ភាគ ១១ : បងមិនដោះលែងអូនងាយៗនោះទេ

7 1 0
                                        

🌱 ចូលមកដល់ថ្ងៃថ្មី

បន្ទាប់ពីបានចចារគ្នាហើយលោក Feng ក៏ប្រញាប់រៀបចំធ្វើតាមសំណើររបស់ Yibo ភ្លាម ឥលូវនេះវ័យគាត់ក៏ចាស់ណាស់ហើយ Yibo ក៏មានសមត្ថភាពគ្រប់គ្រាន់អាចគ្រប់គ្រងសម្ព័ន្ធ Feng បានដែរ ដូច្នេះគាត់គ្មានអីត្រូវខ្លាចក្នុងការលើកកូនប្រុសតែម្នាក់របស់គាត់ឡើងកាន់ដំណែងឥលូវនេះនោះទេ ...

នៅក្នុងបន្ទប់ទទួលភ្លៀវ

" អ្នកប្រុស នេះកាហ្វេរបស់អ្នកប្រុស " ក្រោយនិយាយហើយអ្នកបម្រើដែលបានលើកកាហ្វេមកឲ្យ Yibo នោះក៏ទុកកាហ្វេនៅលើតុមុននឹងឱនគំនាបហើយដើរចេញទៅធ្វើការរបស់ខ្លួនវិញ

បុរសសង្ហារដែលកំពុងអង្គុយគងទាក់ក្លាយ៉ាងទំនងនៅលើសាឡុងដ៏ប្រណិតនោះក៏លើកកាហ្វេយកមកក្រេបម្ដងបន្តិចៗព្រោះនៅក្ដៅនៅឡើយ ... បានមួយស្របក់ Molo ក៏ដើរចូលមករកចាហ្វាយរបស់ខ្លួនរួមជាមួយឯកសារមួយខ្ចប់ដោយសាមីគគីយ៉ាងត្រឹមត្រូវ តើវាជាឯកសារអ្វី ?

" ចាហ្វាយ ... នេះជាឯកសារដែលអ្នកប្រុស Xiao Zhan ផ្ញើមក ... " Molo ឱគំនាបមុននឹងហុចឯកសារនោះទៅឲ្យ Yibo Yibo ទទួលយកមកមើលភ្លាម ព្រមជាមួយទឹកមុខស្មើធេង ...

ក្រោយពិនិត្យមើលបានបន្តិច Yibo ស្រាប់តែបោះឯកសារនោះទៅលើតុទាំងកំហឹងតែម្ដង ...

" Yu Zhannnnnnn " Yibo ហៅឈ្មោះ Xiao Zhan ទាំងបបូរមាត់ញ័រទទ្រើក នាយមិននឹកស្មាននោះទេថា Xiao Zhan ពិតជាហ៊ានធ្វើដាក់គេដល់ថ្នាក់នេះ

មូលហេតុដែល Yibo មើលឯកសារនោះហើយនាយខឹងដល់ថ្នាក់នេះព្រោះ វាជាលិខិតលែងលះរវាង Yibo និង Xiao Zhan អ្វីដែលសំខាន់ Xiao Zhan ក៏បានសុីញ៉េរួចរាល់អស់ហើយដែរ នៅតែ Yibo ប៉ុណ្ណោះ ... មិនយូរប៉ុន្មានឯកសារទាំងនោះក៏ត្រូវបានហែកដាច់ខ្ទេច កម្ទេចក្រដាសទាំងអស់ក៏ហោះពេញផ្ទៃអាកាសដោយស្នាដៃ Yibo

" បងមិនដោះលែងអូនងាយៗនោះទេ Xiao Zhannn " Yibo ក្ដាប់ដៃដែលញ័រនោះព្យាយាមទប់កំហឹង មុននឹងងើបឈរអស់កម្ពស់ នឹងបោះជំហានចេញទៅក្រៅដោយមាន Molo តាមទៅពីក្រោយ

ងាកមក Xiao Zhan ឯនេះវិញក្រោយផ្ញើឯកសារមកវិមាន Feng ហើយ Xiao Zhan ក៏ប្រញាប់ប្រញាលមករៀបចំអីវ៉ាន់ដើម្បីចាកចេញពីប្រទេសចិន គេមិនអាចទ្រាំនៅមើលអតីតស្វាមីខ្លួន រៀបការជាមួយស្រីផ្សេងបាននោះទេ វិធីល្អបំផុតគឺចាកចេញពីទីនេះ ហើយប្រទេសដែល Xiao Zhan គម្រោងនឹងទៅនោះគឺប្រទេសបារាំង គេទៅក៏ដើម្បីរៀនបន្តផងដែរ ព្រោះចាប់តាំងពីរៀនចប់ហើយគេរៀបការមកគេមិនទាន់បានរៀនបន្តបរិញ្ញាបត្រអីនោះទេ ។

You've reached the end of published parts.

⏰ Last updated: Nov 25 ⏰

Add this story to your Library to get notified about new parts!

លង់ស្នេហ៍អតីតស្វាមី 🌱Where stories live. Discover now