Ep2 សូមទុកជីវិតឲ្យខ្ញុំផង

63 10 4
                                        

«ជារឿងចម្លែកពេលដែរឃើញគោលដៅបន្ទាប់របស់យើងជាមនុស្សគួរឲ្យចាប់អារម្មណ៍បែបនេះ»បុរសនៅក្នុងស្ថានភាពងងឹតបាននិយាយចេញមកមើលទៅមនុស្សចេញទៅមុននេះដោយការចាប់អារម្មណ៍ជាពន់ពេក

«មនុស្សបន្ទាប់គឺជាឯងហើយក្មេងឆ្លាត!»សម្តីស្តីចេញមកនិងបានសម្លឹងទៅកាន់កូនកាំបិតក្នុងដៃខ្លួនដោយភាពរោគចិត្ត

^_^

ពេលនេះជាព្រឹកថ្ងៃថ្មីជាថ្ងៃដ៏ស្រស់ស្អាតស្រស់បំព្រោងអ្វីៗគ្រប់យ៉ាងនិងផ្លាស់ប្តូរទៅតាមពេលវេលានៅពេលដែរយើងរៀនយល់ពីវា!

«Sanបងប្រញាប់មកញុំាបាយមកជិតដល់ម៉ោងធ្វើការហើយលឿនឡើង!»នាមជាប្រពន្ធបានដាស់ទឿនប្តីដែរនៅមួយៗមិនសកម្មទាល់តែសោះ

«បាទទៅហើយ!»នាយក្រាស់ជាប្តីចុះមកតាមជណ្តើរនិងឆ្លើយតបនិងប្រយោគរបស់ប្រពន្ធ

«ឆាប់ឡើងម្ហូបត្រជាក់អស់លេងឆ្ងាញ់ហើយ!»នាយតូចបានអង្គុយចុះស្របជាមួយនិងស្វាមីខ្លួន

«បាទ!»នាយក្រាស់ជាប្តីតបដោយស្នាមញញឹម

ការស្រស់ស្រូបអាហារពេលព្រឹកប្រព្រឹត្តទៅយ៉ាងល្អមនុស្សយើងម្នាក់ៗត្រូវការអាហារដើម្បីបានទទួលនូវកម្លាំងថាមពលក្នុងការធ្វើកិច្ចការប្រចាំថ្ងៃរបស់ខ្លួនឲ្យបានទៀងទាន់ពុំខាន។

«បងទៅធ្វើការមុនហើយអូនសម្លាញ់!»នាយក្រាស់បានស្រែកប្រាប់ទៅកាន់ប្រពន្ធពីចម្ងាយព្រោះតែពេលវេលាខើចពេកហើយមិនអាចនៅយូរទៀតទេ

«ហ៉ឺ!ប្រយ័ត្នខ្លួនផងណា!»នាយតូចជាប្រពន្ធបានស្រែកតបទៅកាន់លោកប្តីរបស់ខ្លួនដោយញាក់ដៃជើងព្រោះខ្លួនក៏ត្រូវមានការងារធ្វើដែរតែរវល់តែលាងសម្អាតចានឲ្យរួចរាល់សិនមុននិងទៅធ្វើការងារ

«ម៉ោងប៉ុន្មានហើយចេះ?»នាយតូចបានលើកដៃអៅរបស់ខ្លួនដើម្បីមើលនាឡិកាតើវាម៉ោងប៉ុន្មានទៅហើយ

«ហាស៎! ម៉ោង6ជាងទៅហើយ!មិនកើតទេខកមិនខានទេថ្ងៃនេះ!»នាយតូចស្លន់ស្លោរនៅពេលដែរបានដឹងអំពីម៉ោងនេះវាជិតដល់ម៉ោងចូលធ្វើការទៅហើយ

You've reached the end of published parts.

⏰ Last updated: Oct 25 ⏰

Add this story to your Library to get notified about new parts!

រឿង អាថ៌កំបាំងម៉ាហ្វៀWhere stories live. Discover now