Ep4: មែនហើយស្អាតណាស់

16 5 0
                                        

The Coffee and Bakery

ថេហ្យុងបានណាត់ជីមីនមកហាងកាហ្វេដើម្បីបានអង្គុយនិយាយគ្នាលេងនៅទីនេះ។ គេខានមកទីនេះយូរហើយ ហាងកាហ្វេមួយនេះហើយដែលពួកគេឧស្សាហ៍មកណាស់កាលពេលរៀននៅវិទ្យាល័យ

" អ្ហាយយ....នាងថេហ៍នឹកឯងណាស់ "

" ណែៗ! ស្រែកអីស្រែកម្ល៉េះ? " ងាប់ហើយ មនុស្សឲ្យឡើងពេញហាងប៉ុន្តែមិត្តគេនេះចូលមកភ្លាមស្រែកគ្មានខ្វល់ពីក្បាលអាណាសោះតែម្ដង

" ខ្វល់អីម្ល៉េះ? ហាងក្រាស់យើងតើ! "

" យើងដឹងហើយមិនបាច់បញ្ជាក់ទេ! " ជីមីនក្រាស់ម្ចាស់ហាងមួយនេះមកច្រើនឆ្នាំហើយ ប៉ុន្តែគ្មានហ៊ានសារភាពអីទេ សុខចិត្ដមកអង្គុយផឹកកាហ្វេមើលមុខម្ចាស់ហាងរាល់ថ្ងៃ

" សួរស្តីត្រូវការកម្មង់អីដែរ? "

" កម្មង់បេះដូងអ្នកលក់បានទេ? " យ៉ុនហ្គី មីនហ្សូរីន ដែលជាម្ចាស់ហាងកាហ្វេមួយនេះ

" លោកខាងនេះកម្មង់អីដែរ? " យ៉ុនហ្គី មិនបានតបជីមីនក៏បែរមកសួរថេហ្យុងវិញ ខ្ចិលនិយាយជាមួយក្មេងរលីមរលើម

" បងយ៉ុនមិនចាំខ្ញុំទេ? "

" ថេហ្យុងហេស? មកវិញតាំងពីពេលណា "

" ខ្ញុំមកកាលពីម្សិលមិញ! គ្នាទៅរៀនតែប៉ុន្មានឆ្នាំសោះមើលមិនស្គាល់អន់ចិត្តណាស់ "

" មានឯណា! មកពីថេហ៍ស្អាតជាងមុនទៅវិញទេ " យ៉ុនហ្គីញញឹមស្រស់ដាក់ថេហ្យុង។ តាមការពិតទៅយ៉ុនហ្គីលួចស្រឡាញ់ថេហ្យុងមកយូរដែរហើយ ហើយក៏ដូចជាជីមីនចឹងគឺមិនហ៊ានសារភាព ណាមួយខ្លាចថេហ្យុងបដិសេធហើយមិនមានឱកាសបានក្បែរគ្នាទៀត

" កុំចេះតែថានោះ! បងយ៉ុនឲ្យ ice latte ស្ករ50%ឲ្យខ្ញុំមួយមក "

" ចុះឯង? "

" យកដូចគ្នា! "

" ស្ករ? "

" សុំឲ្យផ្អែមដូចមាត់បង! អ្ហា៎...និយាយលេងទេយកស្ករ50%ដែរមក " ដឹងស្រាប់ហើយជីមីនជាមនុស្សដែលចូលចិត្តញ៉ោះ ចូលចិត្តសើចសប្បាយ កម្រសូវឃើញគេពិបាកចិត្តខ្លាំងណាស់ ដូចជាពេលនេះអីចឹងគេចូលចិត្តលេងសើចទោះបីជាដឹងហើយថាយ៉ុនហ្គីមិនសូវជាចូលចិត្តគេក៏ដោយ

[ ម្ចាស់បេះដូងបង ] Where stories live. Discover now