ក្រលេកមកមើលZhanនេះវិញគេបានក្រោកមុនYiboហើយប្រញាប់ធ្វើស៊ុបក្តៅៗឲ្យYiboពេលនាយក្រោកពីគេង
មិនយូរប៉ុន្មានYiboក្រោកពីគេងហើយរៀបចំខ្លួនយ៉ាងស្អាត់ចុះមកខាងក្រោមឃើញZhanកំពុងរៀបម្ហូបឲ្យនាយ
«លោកមកហើយមែនទេញុាំស៊ុបសិនទៅធ្វើឲ្យមានកម្លាំង»ZhanឃើញYiboចុះមកគេស្រែកសួរនិងប្រាប់ឲ្យនាយញុាំស៊ុបដែលគេធ្វើសម្រាប់នាយ
Yiboមិននិយាយអ្វីក៏បានចូលទៅអង្គុយនៅតុដែលជាកន្លែងគេរាល់ដង។។Zhanញញឹមតិចៗរួចលើកស៊ុបមួយចានមកឲ្យYibo
ប្រាវ..សំឡេងធ្លាក់បែកចានលាន់លឺពេញផ្ទះ។ស៊ុបដែលនៅក្តៅរាងខ្លាំងនោះបានស្រោចទៅលើដៃZhanពេញៗ
«ហេតុអីលោកធ្វើបែបនេះ»ZhanអោបដៃដែលរលាកនោះសួរទៅYiboទាំងទឹកភ្នែកចង់ស្រកចុះមក
«ឃើញមុខឯងហើយយើងលេបមិនចូល»Yiboបោះពាក្យសម្តីទាំងប៉ុន្មានមកធ្វើឲ្យទឹកភ្នែករបស់Zhanស្រកចុះមក
«កុំព្យាយាមធ្វើល្អដាក់យើងពេកអី ព្រោះទោះឯងធ្វើល្អដាក់យើងយ៉ាងណា៎ក៏យើងគ្មានអត់ទោសឲ្យឯងនិងបងប្រុសឯងដែរលុះឯងស្លាប់»Yiboបោះសំដីទាំងប៉ុន្មានហើយគេបានក្រោកចេញទៅបាត់ទៅ
«ប្រាកដណាស់ថ្ងៃណា៎មួយលោកនិងលែងឃើញខ្ងុំហើយ»Zhanអង្គុយចុះនិងឥដ្ធក្បែរកម្តេចចាននោះ
«ខ្ងុំក៏ចេះឈឺបេះដូងខ្ងុំមិនមែនថ្មទេ»Zhanមើលទៅដៃរបស់ខ្លួនដែលរលាកដោយសារស៊ុបក្តៅនោះ
កាត់មកខាងChinនេះវិញគេបានមកដល់មុខក្រុមហ៊ុន
Wenហើយតែគេនៅតែស្ទាក់ស្ទើរមិនទាន់ហ៊ានចូលទៅទៅខាងក្នុង
«មិនអីទេធ្វើដើម្បីក្រុមហ៊ុន»Chinនិយាយលួងខ្លួនឯងហើយគេដាច់ចិត្តឈានជើងចូលទៅខាងក្នុង
«អត់ទោសមានអ្វីឲ្យខ្ងុំជួយដែលទេ»បុគ្គលិកម្នាក់ចូលមករាក់ទាក់ទៅកាន់Chin
«គឺខ្ងុំមកសុំជួបម្ចាស់ក្រុមហ៊ុន»Chinនិយាយគួរសមទៅវិញ
«ចាស៎..តើមានធ្វើការណាត់ជួបដែលទេ»បុគ្គលិកសួរទៅChin
«គឺអត់ទេ»Chinឆ្លើយទាំងញញឹមមិនសម
«និងសូមរងចាំបន្តិចខ្ងុំប្រាប់លោកប្រធានឲ្យ»បុគ្គលិកនោះថាហើយក៏ឡើងទៅលើដើម្បីទៅប្រាប់Wen Yung
YOU ARE READING
រឿង កម្មស្នេហ៍ សមុទ្រទឹកភ្នែក
ActionWang Yibo ✿ Xiao Zhan «បងដឹងថាមិនអាចហែរសមុទ្រទឹកភ្នែកអូនផុតទេ បងសុំទោសZhan» «លោកសងសឹកខ្ងុំឆ្អែតហើយក៏សម្លាប់ខ្ងុំទៅព្រោះខ្ងុំគ្មានសល់អ្នកណាទៀតទេ»
