part2: មនុស្សជិតបង្កើយ

7 0 0
                                        

#មកដល់ក្រុមហ៊ុនshiyuក៏រៀបចំឯកសារធ្វើបន្តតែអ្វីដែលមិននឹកស្មាននោះគឺWangyiគេក៏ធ្វើការជាមួយនាងតូចដែរតែពួកគេមិនដឹងឡើយថាមនុស្សម្នាក់នេះជាអ្នកដែលគេទាក់ទងជាមួយ
"Wangyi shiyu ចៅហ្វាយឲទៅជួប"បុគ្គលិកម្នាក់ហៅរាងខ្ពស់និងនាងងតូចឲទៅជួបចៅហ្វាយ
"ចា៎"អ្នកទាំងពីរថាឡើងព្រមគ្នា
"ពីរអ្នកឯងយករបាយការណ៍នេះទៅធ្វើទៅ"ចៅហ្វាយហុចឯកសារមួយឲពួកគេមើល
"ក្រែងការងារនេះជារបស់ក្រុមផ្សេងហីហេតុអ្វីឲខ្ញុំធ្វើ ខ្ញុំមិនធ្វើការជាមួយមនុស្សដូចជានាងទេ"shiyu ចោទសួរចៅហ្វាយខ្លួន គាត់ក៏ដឹងថាអ្នកទាំងពីរមិនចុះសម្រុងគ្នាម្តេចនៅឲពួកគេមកធ្វើការជាមួយគ្នាទៀត ប៉ះធ្វើៗនិយាយមិនត្រូវគ្នាមិនបែកវ៉ល់ពេញនឹងហា៎?
"នាងគិតថាខ្ញុំចង់ធ្វើការជាមួយនាងដែរមែន"wangyi ក៏មិនចង់ធ្វើការជាមួយមនុស្សឆ្នាស់ឆ្នើមដូចជានាងដែរ
"បើពីរនាក់ឯងនិយាយតែរឿងការងារនោះច្បាស់ណាស់វាមិនឈ្លោះគ្នាទេ ណាមួយយើងក៏ចង់ឲពីរនាក់ឯងចេះសហការគ្នាដែរមួយវិញទៀតបើពីរនាក់ឯងមិនធ្វើមាននរណាធ្វើជួយយើងម្តងទៅណស៎"ចៅហ្វាយនិយាយប្រាប់ពីហេតុផលរបស់ខ្លួនព្រមទាំងឲពួកគេជួយធ្វើឯកសារនេះ
"ចុះក្រុមផ្សេងនោះហេតុអ្វីគេមិនធ្វើ"wangyiចោទសួរព្រោះការងារនេះជារបស់ក្រុមគេផ្សេងមិនមែនជាក្រុមរបស់គេឡើយ
"ពួកគេជាប់ធ្វើការមួយទៀតបាត់ហើយ ជួយយើងម្តងទៅណ៎"ចៅហ្វាយធ្វើទឹកមុខកម្សត់សុំអង្វរពួកគេទាំងពីរ
"ក៏បាន"ដោយមិនចង់ប្រកែកតទៅទៀតព្រមទាំងចង់ជួយចៅហ្វាយដែរនោះអ្នកទាំងពីរក៏យល់ព្រមព្រោះប្រាក់កម្រៃដែលធ្វើឯកសារមួយនេះរៀងថ្លៃណាស់ដែរ
"យើងអគុណពួកឯងហើយ"ចៅហ្វាយលិចស្នាមញញឹមឡើងលើផ្ទៃមុខក្រោយពួកគេទាំងពីរយល់ព្រមតាមអ្វីដែលខ្លួនស្នើរសុំ

#ក្រោយពីត្រឡប់មកពីធ្វើការវិញWangyiក៏ប្រាប់រឿងរ៉ាវទាំងអស់ឲលោកយាយខ្លួនបានដឹង
"មិចបានចៅមិនចង់ធ្វើការជាមួយគេចឹង"លោកយាយចោទសួរអ្នកជាចៅ
"គឺនាងក្រអើតក្រទមពេក ចង់ល្អតែខ្លួនឯង ខ្មឺត"wangyi
"ធ្វើសិនទៅវាមិនអីទេគ្រាន់តែប៉ុនហ្នឹងតើ"លោកយាយផ្តល់កម្លាំងចិត្តឲអ្នកជាចៅ
"ចា៎ចឹងខ្ញុំទៅសម្រាកសិនហើយ goodnight លោកយាយ"ថាហើយរាងខ្ពស់ក៏ឡើងទៅបន្ទប់បាត់ បើកទូរស័ព្ទផ្ញើសារទៅមនុស្សដែលខ្លួនស្រលាញ់
In chat
(បងមកពីធ្វើការវិញហើយថ្ងៃនេះពិតជាស៊យខ្លាំងណាស់)
(ហេតុអ្វី? មានរឿងអីមែនទេ?)
(គឺបងត្រូវធ្វើការជាមួយមនុស្សដែលបងស្អប់)
(ដូចតែគ្នាទេ មិនដឹងថាចៅហ្វាយគាត់កើតអីទេបានជាឲគេមកធ្វើការជាមួយអូន)
(ចឹងទេអី ទ្រាំទៅតែធ្វើរួចគឺអស់អីហើយ)
(ដឹងហើយ)
(បងចង់ជួបមុខអូន)
(ជួបអូន?)
(ពិតមែនហើយ យ៉ាងមិនអូនមិនចង់ឃើញមុខបងទេមែនទេ?)
(អត់ទេ ចុះតើពួកយើងត្រូវទៅណា)
(បងនឹងផ្ញើរ location ឲអូនតាមក្រោយយ៉ាងមិចដែរ)
(Ok អូនដេកមុនហើយងុយណាស់)
(Goodnight អូន)
(Goodnight 😘)

ស្នេហ៍ក្រោមស្រមោលឧបសគ្គWhere stories live. Discover now