Ep4: មែនហើយស្អាតណាស់

Start from the beginning
                                        

" Ok! ចាំបន្តិចចឹង! "

" ឯងនេះចូលចិត្តតែញ៉ោះគាត់! "

" មកពីសប្បាយបានយើងញ៉ោះ ឯងមិនឃើញថាគាត់គួរឲ្យស្រឡាញ់ទេឬ? " និយាយទៅតែស្រឡាញ់គឺមើលឃើញល្អ ឃើញសង្ហាហើយ មិនមែនមើលឃើញសង្ហាហើយទើបស្រឡាញ់ទេ

" នេះៗបានហើយ! ត្រូវការអ្វីផ្សេងទៀតហៅបងបាន ហើយបងមាននំដែលទើបនឹងចេញរសជាតិថ្មីចង់សាកទេ? " នេះដោយសារតែមានថេហ្យុងនៅទីនេះទេ បើសិនមានតែយ៉ុនហ្គីប្រហែលជាជីមីនមិនបានភ្លក្សនំ Free Free ឡើយ

" ពិតមែនឬ? ខ្ញុំក៏ចង់សាកដែរ " ជីមីនរហ័សឆ្លើយមុនគេ ព្រោះចង់ញ៉ាំនំស្នានដៃក្រាស់ដែលធ្វើហើយថ្មីៗណាស់

" ថេហ៍? "

" ខ្ញុំក៏ចង់សាកភ្លក្សដែរ "

" Ok! " យ៉ុនហ្គី ធ្វើដៃជាសញ្ញា ok មកថេហ្យុងរួចក៏ប្រញាប់ទៅរៀបចំឲ្យយ៉ាងរហ័ស ជីមីនពេបមាត់ដែលយ៉ុនហ្គីមិនព្រមធ្វើចឹងដាក់គេដែរសោះ ទៅធ្វើដាក់នាង ក'ថេហ៍ អីឯណាឯណោះ

" មែនហើយនាងថេហ៍! ឯងមកបងជុងដឹងទេ? "

" ប្រហែលជាដឹងទេដឹង? "

" គាត់ច្បាស់ជាសប្បាយចិត្ត! "

" ស្អីឯង? " សប្បាយ? សប្បាយចិត្តស្អីគ្រាន់តែយើងមក? គ្មានស្អីពាក់ព័ន្ធគ្នាផង

" ឯងក៏ដឹងថាគាត់ស្រឡាញ់ឯងមិនចឹង? "

" ស្រឡាញ់ស្អីឯង កុំឆ្កួតពេកកាមីន "

" ណែ! យើងក៏ចង់បានឯងធ្វើជាបងថ្លៃយើងដែរ " ថេហ្យុងងាកសម្លក់ថ្លែរ បងថ្លៃស្អី? នាងនេះឆ្កួតមែនទែនហើយ គេឡើងទុកនាយត្រឹមជាបងប្រុស

" នាងឆ្កួត! ឈប់និយាយរឿងអត់ប្រយោជន៌ ប្រយ័ត្នយើងយកសមញុកមាត់ "

" បងយើងចូលចិត្តចរឹកឆ្នាស់ៗចឹង "

" នាងក្មីន "

" អ្ហា៎...ឈប់និយាយហើយ " ជីមីន ឈប់និយាយ បិទមាត់ញ៉ាំនំវិញ ខ្លាចស៊ីមួយសមរបស់នាងថេហ៍ទៀត មិនបានទេឆ្នាស់ជាងឆ្កែញីទៀត

......

The Night Club

ស្ថិតនៅក្នុងក្លឹបដែលមានតែភ្លើងពណ៌ ក្រហម បៃតង ស ខៀវ បាញ់ឡើងបញ្ចាំងគ្នាទៅវិញទៅមកឡើងឆ្វាចពេញក្នុងក្លឹបតែម្ដង។ យើងក្រឡេកមកម្ខាងទៀតក៏បានឃើញតុមួយដែលមានមិត្តភក្តិបីនាក់កំពុងតែអង្គុយផឹកស្រា ហើយនឹងនិយាយគ្នាផងដែរ

[ ម្ចាស់បេះដូងបង ] Where stories live. Discover now