ភាគ ១០ : គ្រាន់តែមានចៅឲ្យយើង យើងនឹងព្រមតាមសំណើរឯងគ្រប់យ៉ាង

10 0 0
                                        

ក្រោយដើរចេញពីវិមាន Yu Yibo ក៏បានត្រឡប់មកវិមានរបស់ខ្លួនវិញ គ្រាន់តែ Yibo ឈានជើងចូលក្នុងវិមានវិញភ្លាមគ្រប់គ្នាក៏ស្រាប់តែមានអារម្មណ៍ចម្លែកជាមួយទឹកមុខដ៏ត្រជាក់របស់ Yibo ពីមុននាយអាចនឹងមុខស្មើមែនតែមើលទៅក៏មិនគួរឲ្យខ្លាចខ្លាំងដូចជាដូចពេលនេះដែរ ...

ចំណែកឯ Xiao Zhan ក្រោយពេល Yibo ចាកចេញនាយតូចក៏ទម្លាក់ខ្លួនចុះលើសាឡុងលើកដៃទាំងសងខាងមកខ្ទប់មុខ រួចយំយកៗមិនខ្មាស់ Jack ដែលនៅក្បែរនោះឡើយ ។ នេះជាជម្រើសដ៏ល្អបំផុតហើយដែលគេបានរើស Yibo គួរតែរៀបការជាមួយមនុស្សស្រីតាមអ្វីដែលលោក Feng ចង់បានបែបបនោះទើបមិនមានសម្ពាធ គ្រួសាររបស់គេក៏ពេញលេញមានកូនមានចៅពេញផ្ទះ ឲ្យតែ Yibo មានក្ដីសុខគេសុខចិត្តទ្រាំ ...

🌱 កន្លងផុតអស់ទៅជាច្រើនថ្ងៃ

" Zhan ប្រយ័ត្នត្រូវភ្លៀង " Jack ប្រាប់ Xiao Zhan បណ្ដើរនឹងយកអាវមកឃ្លំបាំងភ្លៀងឲ្យ Xiao Zhan បណ្ដើរ

" យើងមិនអីទេ "

ទាំងពីរនាក់ Jack និង Xiao Zhan កំពុងតែបណ្ដើរគ្នាយ៉ាងរីករាយ ទៅញាំអីនៅស្តង់អាហារមួយកន្លែង នៅជាប់នឹងចិញ្ចើមផ្លូវ ខណៈមេឃកំពុងតែភ្លៀងរលឹមមកតិចៗផង មើលទៅដូចជាមានក្ដីសុខណាស់ ប៉ុន្តែគ្រប់សកម្មភាពទាំងអស់នោះគឺកំពុងតែស្ថិតក្រោមក្រសែភ្នែកដ៏មុតរបស់ Yibo ដែលកំពុងតែអង្គុយក្នុងឡានទំនើបសេរីចុងក្រោយគេបង្អស់ គេឈប់មើលសកម្មភាព Xiao Zhan ពីចម្ងាយដូច្នេះ Xiao Zhan ក៏មិនអាចដឹងបានដែរថា Yibo នៅទីនេះ ...

" ហ្ហឹស ... មើលទៅដូចជាមានក្ដីសុខជាងនៅជាមួយយើងឆ្ងាយណាស់ " Yibo ដែលកំពុងតែអង្គុយគងទាក់ក្លាយ៉ាងអង់អាចនៅក្នុងឡាននោះក៏បន្លើរសម្លេងចេញមកយ៉ាងត្រជាក់ រួមជាមួយទឹកមុខបែបមនុស្សកំពុងតែមានកំហឹងខ្លាំង មុននឹងទាញបារីមួយដើមយកមកជក់កាត់ stress

" Yu Zhan បើបងគ្មានក្ដីសុខអូនក៏ត្រូវតែគ្មានដូចគ្នា ... " Yibo និយាយហើយក៏ងើយមុខបង្ហុយផ្សែងបារីតាមមាត់ចេញមកយ៉ាងលូយ

" Molo នាំយើងទៅក្លឹប "

" បាទ ចាហ្វាយ " Molo តបហើយក៏បើកឡានចេញទៅតាមអ្វីដែល Yibo បានបញ្ជា ។ Molo ជាកូនចៅដែល Yibo ទុកចិត្តបំផុតដូច្នេះហើយទៅណាមកណាភាគច្រើនគឺតែងតែមាន Molo នាយជាលេខាផង ជាអ្នកបើកឡានផង ជាជំនិត Yibo ផងនិយាយទៅគេធ្វើបានគ្រប់សព្វ
បែបនេះហើយទើប Yibo ទុកចិត្ត គេមិនចេះតែយកមនុស្សដែលមិនទំនងមកនៅជិតខ្លួននោះទេ

លង់ស្នេហ៍អតីតស្វាមី 🌱Where stories live. Discover now