EP1 បងស្រឡាញ់អូន

13 0 0
                                        

នៅក្នុងបរិវេណនៃវិទ្យាល័យមួយយើងឃើញមានមនុស្សប្រុសស្រីមួយគូរកំពុងផ្អែមល្ហែមគ្នាដោយមិនខ្វល់ពីមនុស្សជុំវិញខ្លួនឡើយដោយខាងប្រុសមានឈ្មោះថា Nikiហើយចំណែកខាងស្រីមានឈ្មោះថា chila ពួកគេអង្គុយនៅបង់នៅសួនច្បារសាលាដោយមិនចាប់អារម្មណ៍ឡើយថាមានក្មេងប្រុសម្នាក់ឈ្មោះ Sunnooកំពុងមើលទៅពួកគេទាំងទឹកភ្នែក។ តើនរណាមិនឈឺសង្សារដែលស្លាញ់គ្នាផ្អែមល្ហែមរាល់ថ្ងៃសុខៗក៏ប្ដូរមកជាប្រងើយកន្តើយហើយអីលូវថែមទាំងបណ្ដើរអ្នកថ្មីទាំងមិនខ្វល់និងវត្តមានរបស់គេទៀត។ ដោយទ្រាំឈរមើលបន្តទៀតលែងបាន sunoo ក៏ដលរតម្រង់ទៅរកNikiរួចក៏និយាយឡើង
«Nikiអូនមានរឿងចង់និយាយជាមួយបង»sunoo
«ហ្អើយ!ធុញណាស់ chilaហាអូនទៅនោះសិនទៅបងមានរឿងដោះស្រាយមួយភ្លែត»Niki
«ចាស!បងសម្លាញ់ សឺត»chila
មិនត្រឹមតែនិយាយទេនាងថែមទាំងឱនថើបថ្ពាល់Nikiចំពោះមុខ Sunooទៀត អារម្មណ៍គេពេលនេះឈឺខ្លាំងណាស់
«ឆាប់និយាយមក»Niki
«ហេតុអីបងក្បត់អូន»sunoo
«ហ្អើយវាជារឿងធម្មតាទេព្រោះពេលនេះយើងអស់ចិត្តស្លាញ់ឯងហើយ»Niki
«បងកុហកចុះសន្យារបស់ពួកយើងនោះក្រែងបងនិយាយថាស្លាញ់តែអូនម្នាក់តើមែនទេ»sunoo
គេនិយាយទាំងទឹកភ្នែកចាប់ផ្ដើមស្រក់ចុះមកដូចទឹកបាក់ទំនប់
«នេះឯងទុកថាពាក្យនោះជាការពិតមែនទេពិតជាល្ងង់មែន»Niki
«ត្រូវអូនល្ងង់គឺល្ងង់ដែលខំស្លាញ់បងជឿជាក់បងពេករហូតដល់បងបង្វិលក្បាលបាន»sunoo
«លូវនេះយើងលែងត្រូវការឯងហើយយើងលេងអស់ចិត្តហើយ»Niki
«ល្អចឹងយើងបែកគ្នាទៅខ្ញុំមិនចង់ឃើញមុខលោកម្ដងទៀតទេ»sunoo
ថាចប់sunooក៏រត់ចាក់ចេញទៅទាំងទឹកភ្នែកហូរមកដាបពេញថ្ពាល់។ នេះគេល្ងង់ខ្លាំងណាស់មែនទែដែលត្រូវបានគេបោកបានបែបនេះ។
បន្ទាប់ពី sunooចាកចេញផុត nikiគេក៏ចាប់ផ្ដើមផ្លាស់ប្ដូរទឹកមុខពីនឹងធឹងមកជាសោកសៅ គេមិនមែនមិនស្លាញ់ sunooទេប៉ុន្តែគេធ្វើបែបនេះក៏ព្រោះគេស្លាញ់ sunooខ្លាំងណាស់។ ក្នុងទ្រូងគេពេលនេះវាខ្ទិចខ្ទាំមអស់ហើយពេលឃើញទឹកភ្នែករបស់ sunoo ប៉ុន្តែគេមិនអាចធ្វើអ្វីបានក្រៅពីនេះឡើយ។
Chilaបន្ទាប់ពីឃើញគេដោះស្រាយគ្នាហើយក៏ដើរត្រលប់មកវិញមកអង្គុយជិត Nikiរួចក៏យកដៃទះស្មាគេតិចៗបញ្ជាក់ពីការលួងលោមកុំឱ្យពិបាកចិត្តពេក
«មើលទៅគេម្នាក់នោះឈឺចាប់ណាស់»chila
«យើងដឹង»Niki
«ឯងគិតថាសម្រាចចិត្តបែបនិងត្រូវហើយមែនទេ»chila
«ក៏គ្មានជម្រើសផ្សេងដែរ»Niki
«កុំពិបាកចិត្តពេកអីបើជាគូរថ្ងៃណាមួយពួកឯងនិងជួបគ្នាវិញហើយ»chila
បន្ទាប់ពីនិយាយហើយនាងក៏ដើរចាកចេញពីទីនោះទៅ។តើរវាង Niki sunooនិងchilaមានរឿងអ្វីទៅ?

ត្រលប់ស្នេហ៍🌷//BL//SunkiWhere stories live. Discover now