#នៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសចិនយើងបានឃើញពេទ្យ5-6នាក់កំពុងសម្រាលកូនឲនារីម្នាក់
"ង៉ា"សម្លេងក្មេងយំបានបន្លឺឡើងដែលបញ្ជាក់ថាក្មេងនេះចេញមកឃើញពន្លឺព្រះអាទិត្យបានសម្រេចដោយគ្មានឧបសគ្គរារាំង អ្នកម្តាយវ័យក្មេងបញ្ចេញស្នាមញញឹមឡើងទាំងគ្មានកម្លាំងនៅក្នុងខ្លួនក្រោយលឺសម្លេងព្រមទាំងបានឃើញមុខផូផង់អ្នកជាកូន
"អូន!"មិនទាន់បានប៉ុន្មានផងនារីនោះក៏សន្លប់បាត់ស្មារតីដោយសារអស់កម្លាំងខ្លាំងពេក រីឯក្មេងនោះក៏ឈប់យំបែរជាសន្លប់ជាមួយអ្នកម្តាយទៅវិញដែលធ្វើឲពេទ្យនៅទីនោះស្ទុះស្ទារនាំទារកទៅពិនិត្យភ្លាមៗ មួយសន្ទុះក្រោយមកក្មេងត្រូវបានបញ្ចូលទៅក្នុងកែវដើម្បីឲក្មេងមានសភាពធម្មតាមកវិញ
"អាណាព្យាបាលក្មេងសូមមកជួបខ្ញុំបន្តិច"លោកគ្រូពេទ្យហៅអាណាព្យាបាលក្មេងទៅជួប
"កូនខ្ញុំយ៉ាងមិចហើយលោកគ្រូ"មកដល់ភ្លាមអ្នកជាឪពុកក៏សួរទៅលោកគ្រូពេទ្យ
"កូនរបស់លោកគឺខ្សោយខ្លាំងណាស់គេគឺមានជំងឺបេះដូង"លោកគ្រូពេទ្យប្រាប់អាការក្មេងឲអ្នកជាឪពុកដឹង
"ហេតុអីទៅជាបែបនេះ"លោកយាយរបស់ក្មេងនិយាយទាំងញ័រមាត់
"អ្នកទាំងពីរកុំបារម្ភខ្លាំងពេកអីវាមិនអាចឈានទៅដល់ការបាត់បងជីវិតនោះទេលុះត្រាតែក្មេងនេះហត់ខ្លាំង"លោកគ្រូពេទ្យ
"ចា៎ស!"លោកយាយ
"ម៉ាក់អង្គុយនៅទីនេះសិនទៅពេទ្យប្រាប់ហើយថាកុំបារម្ភខ្លាំងពេកអីគេនឹងមិនអីនោះទេ"អ្នកជាឪពុកគ្រាអ្នកជាម្តាយក្មេកទៅអង្គុយសិន
"យើងចង់ទៅមើលគេ"លោកយាយទាមទារទៅមើលអ្នកជាចៅ
"បាទ"ថាហើយគាត់ក៏លោកយាយទៅមើលចៅដែលកំពុងនៅក្នុងកែវ
#4ឆ្នាំកន្លងផុសទៅទារកត្រូវបានមើលថែរយ៉ាងដិតដល់ហើយថ្ងៃនេះម្តាយឪពុករបស់គេបាននាំគេទៅជួបពេទ្យ
"យាយញុមអត់ចង់ទៅទេ"នាងតូចពេបមាត់ចង់យំព្រោះមិនចង់ទៅពេទ្យឲតែទៅដឹងតែត្រូវគេចាក់ម្ជុលហើយ
"អត់ទេបើចៅឯងអត់ទៅយ័ត្នក្តាមស៊ីហា៎"លោកយាយនិយាយបន្លាចចៅ មកដល់ពេទ្យនាងតូចរត់ពេញនឹងទាំងអស់ព្រោះត្រូវពេទ្យចាក់ថ្មាំតែត្រូវលោកយាយចាប់ជាប់
"ពេទ្យមានធ្វើអីណាចាំយាយឲគេទិញដោះគោឲណ៎"លោកយាយបីចៅដាក់លើគ្រែពេទ្យព្រមទាំងបន្លប់ចៅឲនៅស្ងៀមដើម្បីងាយស្រួលឲពេទ្យចាក់ថ្នាំ
"គោៗ"នាងតូចយំនិយាយពីទឹកដោះគោឥតឈប់ហើយពេទ្យក៏ចាក់ថ្នាំសន្លប់ឲនាងតូចបានសម្រេចទើបយកនាងតូចទៅពិនិត្យបន្ត មួយសន្ទុះក្រោយមកនាងតូចក៏ចេញពីបន្ទប់មកវិញទាំងយំអណ្តឺតអណ្តក
"យ៉ាងមិចហើយលោកគ្រូ"លោកយាយសួរទៅលោកគ្រូពេទ្យ
"គឺវាប្រសើរជាងមុនហើយតែអាការនៅតែដដែលហើយបេះដូងគេធំទៅអាចនឹងជាតែវាមិនជាសះឡើយ"លោកគ្រូពេទ្យប្រាប់ពីអាការក្មេងឲដឹង
"ចា៎!"លោកយាយ
BINABASA MO ANG
ស្នេហ៍ក្រោមស្រមោលឧបសគ្គ
Randomរឿងនេះនិយាយអំពីក្មេងស្រីម្នាក់ឈ្មោះ Wangyi ដែលមានសុខភាពខ្សោយតាំងពីក្មេង និងត្រូវរស់នៅក្នុងគ្រួសារដែលពុកប្រើ គ្រឿងញៀន បណ្តាលឲ្យនាងជួបទុក្ខវេទនាច្រើន។ ប៉ុន្តែបន្ទាប់មកនាងត្រូវជួបនារីម្នាក់ឈ្មោះ Shiyu ដែលជួយនាងឲ្យចេញពីជីវិតងងឹត ហើយស្គាល់សេចក្ដីស្រឡាញ់ព...
