនតែអ្នកឯណោះមិនអើពើទាល់តែសោះ
កណ្ដាលយប់ស្ងាត់មនុស្សសត្វចូលដេកសឹងតែគ្រប់គ្នា ។ អណោចអាធ័មតែកម្លោះតូចស្ដើងដែលមានរាងកាយស្គមស្គាំងត្រូវដើរត្រាច់ចរលើដងវិថីស្ងប់ស្ងាត់តែម្នាក់ឯងយ៉ាងគួរឲ្យអាណិត។ ខ្យល់ត្រជាក់បក់មកប៉ះកាយអ្នកកំពុងតែស្ពាយកាតាបដើរលើផ្លូវដ៏វែងអន្លាយគ្មានកោះគ្មានត្រើយទាំងអារម្មណ៍នឿយហត់ល្វើយអស់កម្លាំងសឹងតែមិនអាចឈានជើងទៅមុខទៀតបាន ។
ESTÁS LEYENDO
បង្ខំស្នេហ៍ ក្បែរបេះដូង
Romanceអនាគតទាយាទស្នងមរតករាប់ពាន់លានដុល្លារតែបែរជាធ្លាក់ក្នុងអន្លង់ស្នេហ៍ក្មេងប្រុសដែលជាកូនអ្នកក្រខ្សត់មិនធ្លាប់ទទួលបានសូម្បីតែក្ដីស្រឡាញ់ពីគ្រួសារ តើស្នេហាពួកគេអាចកើតឡើងបានទេតើនឹងមាន ឧបសគ្គអ្វីកើតឡើងខ្លះចំពោះពួកគេទៅ។ KISS DANAMAK X KIM SOJUN
